Connect with us

ជីវិតកម្សាន្ដ

កន្លងផុត ១២ ឆ្នាំ ទើបបែកធ្លាយរូបថតមង្គលការ តារាចម្រៀង មាស សុខសោភា

បានផុស

នៅ

ភ្នំពេញ៖ គិតមកទល់ពេលនេះមានរយៈពេល ១២ ឆ្នាំហើយ ដែលតារាចម្រៀងស្រី មាស សុខសោភា បានរៀបមង្គលការជាមួយស្វាមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីអ្នកសិល្បៈ ដែលជិតដិតបំផុតបានបង្ហើបថា អ្នកនាង មាស សុខសោភា បានចូលរោងការជាមួយស្វាមីនាអំឡុងឆ្នាំ ២០០៩ ប៉ុន្តែកាលនោះនាងមិនបានបញ្ចេញឱ្យដឹងជាសាធារណៈនូវពិធីមង្គលការរបស់ខ្លួនឡើយ ព្រោះទំនងខ្លាចបាក់ស្រុតនូវប្រជាប្រិយភាព និងការគាំទ្រនៅក្នុងអាជីពសិល្បៈ។

ថ្មីៗនេះស្រាប់តែឃើញរូបថតនៃពិធីមង្គលការរបស់អ្នកនាង មាស សុខសោភា ត្រូវបានទម្លាយជាសាធារណៈនៅបណ្តាញសង្គមហ្វេសប៊ុក។ តារាចម្រៀងប្រុស លោក ឆន សុវណ្ណារាជ បានបង្ហោះរូបភាព ២ សន្លឹកអមដោយការជូនពរនាឱកាសគម្រប់ ១២ ឆ្នាំនៃអាពាហ៍ពិពាហ៍របស់អ្នកនាង មាស សុខសោភា និងស្វាមី។

ចំណែកឯតារាស្រី ញឹម ច័ន្ទថន ក៏បានបង្ហោះសារដែរថា មើលមិនចង់ស្គាល់រូបខ្ញុំ និងលោក ឆន សុវណ្ណារាជ។ ពេលវេលាលឿនណាស់ ១២ ឆ្នាំ ខ្ញុំសប្បាយចិត្តពេលឃើញអ្នកទាំងពីរមានសេចក្តីសុខ។ សូមឱ្យសំណាងល្អជោគជ័យគ្រប់ការងារប៉ង ប្រាថ្នាអ្វីបានសម្រេចណា។

ទន្ទឹមគ្នានេះ មហាជន និងអ្នកគាំទ្រជាច្រើនបានផ្ញើសារអបអរ និងជូនពរ មាស សុខសោភា និងស្វាមីផងក្នុងខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំនេះដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម