Connect with us

ជីវិតកម្សាន្ដ

នារីម្នាក់បន្តទម្លាយរឿង សឿ សុធារ៉ា ជំពាក់លុយមិនសង

បានផុស

នៅ

អ្នកគាំទ្រ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ទៀតហើយ​ ខណៈដែល​តារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ត្រូវបាននារីម្នាក់បានបន្តទម្លាយទៀតថា តារាស្រីរូបនេះជំពាក់លុយមិនសង នឹង​ថែមទាំង​មិន​ឆ្លើយតប​ឆាត​ទៀតផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​កាលពី​ថ្មីៗ​កន្លងទៅនេះ​ គេ​ឃើញ​ម្ចាស់​គណ​នី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zhou Ling Ling បា​នប ង្ហោះ​ថា ​ជួយ​គិត​គួរ​លុយ​ឲ្យ​ខ្ញុំ​ផង​ឆាត​ក៏​មិន​តប​ ជាតារា​ល្បី​តែ​លក់​ឈ្មោះ​ខ្លួនឯង​អញ្ចឹង​ បងលុយ​តិច​សោះ​សង​ខ្ញុំ​មួយខែ​តិច​ក៏បាន តែ​ឆាត​មិន​ចូល​មើល​ទៀត បង​ជា​អាយ​ដល​របស់ខ្ញុំ​មិនគួរណា​បង​ចរិត​ចឹ​ង​សោះ​។​

​ដោយឡែក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ​ប្រភព​ខាងលើ​បាន​បន្ត​បង្ហោះ​សារ​ទៀតថា​ គេ​លេង​តុងទីន​ព្រោះ​ចង់​ស៊ី​ការ​។​ ការមិន​បាន​ស៊ីហើយ​ ដើម​ក៏​ឲ្យ​មិន​គ្រប់​ទៀត និយាយ​ពីរោះ​ណាស់​មិន​ឲ្យ​បាត់​មួយ​រៀល​ទេ​។​ ទុកពេល​ឲ្យ​បី​ខែ​ហើយ​ឆាត​ក៏​មិន​ចូល​មើល​ និយាយ​ទៅ​អត់​ខ្វល់ អាណា​ឆាត​អី​ឆា​តទៅ​អញ​អត់​មើល អត់​មាន​ទំនួល​ខុសត្រូវ​។ ប្រភព​បាន​បន្ថែមទៀត​ថា​ លុយ​បន្តិច​សោះ​អត់​ដោះស្រាយ​ឲ្យ ខ្ញុំ​ផុស​រាល់ថ្ងៃ​កុំ​គិតថា ​អ្នកឯង​យកលុយ​គេ​ស្រួលៗ​។ ​

សូម​ជម្រាប​ដែរ​ថា​ បញ្ហា​ដ៏​រសើប​នេះ ​កំពុង​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ហើយ​ចាប់​អារ​ម្មណ៍​ថែមទៀត​បន្ទាប់ពី​កន្លងមក សឿ សុធា​រ៉ា ក៏​ត្រូវបាន​អ្នកសិល្បៈដូចគ្នា​ គឺ​អ្នកនាង សូ ដា​នី​តា ទម្លា​យ​ជុំវិញ​រឿង​ជំពាក់​បំណុល​ជិត​ ៤ ​ម៉ឺន​ដុល្លារ​ផងដែរ​។ ទាក់ទង​រឿងរ៉ាវ​ដ៏​រសើប​ខាងលើនេះ ​កម្ពុជា​ថ្មី​នៅ​ថ្ងៃទី ​២២ ​ខែធ្នូ​ ឆ្នាំ ​២០២១​ នេះ​មិនទាន់​អាចទាក់ទង​ដើ ម្បី​សូម​ការបំភ្លឺ​ពី​អ្នកនាង សឿ សុធា​រ៉ា បាន​នៅ​ឡើយទេ​។​ ខណៈមាន​មហាជន​ជាច្រើន​រង់ចាំ​មើល​កា​របក​ស្រា​យរបស់​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទស្សវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម១៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម