Connect with us

ជីវិតកម្សាន្ដ

អ្នកច្នៃម៉ូតឈុត Evening Gown ប៊ី សុធារី នៅ Miss Charm 2021 គឺជាមនុស្សតែម្នាក់ ដែលច្នៃម៉ូតឲ្យ MGI 2021 វៀតណាម

បានផុស

នៅ

ឈុត Evening Gown របស់កញ្ញា ប៊ី សុធារី ក្នុងការប្រកួត Miss Charm 2021 នៅប្រទេសវៀតណាមខាងមុខនេះ គឺជាស្នាដៃតែមួយរបស់អ្នកច្នៃម៉ូត Miss Grand International 2021 វៀតណាម កញ្ញា Nguyễn Thúc Thuỳ Tiên។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមហ្វេសប៊ុករបស់ កញ្ញា ប៊ី សុធារី អតីត Miss Universe Cambodiaឆ្នាំ 2017 រូបនេះបានស៊ែរថា ” He will be one of my evening gown designer for Miss Charm 2021 too” ដែលមានន័យថា គាត់នឹងក្លាយជាអ្នកច្នៃនៃម៉ូតឈុត Evening Gown សម្រាប់ខ្ញុំនៅកម្មវិធី Miss Charm 2021 ដែរ។ តាមរយៈការស៊ែរនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យបរវកញ្ញា និងអ្នកគាំទ្ររបស់កញ្ញាផ្ទាល់ មានការភ្ងាក់ផ្អើលជាខ្លាំង ព្រោះអ្នកច្នៃម៉ូតរូបនេះ គឺជាច្នៃម៉ូតរបស់ Miss Grand International 2021វៀតណាម កញ្ញា Nguyễn Thúc Thuỳ Tiên ដែលទើបទទួលបានជោគជ័យថ្មីនេះផងដែរ។

គួររំលឹកផងដែរថា កញ្ញា ប៊ី សុធារី គឺជាអ្នកអតីត Miss Universe Cambodiaឆ្នាំ 2017 ដែលបានចេញទៅប្រកួតនៅឆាតអន្តរជាតិ ហើយនៅពេលខាងមុខនេះ កញ្ញាកំពុងត្រៀមខ្លួនចេញទៅប្រកួតកម្មវិធីលំដាប់អន្តរជាតិមួយទៀត មានឈ្មោះថា Miss Charm 2021 ដែលនឹងប្រព្រឹត្តិឡើងនៅខែធ្នូនេះប៉ុន្តែមិនមានបញ្ជាក់ថ្ងៃច្បាស់លាស់ ធ្វើឡើងនៅប្រទេសវៀតណាម។ ដូច្នេះសូមឲ្យប្រជាជនខ្មែរ រួមជាមួយអ្នកគ្រាំទ្រវិស័យបរវកញ្ញាទាំងអស់ រង់ចាំទស្សនាលើកទឹកចិត្ត និងគាំទ្រកញ្ញា ដើម្បីឈានទៅរកជ័យជម្នះផង៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម