Connect with us

ជីវិតកម្សាន្ដ

សង្សារ នាយចឺម ក្តៅស្លឹកត្រចៀកចេញមុខ ពន្លះអ្នកដែលសើចចំអកស្នេហារបស់ខ្លួន

បានផុស

នៅ

អ្នកគាំទ្រ បានដឹងហើយថា តារាចម្រៀង នាយចឺម កន្លងទៅនេះ បានទម្លាយការពិត នូវទំនាក់ទំនងស្នេហា ជាមួយនារីរូបស្រស់ម្នាក់ ដែលគេដឹងថា ជាមេម៉ាយកូនមួយ។ អ្នកមេម៉ាយកូនមួយ ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយ នាយចឺម ត្រូវបានគេស្គាល់ឈ្មោះ សេង សុខឃីម។

ទន្ទឹមគ្នានឹងចំណងស្នេហា របស់ពួកគេ កាន់តែមានភាពផ្អែមល្ហែម និងមានគាំទ្រពីមហាជនភាគច្រើននោះ ក៏ស្រាប់តែសង្សារ នាយចឺម បានបញ្ចេញអារម្មណ៍មិនសប្បាយចិត្ត ចំពោះបុគ្គលមួយចំនួន ដែលចាំរិះគន់ និងសើចចំអកលើស្នេហារបស់ខ្លួន។

អ្នកនាង សេង សុខឃីម បាននិយាយឲ្យដឹងដូច្នេះថា «មនុស្សមួយចំនួន រង់ចាំមើលតែថ្ងៃអ្នកដទៃបែក គ្នា ឈ្លោះគ្នានឹងអាងសើចយំ ហើយចូលចិត្តនិយាយថា ចាំមើលវាបានប៉ុន្មាន។ បែបហ្នឹងជាទម្លាប់រហូ ត ដល់គ្មានពេលរកក្ដីសុខឱ្យខ្លួនឯង ព្រោះរវល់ចំណាយពេល ជាមួយជីវិតអ្នកដទៃពេក..»។

អ្នកនាង បានបន្តថា «រឿងគេ ក្ដីសុខគេ ពេលវេលាគេ ជីវិតគេ គេបន្តដំណើរបានប៉ុនណា គេរស់នៅជាមួ យនរណាបានប៉ុន្មាន ក៏ជាផ្លូវរបស់គេចូលប្រើពេល វេលាឱ្យមានតម្លៃ ហើយចេះសាទរនឹងក្ដីសុខអ្នកដទៃ ទើបអ្នកអាចរកក្ដីសុខឱ្យខ្លួនឯងឃើញ»។

សូមជម្រាបថា តារាចម្រៀង ចឺម ធ្លាប់បានបញ្ជាក់កម្ពុជាថ្មីឲ្យដឹងថា សម្រាប់គូស្នេហ៍ក្រោយនេះ គឺស្គាល់គ្នាត្រឹមតែរយ :ពេលជាង ២ខែប៉ុណ្ណោះ ក៏ចាប់ផ្តើមកើតជាទំនាក់ទំនងស្នេហាតែម្តង។ នាយចឺមថា បច្ចុប្បន្ន ពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗ ទម្រាំឆ្លងដល់អនាគត៕  

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៥០ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម