Connect with us

ជីវិតកម្សាន្ដ

ស្រស់ស្អាតណាស់! បវរកញ្ញា ភុំ សោភ័ណ្ឌ គ្រងសម្លៀកបំពាក់រាត្រីសមោសរក្នុងវគ្គមួយនៅ​ឆាក​Miss World

បានផុស

នៅ

បវរកញ្ញា​តំណាង​ឲ្យ​កម្ពុជា ​កញ្ញា ភុំ សោ​ភ័ណ្ឌ គិត​មកដល់ពេលនេះ​មាន​រយ​:​ប្រមាណ​ជិត​មួយ​សប្តាហ៍​ដែល​នាង​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Word 2021​លើក​ទី​៧០​ នៅ​ទីក្រុង​ San Juan ប្រទេស​ព័រ​តូ​រី​កូ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​ឆ្លង​ទ្វីប​របស់​កញ្ញា ភុំ សោ​ភ័​ណ្ឌ ដែលជា​ម្ចាស់​ម្កុដ​Miss World Cambodia​ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​កាលពី​ថ្មីៗ​កន្លងទៅ​ ក៏​ទទួលបាន​ការគាំទ្រ​និង​លើកទឹកចិត្ត​ពី​មហាជន​ជាច្រើន​ផងដែរ​ ខណ​:​ដែល​នាង​គឺជា​បេក្ខភាប​វរក​ញ្ញា​ពិភពលោក​របស់​កម្ពុជា​ដែលមាន​រូប​សម្រស់​ដ៏​ស្រស់ស្អាត​និង​ទាក់​ទាញ​ទៀតផង​។​

ដោយឡែក​រឿង​ដែល​គេ​ចាប់អារម្មណ៍​ទៀត​នោះ​ គឺ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​Miss World Cambodia​បានឱ្យដឹងថា​ នៅ​រាត្រី​ថ្ងៃទី​០៦​ ខែធ្នូ ឆ្នាំ​២០២១ ​ដែល​ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​០៧​​ខែធ្នូ​ឆ្នាំ២០២១ នៅ​កម្ពុជា​ កញ្ញា ភុំ សោ​ភ័​ណ្ឌ បាន​ចូលរួម​ប្រកួត​វគ្គ​ Top Model and Designer Contests ក្នុង​កម្មវិធី​ប្រកួត​Miss World 2021​ដោយមាន​បណ្ដា​ប្រទេស​នានា​ជាច្រើន​ទៀត​ចូលរួម​។​

ប្រភព​បាន​បន្តថា​ សូម​ប្រិយមិត្ត​នឹង​ហ្វេ​នៗ​ចូលរួម​ផ្តល់​កម្លាំងចិត្ត​និង​គាំទ្រ​កញ្ញា​ឱ្យទទួល​បាន​ជោគជ័យ​ក្នុង​កម្មវិធី​Miss World 2021​។​ ឈុត​ដែល​កញ្ញា ភុំ សោ​ភ័​ណ្ឌ បាន​គ្រង​នោះ​ គឺជា​ឈុត​រាត្រី សមោសរ​យ៉ាង​ស្រស់ស្អាត​បង្ហាញ​ពី​ភាពទន់ភ្លន់ ដែល​បាន​ច្នៃ​ឡើង​យ៉ាង​សម្រិតសម្រាំង​ផងដែរ​។​

គួររម្លឹកថា ​កញ្ញា ភុំ សោ​ភ័​ណ្ឌ បវរកញ្ញា​តំណាងឱ្យ​កម្ពុជា​កាលពី​ថ្ងៃទី​០២​ ខែធ្នូ ​ឆ្នាំ​២០២១​កន្លងទៅបាន​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​ប្រទេស​ព័រ​តូ​រីកូ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​Miss Word 20 21 លើក​ទី៧០​ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៦​ ​ខែធ្នូ ឆ្នាំ​២០២១​ខាងមុខនេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម