Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗ ៥ ដួងផុងខ្លួន អស់​លុយ​​រាប់សែនដុល្លារ

បានផុស

នៅ

ភ្នំពេញ: នាអំឡុងចុងឆ្នាំ២០២១ និងចូលដល់ដើមឆ្នាំ២០២២នេះ គេឃើញមានតារាប្រុស-ស្រីល្បីៗប្រមាណ ៥ ដួងបានផ្ទុះ​រឿងរ៉ាវដ៏រសើបនិងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរដូចគ្នា ជុំវិញការផុងខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារ។

យ៉ាងណាមិញថ្វី ត្បិតតែរឿងរ៉ាវនេះកើតឡើងស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែបើចាប់អារម្មណ៍មើលពីដំណោះស្រាយរគឺមានភាពផ្ទុយស្រឡះគ្នាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.តារា​ពហុ​ជំនាញ​អ្នកនាងខាត់ សុ​ឃីម កាលពី​អំឡុងខែកញ្ញាឆ្នាំ​២០២០១ បាន​ដាច់ចិត្ត​ទម្លាយ​ថា នាងបានផុងខ្លួនអស់ប្រាក់ជិត៩០ម៉ឺនដុល្លារជាមួយនឹងក្រុមហ៊ុន «​អ៊ី​ណា​រីតា​»។ តារា​ពហុ​ជំនាញ​រូបនេះ​អះអាងថា នេះជាបទពិសោធន៍មួយក្នុងជីវិតគឺ មនុស្សយើងមិនត្រូវលោភលន់ពេកនោះទេ ព្រោះ​ដោយសារតែនាងចង់បានលុយការគេ១​ម៉ឺន​ដុល្លារ​បានការ​២​ពាន់ដុល្លារ ទើប​នាង​ធ្លាក់ចូល​ទៅ​ក្នុងស្ថានភាពបំណុលជំពាក់ធនាគារ និងគេតាមទារលុយឡើងវិលក្បុងព្រោះតែ​នាងបានធានារឲ្យអ្នក​ផ្សេង ទៀតមករកស៊ីជាមួយ។

២.តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រកាសកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០​២១ថា នាងបានលង់ខ្លួនជំពាក់បំណុលគេនូវទំហំទឹកប្រាក់ចំនួន ៥៧២ ០០០ដុល្លារ ដែលមានម្ចាស់បំណុលប្រមាណ ៣០នាក់។ មូលហេតុដែលរុញច្រានឲ្យអ្នកនាងជំពាក់បំណុលគេច្រើនបែបនេះ ដោយសារមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ(ថវិកា)ក្នុងការបើកជំនួញរកស៊ីផ្ទាល់ខ្លួន។

៣.តារាសម្តែងអ្នកនាង សូ ដានីតា កាលពីថ្មីៗនេះបានប្រកាសដោយទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវផុងខ្លួនខាតបង់ទំហំទឹកប្រាប់ប្រមាណជិត៦០ម៉ឺនដុល្លារ ដោយសារតែការចាញ់បោកគេ។ ខណ:កន្លងមក អ្នក​នាងក៏ធ្លាប់ប្រកាសករណីអ្នកនាងសឿ សុធារ៉ា ជំពាក់លុយជិត៤ម៉ឺនដុល្លារមិនទាន់សងផងដែរ។

តារាសម្តែង សូ ដានីតា បានរៀបរាប់ដូច្នេះថា ទោះបងប្អូនអស់លុយជិត៦០ មុឺនដុល្លារ ក៏អ្នកនាង​នៅតែធ្វើបុណ្យបន្តិចបន្តូចសន្សំកុសលចែករំលែកបងប្អូនខ្វះខាតនិងជួបការលំបាកបានខ្លះដែរ ហើយជឿរថាអំពើរល្អមិនសាបសូន្យទឹកចិត្តល្អជួបអ្នកសណ្តោះចិត្តមេត្តាធម៌នឹងជួបព្រះ។

ក្រោយ​ជួបបញ្ហាគេបោកប្រាស់ តែនាង​នៅតែដើរទៅមុខប្រឹងដោះស្រាយបញ្ហាដោយកិត្តយស ហើយនឹងស្រាយរាល់បញ្ហាគ្រប់ទាំងអស់។

៤​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​. តារាចម្រៀងស្រីអ្នកនាង សា​សា ក៏បានប្រកាសថាខ្លួនបានចាញ់បោកបុគ្គលម្នាក់ឈ្មោះ ហេង អស់ទឹកប្រាក់ជិត១០ម៉ឺនដុល្លារ។ នាងបញ្ជាក់ដែរពី​មូលហេតុដែលផុងខ្លួនអស់លុយជិ១០ម៉ឺនដុល្លារនេះ ដោយសារខ្លួនទុកចិត្តពួកម៉ាក់អស់ពេក តែចុងក្រោយបុគ្គលរូបនោះក៏ទៅចោលនាងដោយគ្មានការស្រណោះអី្វបន្ដិច ទាំងដែលដឹងគ្រប់យ៉ាងថានាងកំពុ ង​តែពិបាកខ្លាំង។

៥.តារាសម្តែងលោក ម៉ា ដូណា ក៏បានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួនជាមួយការលេងតុងទីនអស់លុយជាង៥០ម៉ឺនដុល្លារ ខណ:លោកគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់។ បញ្ហានេះទើបរុញច្រានជីវិតលោករហូតលង់ខ្លួនយកប្លង់ដីជាង៣ហិតាទៅដាក់បញ្ចាំ លក់ខុនដូរអស់១កន្លែង ឡាន១គ្រឿងនិងរបស់របរលំអរខ្លួនជាច្រើនទៀត ដើម្បីដោះបំណុលគេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម