Connect with us

ជីវិតកម្សាន្ដ

ចេញអាល់ប៊ុមទោលដំបូង Lisa បំបែក​កំណត់ត្រាដល់ទៅ ៣ ផ្អើលពិភពលោក

បានផុស

នៅ

ទើបតែ​ចេញអាល់ប៊ុមចម្រៀងទោលជាលើកដំបូងសោះ ​Lisa សមាជិកក្រុម BLACKPINK បានបំបែក​កំណត់ត្រាធំៗដល់ទៅ ៣ ផ្អើលគេផ្អើលឯងទាំងអ្នកស្ថិតក្នុងរង្វង់សិល្បៈ និងបណ្ដាហ្វេនៗ​។

Lalisa: BlackPink member Lisa finally makes her solo debut
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ កញ្ញា Lisa បានបង្កើតប្រវត្តិសាស្ត្រនៅលើតារាង Billboard ដំបូងគេក្នុងប្រទេសកូរ៉េ ជាប់ឈ្មោះជាតារាចម្រៀងស្រីទោលមានការពេញនិយមបំផុត ក្រោយពីបទ Money ទទួលបានពិន្ទុខ្ពស់នៅលើ Billboard’s Pop Airplay។

Lisa blackpink - các bài viết về Lisa blackpink, tin tức Lisa blackpink

ក្នុងខែឆ្នាំដដែលនោះ ​បទ Money ក្នុងអាល់ប៊ុម ​LALISA បានបំបែកកំណត់ត្រាថ្មីមួយទៀត នៅលើទស្សនាវដ្ដី Forbes ផងដែរ។ យោងតាមការចុះផ្សាយដោយទស្សនាវដ្ដី Forbes បានឱ្យដឹងថា Lisa ត្រូវបានមហាជនទទួលស្គាល់ជាតារាចម្រៀងស្រីពេញនិយមបំផុតចំពោះការចេញអាល់ប៊ុមសូឡូ (Solo) របស់នាង ហើយនាងបានក្លាយជាតារាកូរ៉េស្រីមានប្រជាប្រិយជាងគេ ក្នុងចំណោមតារាចម្រៀងទោលរបស់ប្រទេសកូរ៉េ នៅដើមឆ្នាំ ២០២២។

WATCH: BLACKPINK's Lisa marks solo debut with powerful 'Lalisa' music video  | PUSH.COM.PH

ដោយឡែកកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ ​អាល់ប៊ុមទោលរបស់តារាស្រីរូបនេះ គឺ LALISA មាន​ចំនួន​អ្នក Stream លើសពី ៥០០លានដង​ហើយនៅលើ Spotify ត្រឹមរយៈពេល​ត្រឹម​ ១៣២ថ្ងៃ។ ដោយសារចំនួនអ្នក Stream​ ដ៏ច្រើនលើសលុបនេះ LALISA បានក្លាយជា​អាល់ប៊ុមតារាទោលដំបូងអាច​បំបែកកំណត់ត្រាមាន​អ្នកចូល Stream លើស ៥០០លានដងលឿនជាងគេ ក្នុង​ប្រវត្តិសាស្ត្ររបស់ Spotify៕​

WATCH] Blackpink's Lisa Makes Her Solo Debut With Lalisa

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ថតរឿងភាគលើកដំបូងចប់ភ្លាម Jisoo សមាជិក BLACKPINK ឈ្នះពានមួយភ្លែត

ចុចអាន៖ នេះសម្រស់ពិតបវរកញ្ញា Thuy Tien ពេលអត់ផាត់មុខ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម