Connect with us

ជីវិតកម្សាន្ដ

ធនាគារកាណាឌីយ៉ា អះអាងពីការប្តេជ្ញាចិត្តគាំទ្រលើវប្បធម៌ តាមរយៈការឧបត្ថម្ភមហោស្រព និងកម្មវិធីអប់រំ នៅខេត្តសៀមរាប

បានផុស

នៅ

ធនាគារកាណាឌីយ៉ា ដែលជា​ស្ថាប័ន​ផ្តល់​សេវា​ហិរញ្ញវត្ថុ និងជា​ធនាគារ​ឌីជីថល​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការលើកកម្ពស់មរតកវប្បធម៌កម្ពុជា តាមរយៈ​ភាពជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ដល់​មហោស្រព​សិល្បៈ និង​យុទ្ធនា​ការអប់រំ​នៅ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារ​កាណាឌីយ៉ា ដែល​ថ្មីៗ​នេះ ​ត្រូវបាន​ទទួលស្គាល់​ដោយ The Asian Banker ថា​ជា “The Best Retail Bank in Cambodia” បានប្រកាស​ពី​ការឧបត្ថម្ភ​ដល់​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ ​២០២១ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co., Ltd រួម​ជាមួយនឹង​ព្រឹត្តិការណ៍​វប្បធម៌​នានា​ ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​អបអរសាទរ​ការដាក់​ខេត្តសៀមរាប​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។ មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ​ ២០២១ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១០ ដល់​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​២០២១ ក្នុង​ខេត្តសៀមរាប​។​

​ធនាគារ​កាណាឌីយ៉ា ក៏ត្រូវ​បាន The Asian Banker ទទួលស្គាល់ថា​ជា “The Strongest Bank by Balance Sheet in Cambodia” ផងដែរ​នោះ ក៏​កំពុងធ្វើការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ទិវា​មរតក​វប្បធម៌​អ​រូបិយ ដែល​កម្មវិធី​នេះ​ក៏​នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២១ នៅ​ប្រាសាទចៅសាយទេវតា​។​

​លោក Raymond Sia នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បាន​ថ្លែងថា​៖ «​ក្នុងនាម​ជា​ធនាគារ​ក្នុងស្រុក​មួយ ​ដែល​ប្តេជ្ញាចិត្ត​អស់ពី​បេះដូង​ចំពោះ​កំណើន និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា យើង​ក៏​ទទួលស្គាល់​ដល់​សារៈសំខាន់​របស់​មរតក​វប្បធម៌​នៃ​កម្ពុជា​ផងដែរ​។ យើង​មាន​មោទកភាព​ក្នុងការ​គាំទ្រ​ដល់​ទាំង​កម្មវិធី​វប្បធម៌ និង កម្មវិធី​អប់រំ​»​។​

​ថ្មីៗ​នេះ សិស្ស​របស់​សាលា​អន្តរជាតិ Canadian International School (CIS) បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រំលេច​ពី​ជីវិត និងការចូលរួម​ក្នុង​វប្បធម៌​របស់​ម្ចាស់​ក្សត្រិយ៍ ឥន្ទ្រ​ទេវី ចំពោះ​សិល្បៈ និង​សិល្បៈ​សម្តែង​របស់​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​មានការ​សម្តែង​របាំ​រប​ស់​សិល្បករ​មកពី​សាលា​របាំ បុប្ផា​ទេវី ស្ថិតក្រោម​ការណែនាំ​រប​ស់​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ តេ​សូ និង​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកគ្រូ ឱម យុ​វណ្ណឌី​។​

​លោក Aaron Carpene នាយក និង​ជា​ប្រធាន​ផ្នែក​សិល្បៈ​នៃ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ បាន​ថ្លែងថា “​យើង​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​កាណាឌីយ៉ា គ្រុប ចំពោះ​ការប្តេជ្ញាចិត្ត និង​ការចូលរួមចំណែក​ការឧបត្ថម្ភ​របស់​ធនាគារ​ដល់​ការគាំទ្រ​សិល្បៈ និងវប្បធម៌​ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​កាណាឌីយ៉ា បាន​ចូលរួម​ជាមួយ​ស្ថាប័ន​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីៗ​ផ្សេងទៀត​ដូចជា​អង្គការ UNESCO និង សាលា​អន្តរជាតិ CIS ក្នុង​ការផ្តល់​ការអប់រំ​អំពី​មរតក​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​នៅក្នុង​ប្រទេស​កម្ពុជា និងទៅកាន់​ពិភពលោក​”​។​

​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ​ឆ្នាំ​២០២១ នឹងមាន​ការសម្តែង​សិល្បៈ ដោយមាន​ការចូលរួម​ពី​សិល្បករ សិល្បការ​នី​ជាច្រើន​ដូចជា តន្ត្រីករ អ្នក​គូរគំនូរ អ្នកនិពន្ធ និង អ្នករបាំ​ជាដើម​។ អ្នករៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំ​មហោស្រព​សិល្បៈ​នេះ ក្រោម​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ដើម្បី​លើកកម្ពស់​វប្បធម៌​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស និង​ទៅកាន់​ពិភពលោក​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម