ជីវិតកម្សាន្ដ
អៀ ម៉េងលិ ប្រតិកម្មលើបុរសវ័យចំណាស់ម្នាក់!
តារាសម្ដែងស្រី កញ្ញា អៀ ម៉េងលិ ផ្ទុះប្រតិកម្មបង្ហាញការមិនសប្បាយចិត្តលើបុរសវ័យចំណាស់ម្នាក់ ដែលធ្វើការរិះគន់ជ្រៀតជ្រែកលើនាង និងម្តាយ បន្ទាប់ពីបែកធ្លាយរឿងបែកបាក់គ្នា ២០ ឆ្នាំ។
តារាស្រីវ័យក្មេង អៀ ម៉េងលិ បានបញ្ចេញប្រតិកម្មធ្ងន់ៗទៅលើបុរសវ័យចំណាស់នោះថា តាឯងដូចឆ្លើយគ្រប់ខមមិន ហ្មងតា តាឯងជាប់សាច់ឈាមខ្ញុំមើលទៅ តាឯងកើតចេញមកតែពីឪតាឯងទេមិនដឹង ប្រហែលគ្មានម៉ែទេ មានតែឪទេមិនដឹង។ កុំប៉ះម៉ែខ្ញុំ ខ្ញុំមិនបានឲ្យតាឯងមកវិភាគរឿងខ្ញុំទេ។
ជាមួយគ្នានេះដែរ តារាសម្តែងចូលចិត្តភាពសិចស៊ី កញ្ញា អៀ ម៉េងលិ ក៏បានធ្វើការLiveវីដេអូ បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះបុគ្គលមួយចំនួនទៀតដែលបានរិះគន់ដល់នាង និងអ្នកម្តាយរឿងបែកបាក់គ្រួសារ(ប្តី) ដែលទុកឲ្យ ម៉េងលិ មានឈ្មោះជាក្មេងកំព្រាឪពុកប្រមាណ ២០ ឆ្នាំផងនោះ។
សូមជម្រាបថា កញ្ញា អៀ ម៉េងលិ កន្លងមកត្រូវបានទស្សនិកជនមើលឃើញថា នាងជាតារាសម្តែងវ័យក្មេងដែលចូលចិត្តសម្ញែងភាពសិចស៊ីហ៊ឺហា។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែនាងក្លាហានហ៊ានទម្លាយការពិតពីប្រវត្តិជីវិតកម្សត់ឈឺចាប់ជាង ២០ ឆ្នាំ ឲ្យមហាជនបានដឹងជាសាធារណៈ។
ចំពោះរឿងរ៉ាវជីវិតដែលត្រូវបានតារាស្រី អៀ ម៉េងលិ លើកមកបង្ហាញឲ្យមហាជន និងអ្នកគាំទ្របាន ដឹងនាពេលនេះ គឺដោយសារនាងឆ្លងកាត់នូវជីវិតជាក្មេងកំព្រាបាត់បង់ឪពុកប្រមាណជា ២០ ឆ្នាំមកហើយ ខណៈរហូតមកទល់ពេលបច្ចុប្បន្ន គឺ អៀ ម៉េងលិ មានតែម្តាយម្នាក់គត់រស់នៅផ្តល់ភាពកក់ក្ដៅ និងតាមលើកទឹកចិត្តខ្លួនគ្រប់ពេល៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ