Connect with us

ជីវិតកម្សាន្ដ

សន វិ​ជ្ជ​បុត្រ នាំ​យក​អំណោយ​និង​ថវិកា​ ជូន​មរតក​មនុស្ស​រស់ ​វីរ​សិល្បករ​ ផ្នែក​ចាប៉ី​ដង​វែង

បានផុស

នៅ

​ដោយ​មើល​ឃើញ​ពី​ក្តី​អាណិតអាសូរ​ និង​ការ​លំបាក​របស់​វីរ​សិល្បករ​ជើងចាស់ ​ផ្នែក​ចាប៉ី​ដងវែង​លោកតា អ៊ិន សារុន នោះ​កាលពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ម្សិលមិញ​តារា​ចម្រៀង​លោក សន វុ​ជ្ជ​បុត្រ និង​ក្រុមការងារ​បាន​ចុះទៅ​សួរសុខទុក្ខ​ ហើយ​នាំ​យក​សម្ភារៈ​រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ជូន​ដល់​គាត់ ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ចម្រៀង​លោក សន វិ​ជ្ជ​បុត្រ បាន​រៀប​រាប់​ថា​ លោក​និង​ក្រុមការងារ​កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​នាំ​យក​ថវិកា​និង​សម្ភារៈ​មួយ​ចំនួន​ទៅ​ជូន​ដល់​វីរ​សិល្បករ​ជើងចាស់​ ផ្នែក​ចាប៉ីដងវែង​លោកតា អ៊ិន សារុន ខណៈ​ដែល​បច្ចុប្បន្ន​លោកតា​កំពុង​រស់នៅ​យ៉ាង​កម្សត់ ​ក្នុង​ទឹកដី​ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​។ លោក​បញ្ជាក់​ថា ​ខ្ញុំ​បាន​មក​សួរសុខទុក្ខ​លោកតា អ៊ិន សារុន សិល្បៈ​ចាប៉ី​ដងវែង (​មរតក​មនុ​ស្សរស់​)​នៅ​ភូមិ​ត្រពាំងរុន​២​ច​ន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។​ អំណោយ​ដែល​នាំ​យក​ទៅ​ចែក​ជួន​នោះ​រួមមាន​៖ អង្ករ ,​ទឹកត្រី ,​ទឹក​ស៊ីអ៊ីវ ,​មី​, ប្រេងឆា និង​ត្រីខ រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត​ ផង​ដែរ​។

​តារា​ប្រុស​រូប​នេះ ក៏​បន្ត​ទៀត​ថា​ ក្រៅ​ពី​សកម្មភាព​ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អំណោយ​ដល់​វី​រ​សិល្បករ​ជើងចាស់ ​ផ្នែក​ចាប៉ី​ដង​វែង​លោកតា អ៊ិន សារុន នោះ​នៅ​ថ្ងៃ​ដដែល​នេះ​ លោក​និង​ក្រុមការងារ​ក៏​បន្ត​ដំណើរ​ទៅ​ចែក​កង់​ចំនួន​៦​គ្រឿង ​និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ភូ​មិ​ធំ​ថ្មី ក្នុង​ទឹកដី​ភូមិ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។​

​ជា​ការ​កត់សម្គាល់​នេះ ​ពុំ​មែន​ទើប​ជា​លើក​ទី​១​សម្រាប់​តារា​ចម្រៀង​លោក សន វិ​ជ្ជ​បុត្រ នោះ​ទេ​ខណៈ​កន្លងមក​តារា​ប្រុស​រូប​នេះ ​តែងតែ​បង្ហាញ​ពី​សកម្មភាព​ចែករំលែក​ក្តី​ស្រលាញ់​ជួយ​ដល់​កុមារ​កំព្រា ចាស់ជរា និង​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។ ​សកម្មភាព​នេះ ​កំពុង​ទទួល​បាន​ការ​គាំទ្រ​និង​លើក​សរសើរ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ទៀត​ផង​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​សុខ ស្រី​ម៉ុ​ច សម្រស់​កាន់តែ​ស្រស់​ស្អាត​ ក្រោយ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ខ្លី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម