Connect with us

ជីវិតកម្សាន្ដ

ស្នេហាខុសវ័យ! កូនកំលោះវ័យជាង២០ឆ្នាំ ដឹកដៃកូនក្រមុំវ័យជិត៥០ឆ្នាំចូលរោងជ័យ​

បានផុស

នៅ

ពិត​ដូចជា​ពាក្យចាស់​តែង​ពោលថា​ គូព្រេង​មែន ជាក់ស្តែង​ថ្មីៗ​នេះ​មាន​ពិធីមង្គលការ​យ៉ាង​អធិក​អធ័ម​មួយ​ផ្អើល​អស់អ្នក​សិល្ប​:​អ​ញ្ចើ​ញ​ចូល​រួម​អបអរ​ដោយ​ភាពសប្បាយ​រីករាយ​។​ អ្វីដែល​កាន់តែ​ពិសេស​ និង​ចាប់អារម្មណ៍​ទៀត​នោះ​ គឺ​មង្គលការ​នេះ​មានកូន​ក្រមុំវ័យ​ច្រើនជាង​កូនកំលោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ប្រភពពី​មិត្តភ័ក្ដិ​អ្នកសិល្ប​:​ដែល​សិទ្ធ​ស្នាល​បាន​ចូលរួម​ពិធីមង្គលការ​ខាងលើ​បាន​ឲ្យ​ដឹងថា​នារី​ដែលជា​កូនក្រមុំ​ គឺជា​តារា​សម្តែង​និង​កំប្លែង​ល្បីឈ្មោះ​មួយរូប​នៅក្នុង​ចង្កោម​សង្គម​សិល្ប​:​ខ្មែរ​ខណ​:​ដែល​កូនកំលោះ​ពុំមែន​អ្នក​រួម​ការងារ​សិល្ប​:ជាមួយគ្នា​ទេ​។​

ជាក់ស្តែង​យោងតាម​ការ​បង្ហោះ​នៅលើ​ផេ​ក​សិល្បករ​កម្ពុជា​ បានលើកឡើង​ដោយ​ភ្ជាប់​នឹង​រូប​ភាពជា​ច្រើន​សន្លឹក​ថា​ ពិតជា​គូរ​ព្រេង​គេ​មែន​ កូនកំលោះ​អាយុ​២៨​ឆ្នាំ​ចំណែក​កូនក្រមុំ​អាយុ​៤៧​ឆ្នាំ​។ ​តារា​សម្តែងបង​ស្រី ល័ក្ខ​ ហៅ យាយប៉េងបោះ​ ដែល​រៀបការ​ជា​មួយ​លោក ចំរើន​។​ សូម​ជូនពរ​អោយ​មាន​សុខ​សុ​ភមង្គ​ល​ស្រលាញ់គ្នា​ដល់​ចាស់​កោង​ខ្នង ។​

តាមរយ​:​ការផ្តល់​កិច្ចសម្ភាសន៍​តារា​ស្រី​អ្នកនាង ល័​ក្ខ ហៅ យាយ ប៉េង​បោះ បាន​ឲ្យ​ដឹងថា​ ស្នេហា​មួយ​នេះ​បាន​កើតឡើង​ចេញពី​ចិត្ត​នឹង​ចិត្ត​ស្រ​លាញ់​គ្នា​ ទើប​ឈានដល់​ថ្ងៃ​មង្គលការ​នេះ​។​ អ្នកនាង​បន្តថា​ ទោះបីជា​កូនកំលោះ​មាន​វ័យ​តិចជាង​ខ្លួន​ក៏ដោយ ​តែ​គាត់​មិនបាន​គិតពី​រឿងនេះ​ទេ ​ពោលគឺ​ដោយ​សារ​កូនកំលោះ​(​ស្វាមី​)​រូប​នោះ បាន​ស្រលាញ់​និង​យល់ចិត្ត​ខ្លួន​ណាស់​ទើប​ឈានដល់​ពេល​នេះ​។​

តាមរយ​:​នេះដែរ​ គេ​ឃើញ​មានការ​ចែករំលែក​និង​ចូល​រួម​អបអរ​ដល់​គូ​ស្វាមី​ខាងលើ​ព្រមជាមួយ​ពាក្យ​ជូនពរ​ឲ្យ​អ្នក​ទាំងពីរ​ស្រលាញ់គ្នា​កាន់​តែង​ខ្លា​ងហើយ​មាន​សុភមង្គល​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម