Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយ SWSB ក្រុមតូច ប្រកាសចែកផ្លូវគ្នា

បានផុស

នៅ

នេះជាដំណឹងដ៏ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រពិសេសមិត្តៗយុវវ័យ ដែលតែងនិយមគាំទ្ររាល់បទចម្រៀងរបស់ក្រុមតូចឬជាភាសាអង់គ្លេសហៅថា«SmallWorld SmallBand» ​ខណៈដែល​សុខៗ​ក្រុម​នេះ​ក៏​ប្រកាស​ចែកផ្លូវ​គ្នា​ដើរ​រៀងខ្លួន​ដោយ​គ្មាន​មូលហេតុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​តូច​ឬ​«SmallWorld S mallBand»​ត្រូវ​បាន​គេ​ដឹងថា ​មកទល់​បំណាច់​ឆ្នាំ​២០២១​នេះ​ គឺ​បង្កើតឡើង​មាន​រយៈពេល​៩​ឆ្នាំ​ទៅហើយ​។​ ម្យ៉ាងទៀត​ បទចម្រៀង​ដែល​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ដំបូង​គេ​ក្នុង​ស្រទាប់​យុវវ័យ​នោះ ​គឺ​បទ​«​បើ​អាច​»​ដែល​ស្ថិតក្នុង​អាល់​ប៊ុ​ម​ចម្រៀង​២​គុណ​៥​របស់​ពួកគេ​។​

​យោងតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុម​តូច​បាន​លើកឡើងថា ថ្ងៃនេះ​ក្រុម​តូច​សូម​ជូន​ដំណឹ​ង​ដល់​អ្នកគាំទ្រ​ និង​មហាជន​ទាំងអស់គ្នា​ថា​«​ដំណើ​រ​សិល្បៈ​៩​ឆ្នាំ​(២០១២-២០២១) របស់​Small World SmallBand ​ក្រុម​តូច​ត្រូវបាន​បញ្ចប់​»​នៅថ្ងៃ​នេះហើយ​។​ យ៉ាងណាមិញ​នេះ​ មិនមែន​ជាទី​អ​វ សាន​នៃ​តន្ត្រី​របស់​សមាជិក​នីមួយៗ​ក្នុង​ក្រុម​តូច​នោះឡើយ​។ ​ពួកយើង​នៅតែ​បន្តដំណើរ​សិល្បៈ​បន្តទៀត ​តែ​រៀងៗ​ខ្លួន​ក្នុង​ពេលអនាគត​។​ ពួកយើង​នៅតែ​ជា​មិត្តភក្តិ អ្នក​ស្រលាញ់ និង​គាំទ្រ​តន្ត្រី​។​ពួក​យើង​នៅតែ​បន្ត​ផលិត​ស្នាដៃ​បន្ថែម​ជូន​ដល់​អ្នកគាំទ្រ​ និង​មហាជន​ទាំងអស់គ្នា​។​

​ក្រុម​នេះ​ បាន​បន្តថា​ឆ្លៀតឱកាស​ពេលនេះ​ក្រុម​តូច សូម​អរគុណ​បុគ្គល​គ្រប់រូប ស្ថាប័ន ក្រុមហ៊ុន​នានា ដែល​បាន​ចូលរួម​ដំណើរ​សិល្បៈ​ជាមួយ​ក្រុម​តូច​តាំង​ពីថ្ងៃ​ដំបូង​មកដល់​ថ្ងៃនេះ​។ ​អរគុណ​ដល់​សមាជិក​ក្រុម​នីមួយៗ​ក្នុង​ក្រុម​តូច​ ដែល​បាន​ក្លាយជា​គ្រួសារ​ទី​២​របស់​យើង​។​ ដោយសារតែ​តន្ត្រី​បានធ្វើឲ្យ​ពួក​យើង​ជួបគ្នា​។​ ដោយសារតែ​ស្រលាញ់​បានធ្វើ​ឲ្យ​ពួកយើង​នៅ​ជាមួយគ្នា​។​

​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់ បើ​ពុំមាន​អ្នក​ទាំងអស់​គ្នា​ទេ​ម្ល៉ោះ​អី វត្តមាន​ក្រុម​តូច​ពិត​គ្មាន​ន័យ​អ្វី​នោះឡើយ​។ ​អ្នក​ទាំងអស់គ្នា​ជា​កំលាំងចិត្ត​។​ ក្រុម​តូច​ស្រលាញ់​អ្នក​ទាំងអស់គ្នា​ណាស់​។ ​ពួកយើង​សំណា​ង​ណាស់​ ដែលមាន​អ្នកគាំទ្រ​ដូច​អ្នក​រាល់គ្នា​។ ក្រុម​តូច​អរគុណ​ខ្លាំងណាស់​ហើយ​សង្ឃឹមថា ​ដំ​ណឹង​នេះ​មិនមែនជា​ដំណឹង​មិនល្អ​សម្រាប់​អ្នក​រាល់គ្នា​តែផ្ទុយទៅវិញ​នេះ​ជា​ដំណឹង​សម្រាប់​ការបើក​ទំព័រ​ថ្មី នៃ​ដំណើរ​តន្ត្រី​ថ្មី​ពី​សមាជិក​ក្រុម​តូច​។ ​អ្នក​ទាំងអស់គ្នា​នៅតែ​អាច​ស្តាប់​បទ​ចម្រៀង​ក្រុម​តូច​តាម​ទំព័រ​ផ្លូវការ​របស់​ក្រុម​តូច​ ដែលមាន​ក្នុង​Facebook​ និង Youtube​។ ​ក្រុម​តូច​សូម​ជូនពរ​ឆ្នាំ​ថ្មី សិរីសួស្ដី​មាន​ដល់​អ្នក​រាល់គ្នា​។ ​សប្បាយចិត្ត​ឲ្យ​បាន​ច្រើន និង​ថែរក្សាសុខភាព​ផង​ណា៎​។​

​សូមបញ្ជាក់ថា​ ក្រុម​តូច​ឬ​Smallworld Small band​ គឺជា​ក្រុម​មួយ​ដែល​ល្បីល្បាញ​ក្នុង​ស្រទាប់​យុវ​វ័យ​ជាពិសេស​នោះ​ គឺ​ការជ្រើសរើស​យក​បទ​ច​ម្រៀ​ង​ពិសេសៗ​របស់​ក្រុម​មក​ច្នៃ​ឡើងវិញ​បន្ថែម​ជាមួយ​ឧបក​រណ៍​ភ្លេង​ប្រពៃណី​ខ្មែរ​ឲ្យ​ក្លាយជា​ទម្រង់​សិល្បៈ​សហ​សម័យ​ ដើម្បី​រំលេច​លក្ខណៈពិសេស​នៃ​អត្តសញ្ញាណ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​។​ក្រុម Small World Small Band គឺមាន​សមាជិ​ក ​៤​រូប​ដូចជា​ កញ្ញា រិទ្ធី លំអរ​កេសរ​, លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ ,​ លោក រៀម សុខ​ភិរម្យ និង​លោក រ៉ុង សុ​ភី​ដេវីដ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម