Connect with us

ជីវិតកម្សាន្ដ

លីគអាជីព MPL-KH Pro League ត្រឡប់មកវិញជាមួយពាក្យ«កើតមកពូកែ» និងទម្រង់ប្រកួតថ្មីដ៏​អស្ចារ្យ​

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​លី​គ​អេឡិចត្រូនិក​អាជីព MPL-KH Pro League នៃ​វិញ្ញាសា Mobile Legends: Bang Bang វិលត្រឡប់​មកវិញ​ជាមួយនឹង​ទម្រង់​ប្រកួត​កាន់តែ​អស្ចារ្យ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​រដូវ​កាល​ទី​១​។​

ភាពជោគជ័យ MPL-KH Pro League រដូវ​កាល​ទី​១ អ្នកគាំទ្រ​ប្រហែលជា​នៅចាំ​យ៉ាងច្បាស់​ថា លី​គ Mobile Legends: Bang Bang MPL-KH Pro League 2021 ដែលជា​រដូវ​កាល​ទី​១​បាន​ក្លាយជា​ផ្ទះ​នៃ​កីឡា​អេឡិចត្រូនិក​សម្រាប់​វិញ្ញាសា​ MLBB ដ៏​សំខាន់បំផុត​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​ផ្តល់ឱកាស​ដ៏​អស្ចារ្យ​ដល់​អត្ត​ព​លិ​ក​កម្ពុជា​បញ្ចេញស្នាដៃ ពង្រឹងសមត្ថភាព និង​អភិវឌ្ឍ​ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អេឡិចត្រូនិក​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ ឆ្នាំ2021 MPL-KH មាន​ក្រុម​ចូលរួម​យ៉ាងច្រើន​រហូត​ដល់​២៥៦​ក្រុម​ដែល​ត្រូវបាន​ជ្រើសរើស​ឆ្ពោះទៅ​ប្រកួត​វគ្គ​ជម្រុះ​ដើម្បី​ស្វែង​ក្រុម​ខ្លាំង​១៦​ចុងក្រោយ​។ ក្រុម​ទាំង​១៦​ត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បី​សល់​ត្រឹមតែ​៤​ក្រុម​ចុងក្រោយ​ឡើងទៅ​ប្រកួត​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ​ជាមួយ​ក្រុម​ខ្លាំង​៤​ផ្សេងទៀត​ដែល​អង្គុយចាំ​វគ្គ​នេះ​ស្រាប់​។​

ទីបំផុត​ក្រុម See You Soon បាន​ក្លាយជា​ជើងឯក MPL-KH Pro League រដូវ​កាល​ទី​១ និង​បាន​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​ជើងឯក​ពិភពលោក M3​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​នេះ ថ្វីបើ​ទើប​ចូលរួម​ប្រកួត​លើកដំបូង​ក្នុង​ជើងឯក​ពិភពលោក M3 ប៉ុន្តែ​ពួកគេ​ធ្វើបាន​យ៉ាង​ល្អ​រហូត​ទទួលបាន​កំណត់ត្រា​ខ្ពស់​បំផុត​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩​ក្នុងចំណោម​ក្រុម​ចូលរួម​ទាំង​១៦​មកពី​ទូទាំង​ពិភពលោក​។

ក្រុម​តំណាង​កម្ពុជា​បាន​ឈរលើ​ក្រុម​ផ្សេងៗ​ជាច្រើន​ទៀត ដូច្នេះ​មានន័យថា កីឡា​អេឡិចត្រូនិក​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ក្នុងការ​ជំរុញ​កីឡា​អេឡិចត្រូនិក​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

រដូវ​កាល​ថ្មី​ត្រឡប់មកវិញ​ដោយមាន​ទម្រង់​ប្រកួត​ដ៏​អស្ចារ្យពេលនេះ MPL-KH Pro League រដូវ​កាល​ថ្មី ឆ្នាំ​២០២២​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Moonton Games ជាមួយនឹង​ម្ចាស់​ឧបត្ថម្ភ និង​ដៃគូ​សហការ​ជាច្រើន​វិលត្រឡប់​មកវិញ​ដោយមាន​ទម្រង់​ប្រកួត​ថ្មី​កាន់តែ​អស្ចារ្យ ទាក់ទាញ និង​កាន់តែ​អាជីព​។

វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ រំភើប​រីករាយ និង​អស្ចារ្យ​នៅពេល MPL-KH Pro League ត្រូវ​បាន​បែងចែក​ជា​ពីរ​វគ្គ​ផ្សេងគ្នា​ពោលគឺ​វគ្គ Spring Split និង​វគ្គ Autumn Split​។ សម្រាប់​វគ្គ Spring Split រំលេច​ដោយ​ទ្រឹស្តី​«​កើតមក​ពូកែ​»​ដែល​នឹង​ផ្តល់ជូន​អត្ត​ព​លិ​ក​ស្វែងរក​ការបំពេញ​ក្តី​ស្រមៃ​តាមរយៈ​ទេពកោសល្យ និង​ភាព​ឆ្លាត​វៃ​ឆ្ពោះ​រក​ភាពរុងរឿង​។ ដូច្នេះ​វា​មានន័យថា ក្រុម​នីមួយៗ​នឹងមាន​ឱកាស​ចូលរួម​ប្រកួត​២​ដង​ក្នុង​មួយឆ្នាំ​។​

ទន្ទឹម​ជាមួយគ្នានេះ Mobile Legends: Bang Bang MPL-KH Pro League ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​ក្នុងប្រទេស​កម្ពុជា​ដែល​កំពុង​ត្រៀមខ្លួន និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ពេល​អត្ត​ព​លិ​ក​ហ្វឹកហាត់​ច្រើន អនុវត្ត​ច្រើន ប្រកួតប្រជែង​ច្រើន នោះ​សមត្ថភាព​កាន់តែ​រីកចម្រើន និង​ឈានឡើង​កម្រិត​ខ្ពស់​ដែល​អាច​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។​

សម្រាប់​ការចុះឈ្មោះ​ចូលរួម​ប្រកួត​ចាប់​បើក​ពីថ្ងៃ​ទី​២ ដល់ទី​១១ ខែមករា ឆ្នាំ​២០២២​នេះ​។ តាមដាន​ព័ត៌មាន​ចុះឈ្មោះ និង​ព័ត៌មាន​លំអិត​ផ្សេងៗ​ទៀត សូម​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការបស់ Mobile Legends: Bang Bang មាន FB, Youtube, Tiktok និង Instagram ដូចខាងក្រោម​៖

Facebook Mobile Legends Cambodia

Youtube Mobile Legends

Tiktok Mobile Legends

Instagram Mobile Legends

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម