Connect with us

ជីវិតកម្សាន្ដ

ស្ថាបនិក MGI ចេញមុខឆ្លើយតបជាមួយអ្នកប្ដឹងផ្ដល់បវរកញ្ញា វៀតណាម

បានផុស

នៅ

ម្ចាស់មកុដ Miss Grand International 2021 បវរកញ្ញា Nguyen Thuc Thuy Tien បាននិងកំពុងប្រឈមនឹងពាក្យបណ្ដឹងពីប្រជាជន ថៃ ពីបទ ប្រមាថជាតិ សាសនា និងព្រះមហាក្សត្រ។ នេះបើយោងតាមទំព័រហ្វេសប៊ុក ศูนย์รวมประชาชนปกป้องสถาบัน (Center for the People’s Defense Institute)​ របស់ថៃ ដែលបានបង្ហោះកាលពីថ្ងៃទី ០៦ ខែធ្នូ កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ រឿងហេតុដែលនាំឱ្យមានការខឹងសម្បារ ឈានដល់ការប្ដឹងបវរកញ្ញារូបនេះ មិនទាន់មានសារព័ត៌មានថៃណាមួយចេញផ្សាយជាផ្លូវការនោះទេ ខណៈមតិមហាជនបានលើកឡើងថា បញ្ហានេះកើតមកពីបវរកញ្ញាវៀតណាមបានប្រើសញ្ញាប្រឆាំងរដ្ឋាភិបាល ជាមួយនឹងការលើកដៃ ម្រាម៣។

សញ្ញាម្រាមដៃ៣ ជាសញ្ញាដែលត្រូវបានប្រជាជនថៃប្រើប្រាស់ជាញឹកញាប់ដើម្បីប្រឆាំងរដ្ឋាភិបាល និងទាមទារឱ្យនាយរដ្ឋមន្ត្រីចុះចេញពីតំណែង កំលុងពេលធ្វើបាតុកម្មនៅប៉ុន្មានខែកន្លងទៅ។

ក្រោយផ្ទុះការប្ដឹងផ្ដល់ទៅលើម្ចាស់មកុដ MGI 2021 ស្ថាបនិកនៃកម្មវិធី Miss Grand International លោក Nawat Itsaragrisil បានចេញមក Live បកស្រាយថា ការលើកដៃម្រាម៣ របស់បវរកញ្ញាតំណាងវៀតណាម ពុំមានចេតនា ប្រឆាំងខាងនយោបាយឡើយ។ ប្រធាន MGI រូបនេះបន្ថែមថា គ្រប់ម៉ាត់ដែលបវរកញ្ញា Nguyen Thuc Thuy Tien បាននិយាយនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Top 10 គឺជាចេតនាបញ្ឈប់អំពើហិង្សាជាសកល ខណៈសញ្ញាម្រាមដៃ៣ មិនមែនមានតែថៃនោះទេដែលប្រើ នៅប្រទេសជាច្រើនទៀត ក៏តែងតែប្រើសញ្ញានេះដែរ ដើម្បីទាមទារលទ្ធិប្រជាធិបតី និងភាពយុត្តិធម៌ក្នុងសង្គម។

ក្រោយបញ្ចប់ការ Live លោក Nawat Itsaragrisil បានបង្ហោះវីដេអូខ្លីដែលបវរកញ្ញា Nguyen Thuc Thuy Tien បានធ្វើបទបង្ហាញនៅវគ្គផ្ដាច់ព្រ័ត្រ Top 10 នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន និងបានដាក់ Subtitle ជាភាសាថៃលើវីដេអូឃ្លីប ដើម្បីកុំឱ្យប្រជាជន ថៃ យល់ច្រឡំតទៅទៀត។ ក្នុងនោះលោកបានសរសេរថា “​ឃ្លីបកាត់ និង​បកប្រែ​រួច​ហើយ។ មេត្តាមក​ស្តាប់ ឱ្យយល់ផង”

អត្ថបទ៖ សន្យា

ចុចអាន៖ គ្រងតំណែងមិនបានប៉ុន្មានថ្ងៃ បវរកញ្ញា ​MGI 2021 ត្រូវប្រជាជន ថៃ ចោទប្ដឹង

ចុចអាន៖ ភាពលេចធ្លោ ៤ចំណុច នាំឱ្យបវរកញ្ញា វៀតណាម ដណ្ដើមបានមកុដ MGI 2021

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម