ជីវិតកម្សាន្ដ
មកដឹងអត្ថន័យឈុតតំណាងជាតិ វៀតណាម ត្រៀមប្រកួតបវរកញ្ញាចក្រវាលឆ្នាំនេះ
ការប្រកួតបវរកញ្ញាចក្រវាលលើកទី ៧០ នឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នៅ ទីក្រុង Eilat ប្រទេសអ៊ីស្រាអែល ខណៈដែលបវរកញ្ញាចក្រវាលមកពីបណ្ដាប្រទេសនានាជុំវិញពិភលោកបានត្រៀមរួចរាល់សម្រាប់ការបង្ហាញសមត្ថភាព ទេពកោសល្យ រ៉ូបស្រមោលសរ និងឈុតតំណាងជាតិរៀងៗខ្លួន។
ស្របពេលគ្នាដែរ បវរកញ្ញាចក្រវាលវៀតណាមឆ្នាំ២០២១ កញ្ញា Kim Duyên Nguyen Huynh បានបញ្ចេញឈុតតំណាងជាតិរបស់ខ្លួន និងបានបកស្រាយពីអត្ថន័យនៃឈុតផងដែរ។
ឈុតតំណាងជាតិ វៀតណាម មានឈ្មោះថា “Bánh tét la câm” (Dumb leaf tet cake)។ វាជាឈ្មោះនំប្រពៃណីនៃក្រុង Can Tho ដែលជាស្រុកកំណើតរបស់បវរកញ្ញា Kim Duyên ។ នំនេះត្រូវបានដាក់លក់ក្នុងទីក្រុង Can Tho និងតាមច្រាំងនៃទន្លេភាគខាងត្បូងទីក្រុង ហូយអាន។ នៅទីក្រុងទាំងពីរនេះ សម្បូរព្រែកជីក និងផ្សារបណ្តែតទឹក ដែលជាទីកន្លែងទេសចរណ៍ជាតិ និងអន្តរជាតិដ៏ពេញនិយមរបស់ប្រទេស។ នំ “Bánh tét la câm” មានច្រើនរសជាតិ និងច្រើនពណ៌ តែជាទូទៅវាមានពណ៌ស្វាយ ហើយវៀតណាមនិយមធ្វើហូបជុំគ្នា នៅរដូវក្ដៅ។
វៀតណាម ច្នៃឈុតតំណាងជាតិនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយម្ហូបប្រពៃណី និងតំបន់ទេសចរណ៍ផ្សារលិចទឹកនៃទីក្រុង Can Tho និងក្រុង ហូយអាន ខណៈមហាជនសង្ឃឹមថា វាជាឈុតដែលអាចទាក់ទាញពិន្ទុពីគណកម្មការនៃកម្មវិធី Miss Universe ឆ្នាំនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ឈុតតំណាងជាតិ បវរកញ្ញាចក្រវាល ថៃ មានអត្ថន័យបែបនេះ
ចុចអាន៖ ស្ថាបនិក MGI ចេញមុខឆ្លើយតបជាមួយអ្នកប្ដឹងផ្ដល់បវរកញ្ញា វៀតណាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?