Connect with us

ជីវិតកម្សាន្ដ

តារាស្រីអង់គ្លេស ថតបង្ហោះសម្ញែងគ្រឿងអលង្ការតម្លៃរាប់ម៉ឺនដុល្លារ ទោះធ្លាប់ត្រូវចោរប្លន់

បានផុស

នៅ

តារាស្រី MOLLY-MAE Hague បានបង្ហាញគ្រឿងអលង្ការតម្លៃរាប់ម៉ឺនដុល្លារ អំឡុងពេលដើរលេងពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាអង់គ្លេសក្នុងកម្មវិធី Love Island វ័យ២២ឆ្នាំរូបនេះ បានសម្ញែងគ្រឿងអលង្ការដាក់កាមេរ៉ា ថតបង្ហោះ ពេលនាងដើរលេងក្នុងទីក្រុង Manchester ដោយធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ចំពោះទ្រពសម្បត្តិថ្លៃៗ របស់នាង។

រួមជាមួយខ្សែដៃ Cartier Love ដាំពេជ្រចំនួនពីរខ្សែ ដែលមួយខ្សែមានតម្លៃ ៥០,១៧០ដុល្លារនិងមួយខ្សែទៀតមានតម្លៃ៥៣,៥០៨ដុល្លារ, កដៃរបស់ Molly ក៏ត្រូវបានតុបតែងដោយខ្សែដៃ Juste Un Clou ដាំពេជ្រ៣២គ្រាប់តម្លៃ ១៤,០៤៨ដុល្លារនិងខ្សែដៃ Van Cleef តម្លៃ ៥,១៥០ដុល្លារផងដែរ។

ការសម្ញែងរបស់ថ្លៃៗអំឡុងពេលដើរលេងពេលយប់របស់ Molly បានកើតឡើងបន្ទាប់ពីនាង និងមិត្តប្រុសឈ្មោះ Tommy Fury ត្រូវបានក្រុមចោរប្លន់យកគ្រឿងអលង្ការ និងវត្ថុមានតម្លៃចំនួន ១,០៧០,១៦៥ ដុល្លារកាលពីខែតុលា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះអ្នកមានឥទ្ធិពលដែលអួតពីទ្រព្យសម្បត្តិដ៏ថ្លៃរបស់ខ្លួន ជាពិសេសបន្ទាប់ពីតារាស្រី Kim Kardashian ត្រូវបានចោរប្លន់កាលពីឆ្នាំ ២០១៦ បន្ទាប់ពីបង្ហាញចិញ្ចៀនភ្ជាប់ពាក្យដ៏ថ្លៃរបស់នាង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ស្រឡាញ់គ្នា ២ឆ្នាំ ស្នេហា Dua Lipa និង Anwar Hadid ឈានដល់ផ្លូវបំបែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម