Connect with us

ជីវិតកម្សាន្ដ

អតីតមិត្តស្រី Elon Musk តែងបទថ្មី ច្រៀងដៀលលោកចំៗបែបនេះ (មានវីដេអូ)

បានផុស

នៅ

ក្រោយចែកផ្លូវគ្នាបានពីរខែ ជាមួយមហាសេដ្ឋី Elon Musk នាង Grimes បានតែងចម្រៀងមួយបទផ្ញើជូនអតីតមិត្តប្រុសរបស់ខ្លួនជាពិសេស និងច្រៀងដៀលចំៗទៅរលើមហាសេដ្ឋីបច្ចេកវិទ្យារូបនេះថា លោកស្រឡាញ់តែហ្គេម ជាងស្រឡាញ់នាង។

Throwing shade? Grimes seemingly slams her ex Elon Musk in a breakup track, titled Player of Games, two months after ending their three-year relationship; seen in 2018
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលបីឆ្នាំ តារាចម្រៀងជនជាតិកាណាដា នាង Grimes បានរិះគន់ធ្ងន់ៗចំពោះអតីតមិត្តប្រុស លោក Elon Musk នៅក្នុងចម្រៀងទើបចេញថ្មីមួយបទ ដែលនាងជាអ្នកនិពន្ធផ្ទាល់។ បទ “Player of Games” មានអត្ថន័យដៀលនាយកក្រុមហ៊ុន Tesla ថាជាមនុស្សវក់តែនឹងហ្គេម មិនគិតគូដល់នាងដែលជាមនុស្សក្បែរខ្លួនឡើយ។

Trolling someone? 'Sail away to the cold expanse of space, even love couldn’t keep you in your place,' the singer crooned about the Tesla billionaire and SpaceX CEO, 50

នៅក្នុងអត្ថន័យនៃចម្រៀងរបស់តារ​វ័យ ៣៣ ឆ្នាំ​រូប​នេះ ​បាន​រៀបរាប់បន្ថែមថា ​លោក Elon Musk ​មិនខ្វល់នឹងសង្សារ នោះទេ ខណៈលោកយកពេលភាគច្រើនចំណាយទៅលើហ្គេម។

Grimes Met Gala commends attention in Dune-inspired gown, metallic face  mask and sword at Met Gala | Daily Mail Online

ឆ្លើយតបនឹងបទចម្រៀងឌឺដងចំៗបែបនេះ មហាសេដ្ឋី Tesla និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX បានចេញមុខបកស្រាយថា ការបែកគ្នារវាងលោកនិង Grimes ដោយសារតែលោកឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់ ហើយភាគច្រើនលោកស្នាក់នៅរដ្ឋ តិចសាស់ ខណៈអតីតមិត្តស្រី និងកូនប្រុសរបស់លោកស្នាក់នៅ ឡូសអេនជឺឡេស។​ ដូច្នេះលោកគ្មានពេល នៅក្បែរពួកគេច្រើនទេ។

Eccentric: The duo split a year after welcoming their adorable son X Æ A-Xii in May 2020

ត្បិតតែចែកផ្លូវគ្នាក៏ដោយ ក៏ Elon Musk នៅតែមានទំនាក់ទំនងល្អនឹងកូនដែរ។ មហាសេដ្ឋីរូបនេះ តែងតែព្យាយាមទៅលេងអតីតមិត្តស្រី និងកូនប្រុសពៅរបស់លោកជាញឹកញាប់។

សូមទស្សនា និងស្ដាប់អត្ថន័យចម្រៀងខាងក្រោម

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Shawn ទម្លាក់បទថ្មី សង្ស័យផ្ញើទៅ Camila ជាពិសេស

ចុចអាន៖ ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម