Connect with us

ជីវិតកម្សាន្ដ

ឌួង ហ្សូរីដា លះបង់វត្ថុមានតម្លៃរបស់ខ្លួន ដើម្បីចម្រៀងប្រវត្តិសាស្ត្រមួយបទនេះ

បានផុស

នៅ

​តារា​សម្តែង​កញ្ញា ឌួង ហ្សូរីដា បានបញ្ជាក់ឲ្យដឹងថា ដើម្បីចូលរួមសម្តែងនៅក្នុងចម្រៀងប្រវត្តិសាស្ត្រមួយបទរបស់ខ្មែរ នាងបានស្ម័គ្រចិត្តលះបង់នូវវត្ថុដ៏មានតម្លៃរបស់ខ្លួន ដោយ​ពុំ​មានការ​ស្តាយ ក្រោយ​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វត្ថុ​មានតម្លៃ​ដែល​ត្រូវបាន​តារា​ស្រី​រូប​ស្រស់ ឌួង ហ្សូ​រី​ដា ហ៊ាន​លះបង់​នោះ គឺ​ការ​កាត់សក់​របស់​នាង​ដែល​ខំ​ថែរក្សា​មក​អស់​រយ​:​ពេល​ប្រមាណ​ជាង ​២០​ ឆ្នាំ ទៅហើយ​។ ​កញ្ញា ឌួង ហ្សូ​រី​ដា បាន​រៀបរាប់ថា​អរ​គុណ​សន្តិភាព ​ដែល​ផ្តល់ឱកាស​អោយ​ខ្ញុំ​អាច​តបស្នង​ក្នុង​ការងារ​ប្រវត្តិសាស្ត្រ​ទុកជា​ស្នាដៃ​សម្រាប់​ក្មេងជំនាន់ក្រោយ​។​

​ឌួង ហ្សូ​រី​ដា ​បាន​អះអាងថា ​ខ្ញុំ​បាន​លះបង់​វត្ថុ​មាន​តម្លៃ​នៃ​ខ្លួន​របស់ខ្ញុំ​ផ្ទាល់​គឺ​(​សក់​)​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​ ដើម្បី​បទ​ចម្រៀង​ប្រវត្តិសាស្ត្រ​មួយ​នេះ​(​ជីវិត​ក្មេង​វត្ត​)​ដែលជា​ស្នាដៃ​និពន្ធ​ និង​ជា​រឿង​ជីវិត​ពិត​ដ៏​កម្សត់​របស់​សម្តេច​ពុក​តេ​ជោ​។​ នាង​ថា​រយៈពេល​ ២៣ ​ឆ្នាំ​ ដែល​ខ្ញុំ​ទុក​សក់​វែង​ត្រឹម​ចង្កេះ​រហូត​តាំងពី​សម័យ​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុ​វ​ត្ថិ ថ្នាក់​ទី​១២ ហើយក៏​មិន​ធ្លាប់​កាត់សក់​រហូតដល់​ចូល​ធ្វើការ ​និង ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។​

​កញ្ញា​ ឌួង ហ្សូ​រី​ដា ​សង្កត់ធ្ងន់​ទៀតថា​ ប៉ុន្តែ​ថ្ងៃនេះ​ត្រូវ​កាត់សក់​ឲ្យ​ខ្លី​ ដើម្បី​ទទួល​ការសម្តែង​ជា​តួ​ម្តាយ​របស់​ថ្នាក់ដឹកនាំ​កំពូល​។​ ជាការ​ទទួលយក​មិនមែន​បង្ខំ​ ប៉ុន្តែ​ជា​មោទកភាព​ក្នុងការ​ចូលរួម​សម្រាប់​បទចម្រៀង​ប្រវត្តិសាស្ត្រ​មួយ​នេះ។ អរគុណ​លោកពូ ហ្វៃ សំអាង​និង​អ្នកនាង​ ច​ន ច័ន្ទ​លក្ខិណា​ សម្រាប់​ការ​ផ្តល់ឱកាស​ក្នុងការ​សម្តែង​តួអង្គ​ដ៏​សំខាន់​នៃ​បទ​ចម្រៀង​ប្រវត្តិសាស្ត្រ​មួយ​បទ​នេះ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ប៉ាគីស្ថាន ​ចោទ​ ឥណ្ឌា​ ​សម្លាប់ពលរដ្ឋខ្លួន​ក្រៅ​ប្រព័ន្ធ​តុលាការ​

ព័ត៌មានជាតិ២០ នាទី មុន

លោក លី ធុជ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៣០ នាទី មុន

ម្ចាស់ដី​ស្របច្បាប់​ស្នើ​អាជ្ញាធរស្រុកកណ្តាលស្ទឹង​បង្ក្រាប​ក្រុម​អណាធិបតេយ្យ​ចាប់​ដី​សង់​រោង​លើ​ដីមាន​ម្ចាស់

KPT+៤៤ នាទី មុន

មិនបាច់ទៅចាក់បង្គា ចាប់សត្វសមុទ្រឯណាឆ្ងាយទេ តែជាង ១០គ.ម ពីក្រុងកែប កម្សាន្តបានពេញមួយរាត្រី

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

អៀរឡង់ រកឃើញគ្រោងឆ្អឹងមនុស្សអាយុកាល ២,៥០០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

Sokha Hotels

ព័ត៌មានពេញនិយម