តារារ៉េប ជីដេវីត ត្រៀម​ចេញ​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី នៅពេល​ឆាប់​ៗ​ខាង​មុខនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារារ៉េប ជីដេវីត ត្រៀម​ចេញ​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី នៅពេល​ឆាប់​ៗ​ខាង​មុខនេះ

Published

on

តារា​រ៉េប លោក ជី​ដេវីត បាន​កំពុង​និង​ត្រៀម​ចេញ​បទ​ចម្រៀង​របស់​ខ្លួន នៅ​ក្នុង​ផលិតកម្មថ្មី នេះ​បើ​តាម​ការ​បង្ហោះ​សារ នៅ​ក្នុង​ផេក​ផ្លូវ​ការ​របស់​លោក​ផ្ទាល់ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​អន្ទះសា​ថា តើជា​ផលិតកម្ម​មួយ​ណា ដែល​លោក​នឹង​ចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូ​ស្នេហ៍​កញ្ញា ទេព បូព្រឹក្ស លោក ជី​ដេវីត ដែល​កំពុង​តែ​សាង​ភាព​ផ្អែមល្ហែម​ជា​មួយ​គ្នា​នេះ ក្រោយ​ចាក​ចេញ​ពី​ទ្រនំ​ចាស់របស់​ខ្លួន អ្នក​ទាំង​ពីរ​បាន​បង្កើត​ផលិត​កម្ម​​ផ្ទាល់​ខ្លួន​ឈ្មោះ DITWAY NATION ដែល​មាន​តារា​វ័យ​ក្មេង​ច្រើន​អ្នក​ផង​ដែរ។ ទោះ​បី​មិន​មាន​ការ​ជួយជ្រោមជ្រែង​ពី​អ្នក​ណា តែ​ ជីដេវីត នៅ​តែ​ផលិត​បទ​ចម្រៀង​ថ្មី​សម្រាប់​បម្រើ​ទៅ​ដល់​អ្នក​គាំទ្ររបស់​លោក។ ផ្ទុយ​ទៅ​វិញ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ហ្វេន​និង​អ្នកគាំទ្រ​ជា​ច្រើន​អ្នក បាន​ទន្ទឹម​រង់​ចាំ​​បទ​ចម្រៀង​ថ្មី​របស់​លោក ស្រាប់​តែ​លោក​បាន​បង្ហោះ​សារ​មួយថា “​ខ្ញុំមិនមែនមិនចង់​ចេញ​ចម្រៀង​ទេ​បង​ប្អូន ខ្ញុំនឹង​ចេញ​តែ​ចាំ​ចេញ​នៅ​កន្លែង​ថ្មី” សារ​មួយបាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាពិសេស​ហ្វេនៗ​របស់​លោក មាន​ការ​ត្រេកអរ​ជា​ខ្លាំង និង​បាន​ចូល​រួម​អបអរសាទរ​ចំពោះ​លោក ក្នុង​ការ​វិល​ត្រឡប់​មក​លើក​នេះ​ជា​មួយ​ផលិតកម្ម​ថ្មី និង​មាន​ហ្វេន​មួយ​ចំនួន​កំពុង​អ៊ុត​ថា លោក​នឹង​ចូល​ផលិត​កម្ម​មួយ​ណា។

​គួររំលឹក​ផង​ដែរ​ថា ក្រោយការ​ចាក​ចេញពី​ទ្រនំ​ចាស់​ជា​មួយដៃ​គូ ​លោក​បាន​ចេញ​បទ​ចម្រៀង​ជា​ច្រើន​នៅ​ក្នុង​ផលិត​កម្ម DITWAY NATION ជា​មួយ​គូ​ស្នេហ៍​កញ្ញា​ ទេព បូព្រឹក្ស និង​ទទួល​បាន​ការងារ​ជា​ច្រើន​ទៀត​ជា​ទូត​សុឆន្ទៈ​ផលិត​ផល​ផង​ដែរ៕

អត្ថបទ​៖ ជលសាល

សូមចុចអាន៖​ សឿ សុធា​រ៉ា កាន់តែ​ធ្វើ​ឲ្យ​មហាជន​សង្ស័យ​លើ​បញ្ហា​បែកបាក់​ស្វាមី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ6 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ7 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ7 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ7 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services