Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលី​កា ទម្លាយ​សារ​ចេញពី​ចិត្ត​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​គ្រប់គ្នា​

បានផុស

នៅ

​តារា​ចម្រៀង​ស្រី​កូន​មួយ​អ្នកនាង ពេជ្រ សូលី​កា ថ្វី​ត្បិត​អាជីព​សិល្បៈ​របស់​នាង​ បច្ចុប្បន្ន​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ ក្រោយ​ពេល​ ដែល​កន្លងមក​ធ្លាប់​ បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ស្រូវ​ស្នេហា​យ៉ាង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​សារព័ត៌មាន​ជាច្រើន​ពិតមែន​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ នូវ​តែ​រក្សា​បាន​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ពី​មហាជន​គ្រប់​ស្រទាប់​វ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​រក្សា​បាន​ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ នៅ​លើ​ទីផ្សារ​សិល្បៈ​របស់​តារា​ស្រី​រូប​ស្រស់​ អ្នកនាង ពេជ្រ សូលី​កា នេះ​គឺ​ផ្តើម​ចេញពី​ភាព​អត់ធ្មត់​រួមផ្សំ​នឹង​ការប្រើប្រាស់​ចរិត​លក្ខណៈ​សាក​សមជា​នារី​ខ្មែរ ​ដែល​នាំ​ឲ្យ​ទស្សនិកជន​ភាគច្រើន​លួច​សរសើរ​និង​គោរព​រាល់​ទង្វើ​ឬ​សកម្មភាព​របស់​នាង​ ដែល​បាន​ស្តែង​ឡើង​ស្ទើរ​គ្រប់គ្នា​។​

​ទន្ទឹមគ្នា​នោះ​ដែរ​ ម្ចាស់​បទ​សង្ស័យ ពេលនេះ​ក៏បាន​ទម្លាយ​សារ​ចេញពី​ចិត្ត​ ដោយ​បង្កប់​ន័យ​អប់រំ​ខ្ពស់​ ចំពោះ​មហាជន​ទូទៅ​ ផង​ដែរ​។​ អ្នកនាង ពេជ្រ សូលី​កា បាន​ថ្លែង​រៀបរាប់​ចេញពី​អារម្មណ៍​របស់​ខ្លួន​ថា បើ​គេ​ស្អប់​អ្នក ទោះបី​អ្នក​ប្រឹង​ធ្វើ​ល្អ​ប៉ុនណា ក៏​គេ​រក​កន្លែង​ទើស​អ្នក​ទាល់តែ​បាន​។ ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​មិនបាន​ទេ ប្រឹង​ធ្វើ​ល្អ​ឲ្យ​អស់ពី​ចិត្ត​ទៅ បើ​គេ​មិន​ពេញចិត្ត ជា​រឿង​របស់​គេ​។

​តារា​ស្រី​អ្នកនាង ពេជ្រ សូលី​កា​ បាន​និយាយ​ដោយ​ខ្លី​ទៀត​ថា ​ហេតុនេះ ​សូម​កុំ​ចំណាយ​ខួរក្បាល នឹង​ពេលវេលា​លើ​មនុស្ស​អវិជ្ជមាន​ច្រើនពេក​។​ បន្ថែម​ពីលើ​នេះ​ អ្នកនាង ពេជ្រ សូលី​កា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ខ្លឹមសារ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា ​សម្រាប់​ពាក្យពេចន៍​ខ្លះៗ​ខាង​លើ​នេះ​ នាង​គ្រាន់តែ​សម្រង់​ចេញពី​សៀវភៅ​កម្លាំងចិត្ត​របស់​លោក​គ្រូ​ គូ សុភាព ប៉ុណ្ណោះ​។​ ជាមួយ​អត្ថន័យ​ខ្លឹមសារ​របស់​អ្នកនាង ពេជ្រ សូលី​កា នេះ​កំពុង​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​មហាជន​ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​គ្រប់គ្នា​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​តារារ៉េប ជីដេវីត ត្រៀម​ចេញ​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី នៅពេល​ឆាប់​ៗ​ខាង​មុខនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម