Connect with us

ជីវិតកម្សាន្ដ

Lisa សមាជិក BlackPink ជាសះស្បើយពីកូវីដហើយ តែត្រូវបន្តនៅដាច់ដោយឡែក មួយរយៈទៀត

បានផុស

នៅ

ក្រុមហ៊ុន YG Entertainment បានប្រកាសកាលពីថ្ងៃសៅ រ៍ថា Lisa សមាជិក BlackPink បាន​ជា​សះស្បើយ​ពីជំងឺកូវីដ១៩ ហើយកំពុងស្ថិតនៅ ដាច់ពីគេមួយរយៈទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតកម្មបាននិយាយថា Lalisa សមាជិកថៃតែម្នាក់គត់ នៃក្រុមចម្រៀងប៉ុបកូរ៉េខាងត្បូង ពេលនេះនាងបានជាសះស្បើយ​ទាំងស្រុងហើយ។

គួរបញ្ជាក់ថា Lalisa ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកូវីដ៩ថ្ងៃមុន ហើយកំពុងសម្រាកព្យាបាលនៅ​ ផ្ទះ។

ក្រុមហ៊ុនបាននិយាយថា សមាជិកផ្សេងទៀតនៃក្រុមដូចជា Rosé, Jennie និង Jisoo មិនតម្រូវ​មានការដាក់នៅដាច់​ដោយឡែកពីគេទេ ព្រោះពួកគេ​បាន​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​របស់ពួកគេ មួយ​សប្ដាហ៍ ​មុន​ពេល Lalisa ធ្វើ​តេស្ត​វិជ្ជមាន។

សេចក្ដី​ប្រកាស​ក៏​បាន​និយាយ​ថា ក្រុម​នឹង​កាត់​បន្ថយ​សកម្មភាព​ក្រៅ​ ផ្ទះ​របស់​ខ្លួន ហើយ​បំពេញ​តែ​ការ​ណាត់​ជួប​តាម​ការ​កំណត់​ដែល​មិន​អាច​ចៀស​បាន​។ ពួកគេ​ក៏​នឹង​ប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ នូវ​វិធានការ​បង្ការ​ជំងឺ​កូវីដ-១៩៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖Song Hye Kyo និង Jun Ji Hyun ក្លាយជាតារាស្រី​កូរ៉េខាងត្បូង រកចំណូលបានច្រើនជាងគេ ក្នុងរឿងមួយភាគ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម