មន្ទីរបរិស្ថានខេត្តកំពតបង្កើតកម្មវិធីដាំកូនឈើនិងទីក្រុងស្អាត
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

មន្ទីរបរិស្ថានខេត្តកំពតបង្កើតកម្មវិធីដាំកូនឈើនិងទីក្រុងស្អាតនៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត​

បានផុស

នៅ

ក្នុង​គោលបំណង​ដើម្បី​រួមគ្នា​ធ្វើ​កិច្ចការងារ​សង្គម​និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​ការ​អភិ​រក្ស​បរិស្ថាន​ធម្មជាតិ​នា​វិទ្យាល័យ ហ៊ុន សែន ព្រែក​ត្នោត ​ស្ថិតក្នុង​ក្រុង​បូ​កគោ​មន្ទីរ​បរិស្ថាន​ខេត្តកំពត បាន​បង្កើត​កម្មវិធី​ដាំ​កូនឈើ​និង​ទីក្រុង​ស្អាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​ថ្មីៗ​នេះ​ក្រោម​វត្តមាន​លោកជំទាវ ងិន ផល​រ័ត្ន អភិបាលក្រុង​បូ​កគោ​និង​ដោយ​មាន​ការចូលរួម​ឧបត្ថម្ភ​និង​គាំទ្រ​ពី​សមាគម​ធនាគារ​នៃ​កម្ពុជា​ព្រមទាំង​សមាជិក​ជាច្រើន​ទៀត​។ ​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​ក៏មាន​ការចែក​សម្ភារៈ​សិក្សា​ដូចជា​,​កា​តាប​និង​សៀវភៅ​ជូន​ដល់​សិ​ស្សា​នុសិស្ស​ប្រមាណ​ជាង​២០០​នាក់​ផងដែរ​។​

លោកជំទាវ ងិន ផល​រ័ត្ន បាន​មានប្រសាសន៍ថា​ សកម្មភាព​បរិស្ថាន​គឺជា​សកម្មភាព​សង្គម​មួយ​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​ជាទីបំផុត ដូចដែល​ក្នុងថ្ងៃនេះ​យើង​សង្កេតឃើញថា​យើង​បាន​ធ្វើ​សកម្មភាព​មួយ​ដ៏​អស្ចារ្យ​ដែល​បណ្តុះ​គំនិត​ប្អូនសិស្សានុសិស្ស រួមចំណែក​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន​ក៏ដូចជា​ការចូល​រួមកា​រពារ​ប្រព័ន្ធ​អេកូ ឡូ​ស៊ី ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ក្នុង​សកម្ម​ភាព​ការពារ​បរិស្ថាន អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​សកម្មភាព​ផ្សេងៗ​ដែល​នឹង​ប្រែក្លាយ​ក្រុង​បូកគោ ខេត្ត​កំពត ជា​តំបន់​បៃតង​និង​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​។​

លោកជំទាវ​ថ្លែង​ទៀតថា ​សកម្មភាព​នេះ​ពិតជា​សំខាន់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ក្នុងការ​ចូលរួម​ដាំ​ដុះ​ដើម្បី​ប្រែក្លាយ​តំបន់​ដែល​ស្រអាប់ ក្តៅ ទៅជា​តំបន់​បៃតង ដែល​មនុស្ស​គ្រប់គ្នា​ប៉ងប្រាថ្នា​។​ ដូចដែល​ថ្ងៃ នេះ​យើង​បាន​មើលឃើញថា​សកម្មភាពរ​បស់​សមា គម​ធនាគារ​និង​សមាជិក​ដែល​បាន​ចូលរួម​យ៉ាង​ស ស្រាក់​សស្រាំ​ក្នុង​ការធ្វើ​ឲ្យ​សកម្មភាព​នេះដែ​លអាច​និយាយបានថា​ជា​សកម្មភាព​ដែល​គ្រប់គ្នា​ចងចាំ និង​បន្ត​នៅ​ឆ្នាំក្រោយ​បន្ថែមទៀត​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជំនឿ២៥ នាទី មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ១ ម៉ោង មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ២ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធី សុវណ្ណ​ថា ដៀល​សម រង្ស៊ី​ថា គ្មាន​ប្រាជ្ញា គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services