Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ខ្ញុង លើកទឹកចិត្តខ្លួនឯង និងស្វាមី ក្រោយជួយរឿងបរាជ័យ

បានផុស

នៅ

តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កាលពីថ្មីៗកន្លងទៅបានផ្ទុះរឿងរ៉ាវ​អាស្រូវ​ផ្អើល​អស់អ្នក​គាំទ្រ​ពេញ​មួយ​ប្រទេស​បន្ទាប់ពី​នាង​ទម្លាយ​ចំនួន​ទឹកប្រាក់​ដែល​ជំពាក់​បំណុល​គេ​ជាង​កន្លះ​លាន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបី​យ៉ាងណាក្តី​សម្រាប់ ខ្ញុង និង​ស្វាមី​នាយ​កៃ​ដរ នៅតែ​បន្ត​ការតស៊ូ​ជាមួយគ្នា​តាមរយៈការ​ឡាយ​លក់ ផ្អក ប្រហុក ត្រីងៀត ដើម្បី​យកលុយ​ដោះ​បំណុល​គេ​និង​ធ្វើ​ជាដើម​ទុក​សាង​ជីវិត​ជាថ្មី​ឡើងវិញ​ផងដែរ​។ ទន្ទឹមគ្នានេះដែរ គេក៏ឃើញតារាកំប្លែង ខ្ញុង បានប្រកាសលើកទឹកចិត្តខ្លួនឯង និងស្វាមីក្រោយជួបរឿងបរាជ័យ។​

​អ្នកនាង ខ្ញុង បាន​លើកឡើងថា ​ជីវិត​ គឺ​បែបនេះ​ហើយ​ប្តី​ពេល​បរាជ័យ​មិនសូវមាន​អ្នក​រាប់​មិនសូវមាន​អ្នក​ស្គា​ល់វា​ជា​រឿង​ធម្មតា​ តែ​យើង​ក៏​នៅតែ​ញញឹម ​ព្រោះ​ជីវិត​យើង​ទាំង​ពីរបាន​ស្គាល់គ្នា​កាន់តែច្បាស់​ ហើយ​កាន់​តែមាន​សុភមង្គល​នឹង​ភាព​តស៊ូ​បន្តទៅមុខ​ដោយ​ភាពរឹងមាំ​ និង​កម្លាំងចិត្ត​ពេញលេញ។​

​គេ​ចាំបាន​ថា ​ក្រោយ​ពេលដែល​អ្នកនាង ខ្ញុង ទ​ម្លាយ​នូវ​រឿងរ៉ាវ​បំណុល​គេ​ជា​សាធារណៈបែបនេះ​ ឃើញ​មាន​អ្នកគាំទ្រ​មួយចំនួន​បានបង្ហាញ​ការ​អាណិតអាសូរ​ និង​លើកទឹកចិត្ត​ដល់ ខ្ញុង តែ​ក៏មាន​ខ្លះទៀត​បាន​រិះគន់​ដែរ​ថា​ នេះ​អាចជា​កា​រស​ម្តែង​ឆាកល្ខោន​របស់​អ្នកនាង ខ្ញុង។ ​ប៉ុន្តែ​ភ្លាមៗ​នោះ​អ្នកនាង ខ្ញុង បាន​ចេញមុខ​បញ្ជាក់ថា​ ពុំមែន​ជាការ​សម្តែង​ទេ​ ខណៈនាង​បានប្រកាស​លក់​អស់​ខ្ទិច​អស់​ខ្ទី​នូវ​ទ្រព្យ​សម្បត្តិ​ដែលមាន​ទាំង​ប៉ុន្មាន​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម