Connect with us

ជីវិតកម្សាន្ដ

តា ចេក ជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉ក ពេលដឹកបន្លែផ្លែឈើទៅលក់ នៅគីរីរម្យ

បានផុស

នៅ

​ទស្សនិកជន​ និង​អ្នកគាំទ្រ​បានបង្ហាញ​ការ​អាណិត​ខ្លាំង​ ចំពោះ​តារាកំប្លែងលោកតា ចេក បន្ទាប់​ពី​ទទួលដំណឹង​យ៉ាង​ភ្ញាក់ផ្អើល​ថា​ តារាកំប្លែងវ័យចំណាស់រូបនេះ បានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកង់បី កាលពីព្រឹកមិញនេះ។​

អាណិតណាស់!!! តាចេក អន្ទះសារចង់ជួបមុខនាយសាន់ម៉ៅ ចុងក្រោយ  ជិះម៉ូតូពីគិរីរម្យមកភ្នំពេញ បែកកង់២ដង | សារព័ត៌មាននគរធំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ​តារា​កំប្លែង​លោក តា​ចេក ​កាលពី​វេលា​ព្រឹក​ថ្ងៃទី​ ០៤​ ខែមករា​ ឆ្នាំ​ ២០២២​ នេះ បានធ្វើ​ដំណើរ​ចេញពីផ្ទះ​នៅ​ម្តុំ​គិរី​រម្យ​ ខេត្តកំពង់ស្ពឺ​ ដោយ​មក​យក​បន្លែ​ និង​ផ្លែឈើ​ទៅ​លក់​នៅ​ផ្សារ​ត្រែង​ត្រ​យឹ​ង ​ប៉ុន្តែ​ជា​អកុសល​ក៏បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​រ៉ឺម៉ក​កណ្ដាលផ្លូវ ​បណ្ដាលឱ្យ​រង​ការខូចខាត​ទាំង​រ៉ឺម៉ក និង​បន្លែ​ផ្លែឈើ​។​

​ប្រភព​បាន​បន្តទៀតថា ​នៅក្នុង​ហេតុការណ៍​នោះ សម្រាប់​តារា​កំប្លែង​លោកតា ចេក និង​ចៅៗ​ ២​ នា​ក់ទៀត ​ក៏​រងរបួសក៏​កំពុងតែ​ព្យាបាល​ផងដែរ​។​ ចំណែក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់នាយ ធុង ក៏បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ប​ង្ហា​ញ​ពី​គ្រោះថ្នាក់​នេះ​ បង្ក​ការ​អាណិត​អាសូរ​លោកតា ចេក ជាច្រើន​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម។​

សង្វេគណាស់! ដល់រដូវរៀបការ តាចេក អំពាវនាវឲ្យបងប្អូនជួយហៅគាត់កាត់សក់ផង -  TrueID

​នាយ ធុង បាន​រៀបរាប់​បែបនេះ​ថា ​ព្រះ​អើយ​ជួយ​ឪ​ចេក​ បើក​ដឹក​បន្លែ​ផ្លែឈើ​ទៅ​លក់​នៅ​គីរីរម្យ​ព្រឹក​មិញ​បណ្ដាលឱ្យ​ក្រឡាប់​របួស​បែកក្បាល​រួម​ចៅ​ពីរ​នាក់​ទៀត​។ សូម​បងប្អូន​សប្បុរស​ជន​ជួយ​គាត់​ផង​ ហេតុតែ​ជីវភាព​ខ្វះខាត​។​ នេះ​លេខ​គាត់​,០១២ ៧០ ៤៣ ៧២ ,០៨១ ៧២ ២១ ៤៤​សូម​បងប្អូន​មេត្តាជួយ​គាត់​ផង​និង​សូម​អរគុណ​ទុកជាមុន​។

ទាក់ទងទៅនឹង ព័ត៌មានលម្អិតនៃមូលហេតុនៃការក្រឡាប់រឺម៉ក និងស្ថានភាពរបួសរបស់លោកតា ចេក និងចៅៗយ៉ាងណានោះ “កម្ពុជាថ្មី” បានព្យាយាមទាក់ទងទៅ លោកតា ចេក ជាច្រើនដង ប៉ុន្តែទូរស័ព្ទមិនមានការឆ្លើយតប៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម