Connect with us

ជីវិតកម្សាន្ដ

វី ឌីណែត ប្រកាសត្រៀមដកខ្លួនចេញពីសិល្បៈ ដើម្បីក្លាយខ្លួនទៅជាជំទាវ?

បានផុស

នៅ

មានការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​គ្រប់គ្នា​សម្រាប់​អ្នកគាំទ្រ​ពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​ ខណៈសុខៗស្រាប់តែតារាចម្រៀងតូចច្រឡឹងកញ្ញា វី ឌីណែត បានប្រកាសដកខ្លួនចេញពីអាជីពសិល្បៈ ដែល​ខំ​សាង​ឡើង​រាប់​ឆ្នាំ​មក​ហើយ​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​របស់​តារាចម្រៀង​កញ្ញា វី ឌី​ណែ​ត ពេល​នេះ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មួយចំនួន​កើត​ចម្ងល់​ និង​សួរនាំ​ពី​មូលហេតុ​គ្រប់គ្នា​ថា ​តើ​នាង​ឈប់​ពី​សិល្បៈមែន​ឬទេ​?​។ ​ចំណែក​ខ្លះទៀត​ហាក់មិន​ជឿ​នោះទេ​ថា ​នាង​ដើរចេញ​នោះ​ព្រោះ​មិនទាន់មាន​ការបកស្រាយ​លម្អិត​ហើយ​កំពុង​តាមដាន​ដំណឹ​ង​ជាក់លាក់​ណាមួយ​ដែល​ជឿទុកចិត្ត​បាន​។​

​កញ្ញា វី ឌី​ណែ​ត បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​ថា ​តិច​ទៀត​ឈប់​ច្រៀង​ហើយ​។​ នាង​បានបញ្ជាក់​បន្ថែមថា ​អា​រឿង​ឈប់​នឹង​ឈប់​ហើ​យ​តែ​រឿង​ក្លាយជា​អី​ផ្សេង​អត់​ដឹងអី​ទេ​។​យ៉ាងណាមិញ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ​ការប្រកាស​បែបនេះ​ពី​កញ្ញា វី ឌី​ណែ​ត នាពេលនេះ​ជាការ​លេង​សើច​ ឬ​ជាការ​ពិត ​ខណៈពេលដែល​មានការ​ជជីកសួរ​ពី​អ្នកគាំទ្រ​ ប៉ុន្តែ​នាង​នៅ​មិនទាន់មាន​ការឆ្លើយ​ណាមួយ​ឡើយ​។

​ដោយឡែក​បើ​ក្រឡេក​ទៅ​មើល​ការខំ​មិន​ពី​តា​រាចម្រៀ​ង​រួម​ទ្រនំ​ គឺ​កញ្ញា ឈិន ម៉ា​និ​ច ដែល​បា​នសសេរ​ក្រោម​សារ​ដែល វី ឌី​ណែ​ត បាន​បង្ហោះ​គឺ​បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ថា ចា៎ លោកជំទាវ ម៉េចៗ​មើល​ឯង​ផង​ណាស់ ណ​ប់​ក្នុងពេលដែល វី ឌី​ណែ​ត ត្រឹមតែ​បាន​ឆ្លើយតប​យ៉ាងខ្លី​ថា ចេះ​ថា​ម៉ ង​។​

​ដោយសារតែ​ហេតុផល​នេះហើយ ​ទើប​ធ្វើឲ្យក រ​សង្ស័យថា ​តើ វី ឌី​ណែ​ត ពិត​មាន​គម្រោង​សាង​គ្រួសារ​ឆាប់ៗ​ហើយ​ទើប​បញ្ចប់​អាជីព​សិល្បៈចម្រៀងរបស់​នាង​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ​ឬ​យ៉ាងណា ។ ​ជុំវិញ​ព័ត៌មាន​ខាងលើនេះ ​មិនទាន់​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​កញ្ញា វី ឌី​ណែ​ត បាន​នៅឡើយ​ទេ​ នា​ព្រឹក​ថ្ងៃទី ១៤​ ខែមករា ​ឆ្នាំ​ ២០២១ ​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម