Connect with us

ជីវិតកម្សាន្ដ

បង្កើនភាពសប្បាយរីករាយ នៃការអបអររបស់អ្នកជាមួយស្រាបៀរ Heineken®

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៏លំបាកកន្លងមក ប្រជាជនកម្ពុជាកំពុងតែទន្ទឹងរង់ចាំដល់ថ្ងៃបុណ្យចុងឆ្នាំ ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិ។ ទោះបីជា​យ៉ាងណាក៏ដោយ​ការ​ប្រារព្ធ​ពិធីបុណ្យ​ទាំងនេះ​ នៅតែ​បន្ត​ជួប​ការរំខាន​បន្ដិចបន្ដួច​ដូចដែល​ធ្លាប់​បានដឹង​រួចមកហើយ​។

សម្រាប់​រដូវ​កាល​ប្រារព្ធ​ពិធីបុណ្យ​ខាងមុខនេះ ក្រុមហ៊ុនស្រា​បៀរ Heineken® ស្រា​បៀរ​លេខ​១​លំដាប់ថ្នាក់​ពិភពលោក សូម​អញ្ជើញ​អតិថិជន​ទាំងអស់​សម្លឹងមើល​នូវ​ភាពអវិជ្ជមាន​ទាំងនោះ​នៅ ក្នុង​ទស្សនៈ​វិជ្ជមាន ហើយ​រីករាយ​ជាមួយនឹង​ការពិត​ដែល​បង្ហាញ​តាមរយៈ​ភាពអវិជ្ជមាន​ទាំងនោះ​ដែលជា​ផ្នែក​មួយ ក្នុងការ​បង្កើត​បានកា​រ​ជួបជុំ​ដ៏​ល្អឥតខ្ចោះ​! ក្នុង​ការបើក​ដំណើរការ​យុទ្ធនា​ការណ៍​ជាស​កល​នេះ ក្រុមហ៊ុនស្រា​បៀរ Heineken® បានចេញ​ផ្សាយ​នូវ​វីដេអូ​ពាណិជ្ជកម្ម​លើ​ទូរទស្សន៍​មួយ​បង្ហាញ​អំពី​ការរំខាន​មួយចំនួន ដែល​នាំទៅរក​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​អស្ចារ្យ​មួយ​! ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​នាពេលខាងមុខ ក្រុមហ៊ុនស្រា​បៀរ Heineken® នឹង​បង្ហាញ​វត្តមាន​តារា​ពិសេស​របស់ខ្លួន​នោះ​គឺ Heineken® BOT​។

Heineken® BOT គឺជា​មនុស្ស​យន្ដ​ទូទឹកកក​ស្វ័យប្រវត្តិកម្ម​ដំបូង​គេ​បង្អស់​ពី​សហរដ្ឋអាមេរិក ដែល​នឹង​ដឹកជញ្ជូន​ស្រា​បៀរ Heineken® ដ៏​ត្រជាក់​ជូន​អតិថិជន​ជុំវិញ​ទីក្រុង​ភ្នំពេញ​។ មនុស្ស​យន្ដ​នេះ​នឹងធ្វើ​ដំណើរ​នៅតាម​ផ្សារ​ទំនើប និង​តាមផ្លូវ​ដើរ​ដោយ​នាំមក​ជាមួយ​នូវ​ស្រា​បៀរ Heineken® ដ៏​ត្រជាក់ៗ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​។ សូម​រង់ចាំ​ទស្សនា នូវ​ការធ្វើដំណើរ​កម្សាន្ដ​រប​ស់មនុស្ស​យន្ដ Heineken® BOT នៅ​ទីកន្លែង​ដែល​នៅ​ជិត​អ្នកនា​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។

​នៅក្នុង​ខែធ្នូ​នេះ ក្រុមហ៊ុនស្រា​បៀរ Heineken® នឹង​បំភ្លឺ​នូវ​ដើម​ណូអែល​របស់ខ្លួន​ដែលមាន​កម្ពស់ ២០​ហ្វី​ត ម្ដងទៀត នៅ​ផ្សារ​ទំនើប អ៊ីអន ម៉​ល ១ និង ២។ អ្នកនឹង​ឃើញ​ដប​ស្រា Heineken® ចំនួន 1,500​ដប ដែល​នឹងត្រូវ​រៀបចំ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​បង្កើតជា​ដើមឈើ​នីមួយៗ ជាមួយនឹង​រូប​ផ្កាយ​ក្រហម​នៅ​ផ្នែក​កំពូល​ផងដែរ​ហើយ​មាន​សម្រាប់តែ​ខែធ្នូ​នេះ​ប៉ុណ្ណោះ​។ សូម​ធ្វើដំណើរ​មកកាន់​ទីតាំង​ទាំងនេះ ដើម្បី​ថតរូប​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​អស្ចារ្យ​នេះ​ជាមួយ​មិត្ត​ភក្តិ និង​គ្រួសារ​របស់​អ្នក​! ចំណែកឯ​នៅ​ផ្សារ​ម៉ាក្រូ នឹងមាន​ប្រូ​ម៉ូ​សិន​ពិសេស​សម្រាប់​រដូវ​កាល​នៃ​ពិធីបុណ្យ​នេះ ដែល​អតិថិជន​អាច​ទទួលបាន​វ៉ែនតា Heineken® Festive ដ៏​ស្រស់ស្អាត ជាមួយ​ចំនួន​មានកំណត់​មានតែ​នៅក្នុង​ខែធ្នូ​នេះ​ប៉ុណ្ណោះ​។​

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ “​វា​ជា​ឆ្នាំ​ដ៏​លំបាក​មួយ ហើយ​ឥឡូវនេះ ទីបំផុត​យើង​អាច​អបអរ​ជាមួយគ្នា​ម្តងទៀត​បាន​យើង​មាន​សេចក្តីរំភើប​រីករាយ​ជា​ក្រៃលែង ក្នុងការ​ផ្ដល់ជូន​ដល់​អតិថិជន​របស់​យើង​ជាមួយនឹង​បទពិសោធន៍​ដ៏​អស្ចារ្យ ដែល​មានតែ​ស្រា​បៀរ Heineken® ប៉ុណ្ណោះ​ដែល​អាច​ផ្តល់ជូនបាន​។ សូម​ត្រៀមខ្លួន​សម្រាប់​ការ​ទស្សនា​មនុស្ស​យន្ដ Heineken® BOT ដែលជា​បទពិសោធន៍​ប្រកបដោយ​ភាព​ន​វា​នុ​វត្ដ​ន៍​ដ៏​អស្ចារ្យ​មួយ ព្រោះ​វា​នឹង​បង្ហាញខ្លួន​តែ​ក្នុង​រយៈពេល​កំណត់​ប៉ុណ្ណោះ ដើម្បី​បង្កើន​នូវ​សា្មរ​តី​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ដ៏​ស្រស់បំព្រង​របស់​យើង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនា​ការណ៍​របស់​ក្រុមហ៊ុនស្រា​បៀរ Heineken® ដើម្បី​អបអរ​ពិធីបុណ្យ​ដ៏​រីករាយ នៅក្នុង​ប្រទេស​កម្ពុជា​, សូម​តាមដាន​បណ្ដាញ​សង្គម​ដូចខាងក្រោម​៖

Facebook: https://www.facebook.com/HEINEKENCambodia/

Instagram: https://instagram.com/heineken_kh

ព័ត៌មាន​អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា – ពីមុន​មានឈ្មោះ​ជា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​លីមីត​ធី​ត (CBL) – គឺជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្ដរជាតិ​ធំជាងគេ​។ ក្រុមហ៊ុន​ចាប់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៩៤ ដែលជា​ការបណ្ដាក់ទុន​

​រួមគ្នា​រវាង ក្រុមហ៊ុន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ប៊ែ​វើ​រី​លីមីត​ធី​ត និង ក្រុមហ៊ុន​ប្រូ​ហ្គ្រេ​ស​នាំចូល​-​នាំចេញ មុន​ក្លាយជា​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ១០០% ទាំងស្រុង​នៅ​ឆ្នាំ​២០១​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ប្រហែល ៧០០​នាក់​កំពុង​បម្រើ​ការងារ​។ ជា​ក្រុមហ៊ុន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ទូទាំងប្រទេស​នូវ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង​ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត​, Anchor, Anchor White និង Gold Crown ជាដើម – ដែល​យោងតាម​ស្ដង់ដារ​អន្ដរជាតិ​កម្រិត​ខ្ពស់ ដែល​បាន​នាំយក​មកពី​ប្រទេស​ហូ​ឡង់ ដែលជា​ប្រភព​កំណើត​ដើម​។ និរន្ដរភាព​សម្រាប់​ម​នុស្ស ភពផែនដី និង​វិបុលភាព ត្រូវបាន​ប្រកាន់ខ្ជាប់​នៅក្នុង​អាជីវកម្ម​របស់​យើង ដើម្បី​ឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម