Connect with us

ជីវិតកម្សាន្ដ

មិនគួរឱ្យជឿ! សត្វគោថតMV បទ “LAMBO TOY” បង្កាត់កូនម្ដងៗច្រើនរយដុល្លារ

បានផុស

នៅ

Trailer MV បទ​”LAMBO TOY” របស់​កំពូល​តារាចម្រៀង Cam.pop Galaxy Navatra តន់ ចន្ទ​សី​ម៉ា ដែល​យក​សត្វ​គោម​កថត​ជាមួយ​តារា​សម្ដែង​ល្បីៗ រថយន្ត​ប្រណីត​ទំនើបៗ ដូចជា LAMBO, McLaren Rolls-Royce មក​ដឹក​ចំបើង​ឱ្យ​គោ​ស៊ី ចំណែក​គោ​វិញ ត្រូវបាន​ថែទាំ​យ៉ាង​យកចិត្តទុកដាក់ ដោយ​គង្វាលគោ ជា​ស្រី​ស្អាត​ជាច្រើន​នាក់ អ្វីដែល​កាន់តែ​ប្លែក ជាងនេះទៀត​នោះ ក៏មាន​ការរៀបចំ​ដាក់​ស្រាក្រហម​ឱ្យ​គោ​ផឹក និង​ក្លែម​សុទ្ធតែ​ត្រី​សាម៉ុន កំពុងតែ​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទាក់ទង​នឹង​សត្វ​គោបា​ស្អាតៗ ទាំងអស់នេះ លោក គុណ ចន្ទី ដែលម្ចាស់គោបានបង្ហើបឱ្យដឹងថា ក្នុងសត្វគោមួយក្បាលបង្កាត់មេគោឱ្យមេកូន គិតថ្លៃចន្លោះពី ១៥០ ដុល្លារ ទៅ ៣០០ ដុល្លារ ពោល​អាច​និយាយបានថា ជាន់​មេ​ឱ្យ​មានកូន​បានសម្រេច​ម្ដងៗ អាច​ស្មើ​ប្រាក់ខែ​កម្មករ​ធម្មតា ១​ខែ​ទៅហើយ​។​

​តាម​ការ​បង្ហើប​ពី​ម្ចាស់​កសិដ្ឋាន​ខាងលើ​ខ្លួន​មាន​គោ​ជាង​ ២០​ ក្បាល ក្នុងនោះ គោបា​បង្កាត់​ពី​ក្រៅប្រទេស​មាន ​៤ ​ក្បាល ក្នុង​មួយ​ក្បាល​អាច​លក់បាន​ពី ១​ ម៉ឺន​ដុល្លារ​ទៅ​ជាង​ ៣ ​ម៉ឺន​ដុល្លារ​។ លោក គុណ ចន្ទី បាន​បន្ត​ឱ្យដឹងថា គោ​ដែល​យកមក​ថត​បទ​”LAMBO TOY” កន្លងទៅ​មាន​ ៤​ ក្បាល ទី​១ ឈ្មោះ “​ចៅ​សួគ៌​ឆ្លងដែន​” (​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល​) ទី​២.​ឈ្មោះ​”​ស្ដេច​តោ​រោម​មាស​”(​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល​)​ទី​៣.​ឈ្មោះ​”​ឆេ​កូ​” (​ពូជខ្មែរ​)​និង ទី​៤. ឈ្មោះ​”​ដូ​ដូ​” (​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល​)​។ ទាំង​៤​ល្បា​ល​នោះ ស្ដេច​តោ​រោម​មាស ដែលជា​ពូជ​ឥណ្ឌូ​ប្រេ​ស៊ី​ល យក​មកពី​ប្រទេស​ថៃ ជីតា​របស់​វា បាន​ស្លាប់​តាំងពី​ ៥ ​ឆ្នាំ តម្លៃ​ខ្លួន​ជីតា​វា មានតម្លៃ​ដល់​ទៅ​ជាង​ ១០ ​ម៉ឺន​ដុល្លារ​ឯណោះ​។ ដោយសារតែ​គោ​របស់លោក​មាន​រាង​សង្ហា ទើប​ល្បី​ដល់​ផលិតកម្ម ​Galaxy Navatra ជួល​យកទៅ​ថត​ដូចដែល​ប្រិយមិត្ត​បានឃើញ។ លោក គុណ ចន្ទី បាន​និយាយ​លាយ​នឹង​សំណើច​ថា តាំងតែ​បាន​ថត​MV មក ពួកវា​សម្បូរ​ម៉ូយ​ហៅ​ទៅ​ជាន់​មេ អត់​មាន​ពេល​សម្រាក​នោះឡើយ​។​

​បទ “LAMBO TOY” អាច​និយាយបានថា ជា​បទ​ចម្រៀង​យុវវ័យ​សម័យថ្មី បែបហាយ៍​សូរ​(high show) ហាយ​ក្លាស់​(high class) លំដាប់​អភិជន ត្បិត​ខ្លឹមសារ​នៃ​បទ​ចម្រៀង បាន​និយាយ​ពី​ស្នេហា​យុវវ័យ ដែល​និយម​ចូលចិត្ត​ប្រើតែ​រថយន្ត​ទំនើបៗ ដើរលេង​ហ៊ឺហា ចែចង់​ស្រី​ស្អាត មិន​ខ្វល់​ពី​ការចំណាយ​អ្វី​ទាំងអស់​។ ជាមួយនិង​បទ​ចម្រៀង​ខាងលើ ផលិតកម្ម​Galaxy Navatra បានកំណត់​ថ្ងៃ​ចេញ Full MV ហើយ​គឺ​នៅ​ម៉ោង ​7:00​ ព្រឹក​ថ្ងៃទី​ ២៤ ខែ ធ្នូ ឆ្នាំ​ ២០២១ ​នេះ​។​

​មហាជន​ជាច្រើន ជាពិសេស​អ្នកលេង​បណ្ដាញ​សង្គម បានដាក់​ក្ដី​រំពឹង​ខ្ពស់​ថា បទ​”LAMBO TOY” នឹង​ផ្ទុះ​ការគាំទ្រ​ភ្ល្លូកទឹកភ្លូកដី​ខ្លាំង មិន​ចាញ់​បទ​”Are you ok”​ឡើយ ខណៈពេល​នេះ បទ are you ok បាន​បំបែក​កំណត់ត្រា​ថ្មី មាន​អ្នក​ចូល​ទស្សនា​រហូតដល់​ទៅ​ជាង 115M នៅលើ​យូ​ធូប ត្រឹមតែ​រយៈពេល​១​ខែ ប៉ុណ្ណោះ​៕

https://fb.watch/a2f_SVXcqC/​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៤ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៨ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម