Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង សា​សា ប្រកាស​ប្រើ​វិធី​នេះ​ស្វែងរក​មិត្ត​ចិត្តខ្មៅ​បោក​លុយ​ជិត​១០​ម៉ឺន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ថោ​ន សា​សា ថ្មីៗ​នេះ​បានប្រកាស​នូវ​រឿងរ៉ាវ​ដ៏​ក្តៅចិត្ត​ខ្លាំង​បំផុត​មួយ​បន្ទាប់ពី​ត្រូវបាន​មិត្តភក្តិ​ចិត្តខ្មៅ​បាន​បោក​លុយ​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​ហើយ​គេចខ្លួន​ទៅ​បាត់ស្រមោល​តែម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​បែកធ្លាយ​ដំណឹង​នេះ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកសិល្បៈ​មួយចំនួន​បាន​សម្តែង​ការសោកស្តាយ​ហើយ​អាណិត​ដល់​តារា​ស្រី​អ្នកនាង សា​សា ដែល​មិនគួរណា​ផុងខ្លួន​ចាញ់បោក​បុគ្គល​រូបនេះ​ទេ​។ ​មិត្ត​ជិតស្និទ្ធ​ដែល​បោក​លុយ សា​សា ត្រូវបាន​គេ​ដឹង​ថា​ រាប់អាន​គ្នា​យូរ​ឆ្នាំ​មកហើយ​ទើប​នាង​ទុកចិត្ត​ហ៊ាន​ឲ្យ​ខ្ចីលុយ​ច្រើន​បែបនេះ​។

ដោយឡែក​បន្ទាប់ពី​ការទម្លាយ​ដំណឹង​ដ៏​ឈឺចាប់​នោះ​មិនទាន់បាន​ប៉ុន្មាន​ផង​ឥឡូវនេះ​សា​សា ក៏​ចេ ញ​មុខ​ប្រកាស​ជា​សាធារណ​:​ស្វែងរក​អត្តសញ្ញាណ​បុគ្គល​រូបនេះ​ដោយ​ស្នើ​ឲ្យ​មហាជន​ជួយផ្តល់​ដំណឹង​បើ​ឃើញ​ជន​ឆបោក​ឈ្មោះ ហេង នេះ​នៅ​កន្លែង​ណាមួយ​។

តារា​ស្រី សា​សា បាន​រៀបរាប់​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ថា ​«​ខ្ញុំ​នៅ​មិន​សុខ​ទេ ខ្ញុំ​សុំឱ្យ​ឈ្មោះ ពៅ ចាន់ទី ហៅ ហេង ពួកម៉ាក​គ្នា​ជិត​១០ ឆ្នាំ បែរជា​មក​បោក​លុយ​ខ្ញុំ​ទៅវិញ​? ពួកម៉ាក​ចិត្តខ្មៅ ចិត្ត​ព្រៃផ្សៃ​ណាស់ មិន​អាណិត​ខ្ញុំ​បន្តិច​ទេ​អី ខ្ញុំ​សួរ​តាម​ត្រង់​? ហេតុ​អី្វ​លើកដៃ​ទៅរួច​លុយ​១០០k​មិន​តិច​ទេ​ណា។

នាង​បាន​បន្ថែម​ទៀត​ថា អ្នក​ដែល​ឃើញ​បុរស​ក្នុង​រូប​នេះ​ជួយ​ប្រាប់​ខ្ញុំ​ផង​បើ​ខ្ញុំ​ចាប់បាន​ខ្ញុំ​នឹង​ជូន​ជាស​គុណ​មិន​ឱ្យ​បងៗ​ខកបំណង​ទេ​! មាន​រូប និង ទីតាំង​ច្បាស់លាស់​ទំនាក់ទំនង​ខ្ញុំ​បាន​តាមរយៈលេខ​ទូរសព្ទ​060 638 888។ ​ជា​មួយគ្នានេះ​បើតាម​ប្រភព​បង្ហើ​ប​ថា​បុគ្គល​ឈ្មោះ ហេង ខាងលើនេះ​មិនមែន​បោក​តែ សា​សា ម្នាក់​ទេ​គឺមាន​មនុស្ស​ជាច្រើន​ក៏​រង គ្រោះ​ចាញ់បោក​ជន​នេះ​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម