Connect with us

ជីវិតកម្សាន្ដ

តារា​ចម្រៀង​និង​សម្តែង​ម៉ិក​ស៊ិកម្នាក់​ត្រូវ​​គេបាញ់សម្លាប់​ពេល​កំពុង​​ចាំកូន

បានផុស

នៅ

តារាសម្តែង និងចម្រៀងស្រីម៉ិកស៊ិក​ម្នាក់ត្រូវបានគេបាញ់ស្លាប់នៅពេលនាងកំពុងរង់ចាំយកកូនប្រុសអាយុ១១ឆ្នាំដែលលេងបាល់ទាត់ឲ្យក្រុមយុជននៅរដ្ឋ Morelos។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង Tania Mendoza បានស្ថិតនៅខាងក្រៅបរិវេណកីឡាក្នុងទីក្រុង Cuernavaca ជាមួយឪពុកម្តាយដទៃទៀត ហើយក៏មានបុរសជិះម៉ូតូមានអាវុធពីរនាក់មកដល់កាលពីថ្ងៃអង្គារ៍។ នៅពេលនោះ បុរសម្នាក់បាន​បាញ់​សំដៅលើនាងជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់ ហើយក៏ជិះម៉ូតូគេចចេញទៅបាត់។

យ៉ាងហោចណាស់ ស្ត្រី១០នាក់ត្រូវបានគេសម្លាប់នៅក្នុងប្រទេសម៉ិកស៊ិក​ជារៀងរាល់ថ្ងៃកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ។

អង្គការលើកលែងទោសអន្តរជាតិ Amnesty International បាននិយាយថា មួយភាគបីនៃជនរង់គ្រោះ ៩៤០នាក់គឺជាករណីឃាតកម្ម ឬធ្វើឃាតដោយចេតនាលើស្ត្រីដោយសារភេទរបស់ពួកគេដោយហៅថាជា ជំងឺរាតត្បាតដ៏រន្ធត់។

តារាចម្រៀង និងសម្តែង Mendoza មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ២០០៥ បន្ទាប់ពីបានសម្តែងជាតួឯកក្នុងរឿង La Mera Reyna del Sur។ នាងក៏បានចេញបទចម្រៀងជោគជ័យជាច្រើន។

នៅឆ្នាំ២០១០ នាងត្រូវបានគេចាប់ជំរិតជាមួយប្តី និងកូនប្រុសដែលពេលនោះអាយុទើប៦ខែពីកន្លែងអាជីវកម្មលាងរថយន្តរបស់នាង។ ចាប់តាំងពីពេលនោះមក នាងបានរាយការណ៍ទៅការិយាល័យអគ្គមេធាវីរដ្ឋ Morelos ពីការគំរាមសម្លាប់។

រហូតដល់ពេលនេះមិនទាន់ច្បាស់ទេថា ករណីឃាតកម្មលើរូបនាងដោយសារអ្វី ខណៈប៉ូលិសកំពុងដំណើរការស៊ើបអង្កេត៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម