ជីវិតកម្សាន្ដ
ស្នេហាខុសវ័យ! កូនកំលោះវ័យជាង២០ឆ្នាំ ដឹកដៃកូនក្រមុំវ័យជិត៥០ឆ្នាំចូលរោងជ័យ
ពិតដូចជាពាក្យចាស់តែងពោលថា គូព្រេងមែន ជាក់ស្តែងថ្មីៗនេះមានពិធីមង្គលការយ៉ាងអធិកអធ័មមួយផ្អើលអស់អ្នកសិល្ប:អញ្ចើញចូលរួមអបអរដោយភាពសប្បាយរីករាយ។ អ្វីដែលកាន់តែពិសេស និងចាប់អារម្មណ៍ទៀតនោះ គឺមង្គលការនេះមានកូនក្រមុំវ័យច្រើនជាងកូនកំលោះ។
បើតាមប្រភពពីមិត្តភ័ក្ដិអ្នកសិល្ប:ដែលសិទ្ធស្នាលបានចូលរួមពិធីមង្គលការខាងលើបានឲ្យដឹងថានារីដែលជាកូនក្រមុំ គឺជាតារាសម្តែងនិងកំប្លែងល្បីឈ្មោះមួយរូបនៅក្នុងចង្កោមសង្គមសិល្ប:ខ្មែរខណ:ដែលកូនកំលោះពុំមែនអ្នករួមការងារសិល្ប:ជាមួយគ្នាទេ។
ជាក់ស្តែងយោងតាមការបង្ហោះនៅលើផេកសិល្បករកម្ពុជា បានលើកឡើងដោយភ្ជាប់នឹងរូបភាពជាច្រើនសន្លឹកថា ពិតជាគូរព្រេងគេមែន កូនកំលោះអាយុ២៨ឆ្នាំចំណែកកូនក្រមុំអាយុ៤៧ឆ្នាំ។ តារាសម្តែងបងស្រី ល័ក្ខ ហៅ យាយប៉េងបោះ ដែលរៀបការជាមួយលោក ចំរើន។ សូមជូនពរអោយមានសុខសុភមង្គលស្រលាញ់គ្នាដល់ចាស់កោងខ្នង ។
តាមរយ:ការផ្តល់កិច្ចសម្ភាសន៍តារាស្រីអ្នកនាង ល័ក្ខ ហៅ យាយ ប៉េងបោះ បានឲ្យដឹងថា ស្នេហាមួយនេះបានកើតឡើងចេញពីចិត្តនឹងចិត្តស្រលាញ់គ្នា ទើបឈានដល់ថ្ងៃមង្គលការនេះ។ អ្នកនាងបន្តថា ទោះបីជាកូនកំលោះមានវ័យតិចជាងខ្លួនក៏ដោយ តែគាត់មិនបានគិតពីរឿងនេះទេ ពោលគឺដោយសារកូនកំលោះ(ស្វាមី)រូបនោះ បានស្រលាញ់និងយល់ចិត្តខ្លួនណាស់ទើបឈានដល់ពេលនេះ។
តាមរយ:នេះដែរ គេឃើញមានការចែករំលែកនិងចូលរួមអបអរដល់គូស្វាមីខាងលើព្រមជាមួយពាក្យជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នាកាន់តែងខ្លាងហើយមានសុភមង្គលផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ