Connect with us

ជីវិតកម្សាន្ដ

ស្រាបៀរ Heineken® អបអរឆ្នាំថ្មី ២០២២ ដោយផ្ដល់នូវការបញ្ចុះតម្លៃដ៏ពិសេស

បានផុស

នៅ

​ស្របពេល​ដែល​យើង​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល និង​ត្រៀមខ្លួន​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នាពេល​ឆាប់ៗ​ខាងមុខនេះ យើង​ដឹងថា អតិថិជន​របស់​យើង​កំពុង​ទន្ទឹងរង់ចាំ​ចំណាយពេល​វេលា​ល្អ​នេះ​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​។ ដើម្បី​ញ៉ាំង​ឲ្យ​បទពិសោធន៍​ទាំងអស់នេះ​កាន់តែ​ពិសេស ឥឡូវនេះ ស្រា​បៀរ Heineken® ផ្តល់ជូន​នូវ​តម្លៃ​ពិសេស គឺ ១៦​ដុល្លារ សម្រាប់​ស្រា​បៀរ Heineken® កេស​ធំ​ដែលមាន ២៤​កំប៉ុង និង ៨​ដុល្លារ សម្រាប់​ស្រា​បៀរ Heineken® កេស​តូច​ដែលមាន ១២​កំប៉ុង​។ ការផ្តល់ជូន​នេះ​អនុវត្ត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានប្រសាសន៍ថា​៖ “​ស្រា​បៀរ Heineken® គឺជា​ម៉ាក​យីហោ​លំដាប់​កំពូល​របស់​យើង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយសារ​គុណភាព​ដ៏​ពិសេស​របស់​វា​។ មិន​ថា​អ្នក​នៅទីណា​នៃ​ពិភពលោក អ្នក​ប្រាកដជា​នឹង​ទទួលបាន​នូវ​រសជាតិ​ដ៏​អស្ចារ្យ​នេះ ក៏ដូចជា​ភាព​រីករាយ​ដែល​អ្នកគាំទ្រ​ស្រា​បៀរ​របស់​យើង​បានទទួល​អស់​រយ​:​ពេល​ជិត ១៥០ ឆ្នាំ​មកហើយ​។ យើង​សង្ឃឹមថា​ស្រា​បៀរ Heineken® នឹង​បង្កើន​នូវ​ភាព​អស្ចារ្យ​ដល់​អតិថិជន​ជាច្រើន​របស់​យើង​ក្នុង​ឆ្នាំ ២០២២ នេះ ខណ​:​ដែល​យើង​ធ្វើដំណើរ​រួមគ្នា​ឆ្ពោះទៅកាន់​ឆ្នាំ​ថ្មី​ឲ្យ​កាន់តែ​ល្អប្រសើរ​!”​។

​ជាមួយ​រសជាតិ​ដ៏​ប្រណិត​និង​ស្រស់ស្រាយ ស្រា​បៀរ Heineken® គឺជា​គ្រឿង​បន្ថែម​ដ៏​សមស្រប​បំផុត​សម្រាប់ អាហារ​ពេល​ល្ងាច​ដើម្បី​អបអរសាទរ​ពិធី​ចូលឆ្នាំថ្មី​។ សូម​បង្កើន​ភាព​រីករាយ​ជាមួយ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​ក្នុងអំឡុង បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ជាមួយ​ស្រា​បៀរ Heineken® ឬ​ធ្វើជា​ភ្ញៀវ​ដ៏​ល្អ​បំផុត​ដោយ​ផ្តល់​អំណោយ​ឆ្នាំ​ថ្មី​នូវ ស្រា​បៀរ Heineken®​។ ដំណឹង​ដ៏​រំភើប​ជាច្រើន​ទៀត​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ដូច្នេះ​សូម​រង់ចាំ​តាមដាន បណ្ដាញ​សង្គម​របស់​ស្រា​បៀរ Heineken® សម្រាប់​ព័ត៌មាន​បន្ថែម​។

​សូម​តាមដាន​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ Heineken® ដូចខាងក្រោម​៖

Facebook Heineken

Instagram Heineken

ព័ត៌មាន​អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា – មានឈ្មោះ​ដើម ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​លីមីត​ធី​ត (CBL) – គឺជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដ៏​ធំ​លំដាប់​ពិភពលោក​។ ក្រុមហ៊ុន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ​១៩៩៤ ដែលជា​ការបណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ប៊ែ​វើ​រី លីមីត​ធី​ត និង​ក្រុមហ៊ុន ប្រូ​ហ្គ្រេ​ស​នាំចេញ​-​នាំចូល មុនពេល​ក្លាយជា​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ១០០% នៅ​ឆ្នាំ​២០១៤​។ ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ប្រមាណ ៧០០​នាក់​ដែល​កំពុង​បម្រើ​ការងារ​។ ជា​ក្រុមហ៊ុន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ទូទាំងប្រទេស​នូវ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង​ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត​, Anchor, Anchor White និង Gold Crown ជាដើម – ដែល​ផលិត​តាម​ស្ដង់ដារ​អន្ដរជាតិ​ដែលមាន​ប្រភពពី​ប្រទេស​ហូ​ឡង់​។ យើង​ប្រកាន់​គោលការណ៍​រក្សា​និរន្ដរភាព​សម្រាប់​មនុស្សជាតិ ភពផែនដី និង​វិបុលភាព នៅក្នុង​អាជីវកម្ម​របស់​យើង ដើម្បី​ឆ្ពោះទៅកាន់​ភាពប្រសើរ​ជាង​មុន​នៅក្នុង​ប្រទេស​កម្ពុជា៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម