Connect with us

ជីវិតកម្សាន្ដ

រូបកាយឃ្លាតបាត់តែតារាប្រុស-ស្រីវ័យក្មេង៧ដួងបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីសម្រាប់អ្នកគាំទ្រ​

បានផុស

នៅ

មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​នៅតែ​បង្ហាញ​ការចងចាំ​ និង​នឹករលឹក​ចំពោះ​សិល្បករ​-​សិល្បការិនី​ល្បីៗ​របស់​ខ្មែរ​ចំនួន​៧​ដួង​បើទោះបីជា​ពេលនេះ​ពួកគេ​ត្រូវបាន​បាត់បង់​រូប​កាយ​ទៅ​ឆ្ងាយ​ហើយ​ក្តី​។​

ជា​ការពិត​រហូតមក​ទល់​ពេលនេះ​ គឺ​អស់​រយ​:​ពេល​យូរ​ឆ្នាំ​កន្លងផុត​ទៅហើយ​ដែល​ពួកគេ​បាន​បាត់​បង់ជីវិត​ដោយសារ​ហេតុការណ៍​ផ្សេងៗ​គ្នា​។ ​លើក​ពីនេះគេ​ក៏​សង្កេតឃើញថា ​សម្រាប់​តារា​ប្រុស​-​ស្រី​ទាំង​៧​រូប​ដែល​នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ​និង​ការ​នឹក​អាល័យ​ពី​ទស្សនិកជន​ក្រោយពេល​បាត់បង់​ជីវិត​នោះ​រួម​មាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.​តារាចម្រៀង​ប្រុស​លោក រាជ បូរី បាន​ស្លាប់បាត់បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៦ ​ខែមេសា ​ឆ្នាំ​២០១៩ ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ បន្ទាប់ពី​ត្រឡប់មក​ដើរ​កម្សាន្ត​នៅ​ប្រទេស​ថៃ​ជាមួយ​មិត្តភ័ក្ដិ​។​

២.​តារាចម្រៀង​លោក វណ្ណ មករា ​បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​០៩ ​ខែមករា ​ឆ្នាំ​២០១៦​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤​ ម្តុំ​លោកយាយ​ម៉ៅ​។

៣.​តារាចម្រៀង​ស្រី​ផលិតកម្ម​ហង្ស​មាស​និង​ជា​អ​តីត​បេក្ខភាព​កម្មវិធី​«The Voice Cambodia» រ​ដូវ​កាល​ទី​២ សាន ស្រី​ឡៃ ត្រូវបាន​ប្តី​បាញ់សម្លាប់​គួរ​ឲ្យ​រន្ធត់​នៅក្នុង​គ្លីនិក​មួយកន្លែង​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០១៧​។​

៤.​អ្នកនាង តាក់ ច​ន្ធី ដែលជា​តារាចម្រៀង Rock and Roll​បានទទួល​មរណៈ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២០​ ខែមីនា ​ឆ្នាំ​២០១៨​ នៅ​ម្ដុំ​ភ្លើង​ស្តុ​ប​ទន្លេបាសាក់​ ក្នុង​ខណ្ឌចំការមន​រាជធានី​ភ្នំ​ពេញ​។​ អ្នកនាង​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ការធ្វើដំណើរ​ដោយ​រ៉ឺម៉ក​កង់​បី​ហើយ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​។​

៥.​តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ត្រូវជា​ប្អូ ន​ស្រី​បង្កើត​លោក​ខេ​មរ​: សិរីមន្ត​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០១៩​ដោយសារ​បញ្ហា​ជំងឺ​ក្រល​ផន​និង​សួត​ធ្ងន់ធ្ងរ​បន្ទាប់ពី​បា​នប ញ្ជូ​ន​ទៅ​ព្យាបាល​នៅក្នុង​ប្រទេស​ឥណ្ឌា​មួយរយ​:ពេល​។​

៦.​តារាចម្រៀង​ចេះ​ពីរ​ភាសារ​គឺ​ខ្មែរ​-​ចិន​អ្នកនាង ស៊ិ ន ឧ​ត្ត​ម​ផល្លា បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២ ៨ ខែឧសភា​ឆ្នាំ​២០២១​ដោយសារ​ជំងឺមហារីក​កូន កណ្តុរ​មិនអាច​ព្យាបាល​សង្គ្រោះ​ជីវិត​បាន​ឡើយ​។​

៧.​តារាចម្រៀង​វ័យក្មេង នាង ប្រាក់​សុគន្ធ បាន​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០២១​ក្រោយ​ចេញពី​ច្រៀង​នៅ​ហាង​សាច់​អាំង​ហេងៗ​២​ក្បែរ​ច្រមុះជ្រូក​ស្ទឹង​មា ន​ជ័យ​។​នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​។​

សូម​បញ្ជាក់ដែរថា​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​និង​សោកសៅ​ចំពោះ​អ្នកសិល្ប​:​ទាំង​៧​រូបនេះ​បានធ្វើ ឲ្យ​អ្នកសិល្ប​:​រួម​អាជីព​ព្រមទាំង​អ្នកគាំទ្រ​មួយ​ចំ​នួ ន​ធំ​បាន​សម្តែង​ការចូលរួម​សោកស្តាយ​យ៉ាងខ្លាំង​ជាមួយ​ក្រុមគ្រួសារ​សព​។​ម្យ៉ាង​នេះ​ក៏​ជាការ​បាត់បង់​ធន ធាន​សិល្ប​:​ដ៏​មានតម្លៃ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម