Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សោភា បកស្រាយ​ចម្ងល់​ក្រោយ​មានការ​សួរ ដេញដោល​ប្រភព​ទ្រព្យសម្បត្តិ

បានផុស

នៅ

​ភ្នំពេញ ៖ បន្ទាប់ពី​មាន​ចម្ងល់​ដែល​សួរដេញដោល​របស់​អ្នកគាំទ្រ​មួយចំនួន​ជុំវិញ​ប្រភព​នៃ​ចំណូល​ដ៏​ដូ ច​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​តារាចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​ចេញមុខ​ឆ្លើយតប​និង​បញ្ជាក់​យ៉ាងច្បាស់ៗ​ដល់​មហាជន​ពិសេស​អ្នក​ដែល​ចង់​ដឹងផង​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ស្រី ពេជ្រ សោភា បាន​ឆ្លើយ​បញ្ជាក់ថា​ទម្រាំ​នា ង​មាន​ថ្ងៃនេះ​គឺ​ខំប្រឹង​ណាស់​មិនមែន​ដេក​មិន​ខំ​ប្រឹ ង​រក​នោះទេ​ដូច្នេះ​អ្វីៗ​ដែល​កើតមាន​ដល់​សព្វថ្ងៃ​សុ ទ្ធ​សឹងតែ​កម្លាំង​ញើស​ឈាម​ដោយផ្ទាល់​ទាំង អស់។​ នាង​ថា​ខ្ញុំ​ឆ្លើយ​សំណួរ​ទៅ​ប្អូនៗ​មួយចំនួន​តូច​ប្អូន​សួរ​មក​បង​ថា​បង​ភា​ធ្វើ​មិច​ទើបបាន​ជីវិត​រស់​ស្រួល​ដូច​បង មាន​លុយ មាន​ឡាន មានផ្ទះ ?

​ពេជ្រ សោភា បាន​បន្ត​ថា ​ជា​ចម្លើយ​អូន​អើយ​អ្នក​ដែល​គេ​មាន​របស់​ទាំងនេះ​មិន​ស្រួល​ទេ​ហត់​ណាស់ បង​កូន​អ្នកលក់​ទឹកអំពៅ​តើ​អូន តែ​បង​ខំ​ណា​ស់​ទើប​មាន​ថ្ងៃ​។ ​បើ​យើង​ដេក​មិន​គិត​មិន​រក​មិន​ស៊ូ​មិន​ហត់ អូន​ឯង​មិនអាច​ក្លាយជា​ម្ចាស់​របស់​ទាំង​នោះទេ។

អ្នកនាង ពេជ្រ សោភា បាន​បន្ថែម​ពីលើ​នេះ​ថា​ គ្រប់​យ៉ាង​គឺ​ត្រូវតែ​ហត់​ទើប​ទទួល​បាន​នូវ​អ្វីដែល​យើង​ចង់បាន ហត់​នឹង​ការងារ​មិន​អី​ទេ​កុំ​ឲ្យ​តែ​ហត់​ចិត្ត​។​ ខាងលើ​នេះ​ គឺជា​ចម្លើយ​ដែល​តារាចម្រៀង​អ្នកនាង ពេជ្រ សោភា ឆ្លើយ​យ៉ាង​ត្រជាក់​ទៅកាន់​អ្នក​គាំទ្រ​របស់ខ្លួន​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម