Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា ប្រតិកម្ម​នឹង​សម្តី​បុរស​ម្នាក់​ មើល​ងាយ​តម្លៃ​ស្ត្រី​ខ្មែរ​ ដែល​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

ភ្នំពេញ ៖ កំពូល​តារាចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​បញ្ចេញ​ប្រតិកម្ម​និង​សម្តែង​ការហួសចិត្ត​ខ្លាំង​ចំពោះ​សម្តី​របស់​បុរស​ម្នាក់​ដែល​កំពុង​មើលងាយ​តម្លៃ​ស្ត្រី​ខ្មែរ​បាន​ចេញទៅ​ប្រកួត​កម្មវិធី​ប្រឡង​បវរ​កញ្ញា​នៅ​លើ​ឆាក​អន្តរជាតិ​នាពេល​បច្ចុប្បន្ន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​កត់សម្គាល់​ថា ​សម្តី​លក្ខណៈ​ប្រមាថ​មាក់ងាយ​មក​លើក​តម្លៃ​ស្ត្រី​ខ្មែរ​ដែល​កំពុង​តំណាង​ប្រទេស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ពី​សំណាក់​បុរស​រូប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកប្រើប្រាស់​បណ្តា ញ​សង្គម​ហ្វេ​ស​មួយចំនួន​នាំគ្នា​បង្ហាញ​ការមិន​ពេញ​ចិត្ត​និង​ថែម​រិះគន់​វិញ​ថាបើ​មិន​គាំទ្រ​កុំ​ប្រមាណ​លើ​តម្លៃ​ស្ត្រី​ខ្មែរ​!។​

​ដោយឡែក​សម្រាប់​តារាចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​បង្ហោះ​ភ្ជាប់​និង​ខ្លឹមសារ​សម្លេង​របស់​បុរសម្នាក់​នោះ​ថា ​គាត់​ដាក់ពាក្យ​ប្រឡង​គាត់​ជាប់​ឬ​មិន​ជាប់​ក៏​ត្រូវការ​កម្លាំងចិត្ត​។ ពូ​មើលងាយ​តម្លៃ​ស្ត្រី​ខ្មែរ​ពេក​ហើយ​។​

​សូម​បញ្ជាក់ដែរថា​ ប្រតិកម្ម​របស់​តារា​ចម្រៀង ពេជ្រ សោភា ខាងលើ​នេះ​បន្ទាប់​បុគ្គល​រូបនោះ​បានធ្វើ​ការផ្ញើ​សារ​ជា​សម្លេង​តាមរយៈ​ឆាត​(Chat)​ហ្វេ​ស​ប៊ុ​ក​ដោយ​ធ្វើការ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ចំពោះ​ការ​អំពាវនា​វ​ឲ្យ​កូន​ខ្មែរ​ចូលរួម​គាំទ្រ​និង​បោះឆ្នោត​ដល់​បវរ​កម្ពុជា​ដែល​កំពុង​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម