Connect with us

ជីវិតកម្សាន្ដ

ប៊ុន ផាក បង្ហោះពាក្យមួយឃ្លា ក្រោយជួបព្យុះភ្លៀងជាច្រើន

បានផុស

នៅ

ក្រោយជួបជម្លោះរឿងស្នេហា ជនទី ៣ របស់លោក ប៊ុន ផាក ដែលធ្វើឲ្យផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែម្សិលមិញនេះ លោកបានបញ្ចេញពាក្យមួយឃ្លា ធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកលេងហ្វេសប៊ុក។

May be an image of 1 person, standing and sky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគ្រិនវ័យក្មេង ប៊ុន ផាក ត្រូវបានគេចាប់អារម្មណ៍ក្រោយពីលោកបានបង្ហោះពាក្យមួយឃ្លា បន្ទាប់ពីជួបរឿងរកាំរកូសស្នេហា ជាមួយគូស្នេហ៍ ម្ចាស់ហាង V Shop Cambodia អ្នកនាង ស៊ាន សុធារី ដែលធ្វើឲ្យលោកក្លាយជាជនទី ៣ និងត្រូវបានចូលខ្លួនទៅដោះស្រាយបញ្ហានៅតុលាការ ជុំវិញរឿងទាំងនោះផងដែរ។ ដោយឡែកកាលពីម្សិលមិញនេះ លោកបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “ធ្លាប់ជួបការប្រមាថ ទើបដឹងពីតម្លៃនៃពាក្យកោតសរសើរ” ដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ចូលខមិន និងស៊ែរ ក្នុងនោះមានទាំងពាក្យលើកទឹកចិត្ត និងពាក្យសើចចំអក។ ទោះជាយ៉ាងណាលោក ក៏មិនបានតបតអ្វី ចំពោះខមិនទាំងនោះដែរ។

May be an image of one or more people, people standing and suit

គួររំលឹកថា ក្រោយជួបព្យុះភ្លៀងស្នេហានិងបញ្ហាជាច្រើនមក កាលពីខួបស្នេហ៍រយៈពេល ៥ ខែ លោកក៏បានស៊ុបប្រាយ នៅសំបុត្រស្នេហាដ៏ផ្អែមល្អែមទៅកាន់គូស្នេហ៍ អមជាមួយស្នាមក្រែម និងពាក្យពេចន៍ ធ្វើឲ្យមានការច្រណែនពីមនុស្សជាច្រើន បើទោះបីថា ស្នេហាអ្នកទាំងពីរជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ៕

May be an image of 1 person, standing, suit and indoor
May be an image of one or more people and indoor

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម