Connect with us

ជីវិតកម្សាន្ដ

តារាកូនកាត់សញ្ជាតិខ្មែរ-បរទេស ៤ រូប កំពុងអង្រួនវិស័យសិល្បៈខ្មែរ

បានផុស

នៅ

​គេ​សង្កេត​ឃើញថា​នៅក្នុង​សង្គម​សិល្បៈខ្មែរ​នាពេល​បច្ចុប្បន្នកំពុង​ទទួលបាន​ការគាំទ្រ​ និង​ចាប់អារម្មណ៍​ខ្លាំង​ទាំង​ផ្នែក​សម្តែង​ ចម្រៀង​ និង​ដើម​ម៉ូដ​ជាដើម​។ ដោយឡែកនៅក្នុងនោះដែរ ក៏មានតារាស្រី-ប្រុសមួយចំនួនទៀត ដែលជាកូនកាត់មានឈាមជ័របរទេសដោយអ្នកខ្លះកាត់រហូតដល់៣សាសន៍ក៏មាន ​ខណៈដែល​ពួកគេ​ក៏​ទទួលបាន​ប្រជាប្រិយភាព​ក្នុង​ឆាក​អន្តរ​-​ជាតិ​។​

​ជាក់​សម្តែង​ថ្ងៃនេះ​ កម្ពុជា​ថ្មី​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​តារា ​៤ ​រូប​ មាន​ឈាមជ័រ​ជា​សញ្ជាតិ​ខ្មែរ​-បរទេស ​ដែល​កំពុង​មាន​វត្តមាន​លេចធ្លោ​លើ​វិស័យ​សិល្បៈនាពេល​បច្ចុប្បន្ន​។​

១.​ កញ្ញា ស៊ីន យូ​ប៊ី​ន គឺជា​អតីត Freshie Girl លេខ​១​បច្ចុប្បន្ន​កំពុង​មានឈ្មោះ​ល្បីល្បាញ​ខ្លាំង​ក្នុង​សង្គម​សិល្បៈ​ជាខ្លាំង​។ ​នាង​ជាតា​រា​កូនកាត់​ខ្មែរ​- ថៃ ដែលមាន​ម្តាយ​ជា​ជនជាតិខ្មែរ​ហើយ​ឪពុក​ជា​ជនជាតិ​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ កញ្ញា ណា សា​ឌី បច្ចុប្បន្ន​ជា​ពិធី​ការិនី​ និង​តារា​សម្ដែង​ កំពុង​ទទួលបាន​គាំទ្រ​ច្រើន​ពី​មហាជន​បើ​និយាយ​ពី​ការងារ​វិញ​ នាង​ពិតជា​មាន​ភាព​មមាញឹក​ច្រើន​។​ កញ្ញា ណា សា​ឌី នាង​ក៏​ជា​កូនកាត់​ខ្មែរ​-​ថៃ ផងដែរ​។​

៣. កញ្ញា ម៉ៃ​យ៉ា គឺជា​តារា​សម្ដែង​នាង​ជា​កូន​ខ្មែរ​កាត់​អាល្លឺម៉ង់​ ដែល​ម្ដាយ​នាង​ជា​ជនជាតិ​ខ្មែរ​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់​។​

៤.​ លោក ប៊ុន​ម៉ា តូ​យ៉ា កំលោះ​សង្ហា​តារា​សម្ដែង​ លោក​ ប៊ុន​ម៉ា តូ​យ៉ា​ ក៏​មិន​ខុសពី​តារា​ទាំងបី​រូប​ខាងលើ​ប៉ុន្មា​ន​ឡើយ​ ដោយ​លោក​ជា​កូនកាត់​ខ្មែរ ថៃ និង​ឡាវ​ដែរ​៕

ត្បទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម