ជីវិតកម្សាន្ដ
ល្បីថាតារាស្រីថៃ Taew ឈប់សម្ដែង ទៅចាប់អាជីពមួយនេះ
ក្រោយរងនូវការរិះគន់យ៉ាងចាស់ដៃពីបណ្ដាហ្វេនៗ និងមហាជនជាច្រើនកន្លងមក ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហា ចោលសង្សាររាប់ឆ្នាំ ស្រវាអ្នកមានហាយសូរ ពេលនេះតារាសម្ដែងថៃ Taew Natapohn បានចាប់យកអាជីពថ្មីមួយទៀត ខណៈពាក្យចចាអារ៉ាមថាតារាស្រីរូបនេះ ឈប់សម្ដែងភាពយន្តទៀតហើយ។
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះដែរ ត្រូវបានសារព័ត៌មាន Kapook បានឱ្យដឹងថា វាជារឿងមិនពិត ព្រោះ Taew គ្រាន់តែបន្ថែមអាជីពថ្មីប៉ុណ្ណោះ។
ប្រភពដដែលបន្តថា បន្ទាប់ពីរងនូវពាក្យរិះគន់មិនសំចៃមាត់ រហូតធ្វើឱ្យ Taew ធ្លាប់កើតជំងឺផ្លូវចិត្តមួយក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននាងជម្នះ និងបានវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀងដំបូងរបស់ផលិតកម្មចម្រៀងប៉ុស្តិ៍លេខ៣ ដែលនេះបានធ្វើឱ្យហ្វេនៗរបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំង។
ជុំវិញដំណឹងដែលសឹងមិនអាចជឿមួយនេះដែរ ប្រិយមិត្តរបស់ Taew កំពុងអន្ទះសារចង់ស្ដាប់នូវទឹកដមសំនៀង និងចង់ឃើញពីសមត្ថភាព ក៏ដូចជាការច្រៀងជាលើកដំបូងរបស់នាងខ្លាំងបំផុត បើទោះបីជាមនុស្សមួយចំនួនបានទស្សនា MV មុនរួចហើយក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Aum បង្ហោះរូបក្នុងចម្ការក្រូចឆ្មារបញ្ចេញដើមទ្រូង ត្រូវអ្នកគាំទ្រខមិនព្រោងព្រាត ពីរូបរាងបច្ចុប្បន្ន
ចុចអាន៖ បវរកញ្ញាភេទទីបី ប៉ែកអាស៊ី ៣ រូប កំពុងបញ្ចេញសម្រស់ ត្រៀមចូលរួមប្រកួត Miss Queen International 2021
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង