Connect with us

ជីវិតកម្សាន្ដ

ត្រឡប់ក្រោយមើលពីប្រវត្តិ Selena Gomez មុនឆ្នាំ ២០២០

បានផុស

នៅ

តារាចម្រៀង Selena Gomez ធ្លាប់ជួបរឿងរ៉ាងជូរចត់ និងបញ្ហាជាច្រើន ប៉ុន្តែនាងតស៊ូជំនះរហូតបានដោយជោគជ័យ។ ​ថ្មីៗនេះ តារាស្រីវ័យ ២៨ ឆ្នាំ ត្រូវបានមហាជនប្រសិទ្ធនាមជា តារាសប្បុរស គួរកោតសរសើរមួយរូបផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តោះ! ត្រឡប់ក្រោយមើលពីប្រវត្តិ Selena Gomez បន្តិចមើល៍!

Selena Marie Gomez កើតថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ១៩៩២ នៅក្រុង Grand Prairie រដ្ឋ Texas ។ Selena ជាឈ្មោះដើមរបស់អេស្ប៉ាញ មានន័យថា ព្រះចន្ទ ។ ឈ្មោះរបស់នាងត្រូវបានដាក់តាមតារាចម្រៀង Selena Quintanilla Perez ។

Selena Gomez មានឪពុកជាកូនចៅម៉ិកស៊ិកូ និងម្តាយមានដើមកំណើតពីអ៊ីតាលី។ នាងទទួលសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិតាមរយៈការសិក្សានៅផ្ទះក្នុងខែឧសភា ឆ្នាំ ២០១០ ។

តារាស្រីរូបនេះចូលសិល្បៈដំបូងដោយចាប់ផ្តើមជាអ្នកសម្ដែងតាំងពីអាយុ ៧ ឆ្នាំមកម្លេះ។ អាយុត្រឹមតែ ១៦ ឆ្នាំ Selena បានចុះកុងត្រាថតបទចម្រៀងហូលីវូដ ដូចទៅនឹងតារាចម្រៀង Miley Cyrus និង Demi Lovato ដែរ។

នាឆ្នាំ ២០០៩ ក្នុងវ័យ ១៧ ឆ្នាំ នាងបានក្លាយជាឯកអគ្គរដ្ឋទូតក្មេងជាងគេរបស់អង្គការយូនីសេហ្វ ​ដោយបេសកកម្មដំបូងនាងបានធ្វើដំណើរទៅប្រទេសហ្កាណា។

នៅឆ្នាំ ២០១០ តារាចម្រៀងមានឥទ្ធិពលរូបនេះបានបង្កើតសម្ព័ន្ធសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា “Dream Out Loud” ។​ គោលបំណងដើម្បីបំផុសគំនិតមនុស្សឲ្យប្រើសំភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្នុងឆ្នាំ ២០១២ Selena Gomez សម្ភោធទឹកអប់ដំបូងរបស់ខ្លួនឈ្មោះ “Selena” ។

ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥ Selena ជាអ្នកនាំពាក្យនិងជាដៃគូរបស់ Neo ដោយ Adidas ។ នាងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយល់ព្រម ៣ លានដុល្លារជាមួយ Pantene ក្នុងឆ្នាំ ២០១៥​ផងដែរ។

នាងបានជួបវិបត្តិជំងឺខូចក្រលៀន បណ្ដាលឲ្យរងនូវបញ្ហាធ្លាក់ទឹកចិត្ត ប៉ុន្តែទើបតែប្រកាសជាសាធារណៈនៅឆ្នាំ ២០១៥។

ក្នុងឆ្នាំ ២០១៦ នាងបានលុបចោលការសម្ដែងតន្ត្រីទេសចរណ៍នៅអ៊ឺរ៉ុបនិងអាមេរិកខាងត្បូង ដោយសារផលវិបាកនៃជំងឺក្រលៀន។ នាងប្រើពេល ៣ ខែត្រួតពិនិត្យសុខភាពនិងជំនះការថប់បារម្ភ ការវាយប្រហារស្មារតី និងជំងឺធ្លាក់ទឹកចិត្តរបស់ខ្លួន។

ក្នុងឆ្នាំ ២០១៧ លោក Francia Raisa មិត្តភក្តិរបស់ Selena Gomez បានបរិច្ចាគក្រលៀនដល់នាង។ អំឡុងពេលវះកាត់មានផលវិបាកជាច្រើន ប៉ុន្តែនាងបានជាសះស្បើយទាំងស្រុង ក្រោយវះកាត់រួចរាល់។

នៅខែកញ្ញា ឆ្នាំ ២០១៩ នាងប្រកាសថាខ្លួននឹងក្លាយជាផលិតករនៃស៊េរី Netflix ដែលមានឈ្មោះថា Living Undocumented ដែលយកយកលំនាំតាមរឿងពិតពីគ្រួសារចំនួន ៨ នៅស្រដ្ឋអាមេរិក។

អតីតមិត្តប្រុសរបស់ Selena សុទ្ធតែជាសិល្បករល្បីៗរួមមាន តារាចម្រៀងនិងនិពន្ធ Nick Jonas តារាចម្រៀង Justin Bieber និងតារាចម្រៀងកាណាដា The Weeknd ។

វីដេអូចម្រៀងពីរបទដ៏ល្បីខ្លាំង “Lose You to Love Me” និងបទ “Look at her now” ត្រូវបានថតដោយទូរសព្ទ iPhone 11 Pro ។

តារាចម្រៀង Taylor Swift និង Selena Gomez ជាមិត្តល្អនឹងគ្នា!

Selena Gomez ជាសិល្បករម្នាក់ក្នុងចំណោមសិល្បការិនី ៦ នាក់ដែលមានចម្រៀង ៣ បទពីអាល់ប៊ុមតែមួយឈរនៅលើកំពូលតារាងគឺបទ Good For You , Hands To Myself  និង Same Old Love។

តារាសប្បុរសរូបនេះ បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ DoSomething.org បន្ទាប់ពីបានចូលរួមសកម្មភាពសប្បុរសធម៌ “Island Dog” ដែលជួយសត្វឆ្កែនៅប្រទេសព័រតូរីកូ (Puerto Rico)។ Selena បានចូលរួមកម្មវិធីនេះក្នុងកំឡុងពេលកំពុងសម្តែងនៅ Puerto Rico ក្នុងភាពយន្ត Wizards of Waverly Place ។

Selena Gomez បំបែកកំណត់ត្រាពិភពលោក Guinness ចំនួន ៧ រួមមាន៖ “មានអ្នកចូលចិត្តច្រើនជាងលើការសម្ដែងក្នុងហ្វេសប៊ុក” និង “មនុស្សដំបូងដែលមានអ្នកគាំទ្រ ១០០ លាននាក់នៅលើ Instagram” ។​ ការផ្សព្វផ្សាយតាមបណ្តាញសង្គម Instagram របស់នាងម្ដងមានតម្លៃ ៨០០,០០០ ដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE FACT SITE

ចុចអាន៖ កំពូលសម្រស់របស់តារាម៉ូឌែល Hailey Baldwin បានមកពី….

ចុចអាន៖ ៦ យ៉ាងពី Darci Lynne ម្ចាស់ជ័យលាភី “America’s Got Talent” រដូវកាលទី ១២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម