Connect with us

ជីវិតកម្សាន្ដ

ទឹកចិត្តឪពុក! យ៉ែម សំអូន ពោលពាក្យត្អូញត្អែរនឹកកូនស្រីរស់នៅឃ្លាតឆ្ងាយគ្នាយូរឆ្នាំ

បានផុស

នៅ

មហាជនបានដឹងហើយថា ចំណងសេ្នហាលោក យ៉ែម សំអូន និងអតីតភរិយាអ្នកនាង យ៉ាន លីនដា បានបែកគ្នាច្រើនឆ្នាំមកហើយ ខណៈដែល​បច្ចុប្បន្ន​លោក យ៉ែម សំ​អូន កំពុង​រស់នៅ​ជាមួយ​អាជីព​ការងារ​សិល្បៈ​ស្រុក​ខ្មែរ​។ ​រីឯ​អតីត​ភរិយា​ក៏​កំពុង​រស់​នៅឯ​ក្រៅប្រទេស​ជាមួយ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារតែ​ក្តី​នឹករលឹក​ចំពោះ​កូនស្រី​លោក​ យ៉ែម សំ​អូន មុននេះ​បន្តិច​បាន​ផ្ញើ​ពំនោល​តាម​បណ្ដា ញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ តាមរយៈ​ការរៀបរាប់​ពី​ក្ដីបារម្ភ​ក្នុងនាម​ជា​ឪពុក​ ចំពោះ​កូនស្រី​ជាទី​ស្រលាញ់​ដែល កំពុង​រស់នៅ​នៅ​ឯនាយសមុទ្រ​រហូត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​បានបង្ហាញ​ការ​អាណិត​ដល់​តារា​ប្រុស​រូបនេះ ​ដែល​បាន​ឃ្លាតឆ្ងាយ​ទ្រូង​ពី​កូនស្រី​។ ភ្ជាប់​នឹង​រូបថត​អនុស្សាវរីយ៍​ជាមួយ​កូនស្រី​វ័យ​ជំ​ទង់​លោក យ៉ែម សំ​អូន បាន​បរិយាយ​សារ​យ៉ាង​ដូច្នេះ​ថា ​ទោះបីជា​ពេលវេលា​នៃ​រូបភាព​នេះ​រំលង​ទៅ ៤ ​ឆ្នាំ​ទៅហើយ​ក្ដី​ ក៏​ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​ ដូច​ទើប​តែ​កើតឡើង​ថ្មីៗ​អញ្ចឹង​រយ​លាន​អត្ត​ន័យ​ហើយ​ជា​កម្លាំង​ថាមពល​ និង​ជា​កម្លាំង​ចិត្ត​មិនអាច​កាត់ថ្លៃ​បាន​។​

​លោក យ៉ែម សំ​អូន​ បន្តថា​ខ្លួន​ពិតជា​រំភើប​ណាស់ ​ដែលមាន​កូនស្រី​តែមួយ​បណ្ដូលចិត្ត​នៅក្នុង​ជីវិត​លោក​ហើយ​តួនាទី​របស់លោក​មិនដែល​ភ្លេច​ម្ដងណា​ឡើយ​នូវ​កា​ស្រឡាញ់​កូន​ គឺមាន​នៅក្នុង​គំនិត និង​ក្នុង​បេះដូង និង​ជា​កែវភ្នែក​ទាំង​គូ​ស្មើនឹង​ជីវិត​របស់លោក​ ហើយក៏​ជាកា​ស្រឡាញ់​ដែល​មិន​ប្រួល​ប្រែ​ឡើយ អ្វីដែល​សំខាន់​លោក​សូម​ជូនពរ​កូន​ឲ្យ​ជួបតែ​សំណាងល្អ​និង​មាន​ភាពជោគជ័យ​នៅក្នុង​ជីវិត។​

​ជាមួយនឹង​ខ្លឹមសារ​រៀបរាប់​របស់​តារា​ប្រុស​ពោះម៉ាយ​លោក យ៉ែម សំ​អូន នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​ទឹកចិត្ត​ក្នុងនាម​ឪពុក​ដែល​ស្រលាញ់​ហើយ​នឹករ​លឹក​បារម្ភ​ចំពោះ​សុខទុក្ខ​កូនស្រី​ ដែល​កំពុង​ឃ្លាត​ឆ្ងាយ​ពី​ទ្រូង​។ ​មិនតែប៉ុណ្ណោះ​លោក យ៉ែម សំ​អូន កន្លងមក​ក៏បាន​បង្ហាញ​រូបភាព​ស្ដែង​អំពី​កាតព្វកិច្ច​ជា​ឪពុក​ដ៏​ល្អ​មកលើ​កូនស្រី​សំណព្វ យ៉ែម វិ​រូ​នី​ខា​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៥៣ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម