Connect with us

ជីវិតកម្សាន្ដ

តារា​ខ្មែរ​៤​រូប​ ក្លាហាន​បើកចំហ​ស្នេហ៍​ភេទ​ដូចគ្នា

បានផុស

នៅ

​ភ្នំពេញ ​៖ ​បើ​តាម​ការ​កត់សម្គាល់​បច្ចុប្បន្ន​គេ​ឃើញ​មាន​យុវវ័យ​ខ្មែរ​មួយចំនួន​បានប្រែក្លាយ​មក​ស្រលាញ់​ភេទ​ដូចគ្នា​។ ​ដោយឡែក​ក្នុង​នោះ​សម្រាប់​រង្វង់​សិល្បៈ​ក៏​ធ្លាប់​មាន​ការទម្លាយ​ថា​ មាន​តារា​ប្រុស​មិន​តិច​ទេ ដែល​បាន​ភ្ជាប់​ចំណងស្នេហា​ភេទ​ដូចគ្នា។

មិន​ខុសគ្នា​ប៉ុន្មាន​ទេ​ កន្លងមក​ក៏​មាន​ការ​ទម្លាយ​ដែរ​ថា​ ក្នុងចំណោម​នោះ​គឺ​មាន​តារា​ស្រី​មួយចំនួន​ផងដែរ ​ដែល​បាននឹងកំពុង​ភ្ជាប់​ចំណងស្នេហា​ភេទ​ដូចគ្នា​។​ ពួកគេ​សុទ្ធសឹងតែ​មានចិត្ត​ក្លាហាន​បើក​ចំហ​ចំណងស្នេហា​នេះ​ផង​ដែរ​។ ជាក់ស្តែង​ពេលនេះ​សូម​បង្ហាញ​តារា​ប្រុស​-​ស្រី​ខ្មែរ​៤​ដួង​ដែល​ហ៊ាន​ទទួល​ស្គាល់​ការពិត។

១.​តារា​កំប្លែង ម៉ា ដូ​ណា កាលពី​កន្លងទៅ​ត្រូវ​បាន​ទស្សនិកជន​ដឹងថា​ តារា​ប្រុស​រូបនេះ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ដោយ​បើក​ចំហ​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​បុរស​ម្នា​ក់ដោយ​គ្មាន​ការ​លាក់លៀម​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ផេ​ន​ខេ​ក គឺជា​ពិធី​ការិនី​ភេទ​ទី​៣​ដ៏​មាន​ប្រជា​ប្រិយ​ភាព ​ខណៈ​គេ​ក៏​ដឹង​ថា ​នាង​បាន​វះកាត់​កែកុន​ប្រអប់​លេខ​ទៅជា​មនុស្ស​ស្រី​ពេញ​លក្ខណ។​ ប៉ុ​ន្តែ​ក្រោយមក​ក៏ត្រូវ​ទម្លាយ​ថា​តារា​រូប​នេះ​បាន​ភ្ជាប់​ចំណង ស្នេហា​ជាមួយ​បុរស​ម្នាក់​រហូត​ត្រៀម​ចូល​រោងការ​ទៀតផង។

៣.​តារា​ភេទ​ទី​៣ យ៉េ​យ៉េ គឺ​តារា​រូប​នេះ​មិន​ខុសពី​មិត្តភក្តិ​នោះទេ ​ដោយ​នាង​បាន​រក​ឃើញ​បុរស​ម្នាក់​ភ្ជាប់​និស្ស័យ​ស្នេហា​យ៉ាង​ត្រជាក់ចិត្ត​ ខណៈនាង​សារភាព​ថា​ស្គាល់​និង​ស្រលាញ់គ្នា​៤​ឆ្នាំហើយ​។

៤.​តារាចម្រៀង អេ​ន​នី ហ្សា​ម ក៏បាន​ទម្លាយ​រឿង​បង្កា​ត់​ភ្លើង​ស្នេហ៍​ភេទ​ដូចគ្នា​បង្ហាញ​ជា​សាធារណៈ​ផង​ដែរ​។ ​ពេលនេះ​នាង​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ខ្លាំង​រួម​សង្សារ​ស្រី​បណ្ដូល​ចិត្តជា​សាធារណៈ​តាមរយៈ ការ​ធ្វើ​ដំណើរ​កម្សាន្ត​លើ​ឆ្នេរសមុទ្រ​ជាដើម​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម