Connect with us

ជីវិតកម្សាន្ដ

គឹម លីហ្សា សុខៗ​ស្រាប់តែ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ស្វាមី

បានផុស

នៅ

​អតីត​តារា​សម្តែង​ស្រី​អ្នកនាង គឹម លីហ្សា មុន​នេះ​បន្តិច​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នឹង​ក្លាយ​ជា​ចម្ងល់​របស់​មហាជន​គ្រប់គ្នា​ ខណៈ​នៅ​សុខ​ៗ​ស្រាប់តែ​តារា​ស្រី​រូប​នេះ ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​បើកចំហ​បញ្ជាក់​ប្រាប់​ពី​សម្ព័ន្ធ​ភាព​ស្នេហា​រស់នៅ​ជាមួយ​ស្វាមី​ ពុំ​មាន​សុភមង្គល​ធ្វើ​ឲ្យ​កើត​មានរឿង​រកាំរកូស​ឈាន​ដល់​សំណាក់​កាល​នៃ​ការ​លែង​លះ​គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​របស់​តារា​សម្តែង​អ្នកនាង គឹម លីហ្សា នេះ​កំពុង​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​កើតមាន​មន្ទិល​គ្រប់គ្នា​ ហើយ​ចោទសួរ​ជា​សំនួ​រថា ​តើ​រឿងនេះ ​ជា​ការ​ពិត​ឬមួយ​យ៉ាងណា​?​។​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ ​ចម្លើយ​នៅ​មិនទាន់​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​។​ ផ្អែក​តាម​សំណេរ​របស់​អ្នកនាង គឹម លីហ្សា បាន​លើក​ឡើង​ថា មេម៉ាយ​មាន​អ្វី​ត្រូវ​ខ្មាស​គេ មេម៉ាយ​ចេះ​រកស៊ី អត់​ប្តី​ក៏​អត់​ដាច់ពោះ​ស្លាប់​ដែរ មិនមែន​សារី​សុំ​លុយ​ប្តី​ផង​។ អ្នកនាង គឹម លីហ្សា បាន​និយាយ​ទៀត​ថា គេ​ឧកញ៉ា គេ​ជំទាវ​គេ​នៅ​ប្រកាស​លែង​គ្នា​បាន​ ចុះ​យើង​ហេតុអ្វី​ត្រូវ​ខ្មាស​បើ​នៅ​គ្មាន​សុភមង្គល​អញ្ចឹង ម្នាក់​ចង់​ត្រូវ ចង់បាន​យុត្តិធម៌ ម្នាក់​ចង់​ឈ្នះ អញ្ចឹង​នៅ​ជាមួយគ្នា​ដូច​ឱប​ភ្លើង អញ្ចឹង​ថ្ងៃនេះ​សុំ​ប្រកា​ស​លែង​ប្តី​ដែរ​ហើយ​។​

ជុំវិញ​ការប្រកាស​របស់​អ្នកនាង គឹម លីហ្សា ខាងលើនេះ​គេហទំព័រ​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​ មិនទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​តារា​ស្រី គឹម លីហ្សា បាន​នៅឡើយ​ទេ​ខណៈ​មាន​ទស្សនិកជន​កំពុង​ទន្ទឹងរង់ចាំ​មើល​គ្រប់គ្នា​។

​សូម​រម្លឹកថា តារា​សម្តែង​រូប​ស្រស់​អ្នកនាង គឹម លីហ្សា ក្រោយពេល​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​យ៉ាង​ផ្អែមល្ហែម​រហូត​ឈាន​ដល់​ដំណាក់កាល ​សម្រេច​បំណង​អាពាហ៍ពិពាហ៍​ស្របច្បាប់​ជាមួយ​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ រយៈពេល​ច្រើន​ឆ្នាំ​មក​នោះ​ ពួកគេ​ក៏បាន​ចាប់​ដៃគ្នា​រកស៊ី​ផ្តើមចេញ​ផ្លែផ្កា​ល្អ​គួរ​ឲ្យ​សរសើរ​។​ ប៉ុន្តែ​មិនដឹងថា​ អំឡុង​មួយ​រយៈ​ចុងក្រោយ​នេះ​ អ្នក​ទាំងពីរ​មានរឿង​រ៉ាវ​អ្វី​នោះ​ឡើយ ​ទើប គឹម លីហ្សា ប្រកាស​លែងលះ​ប្តី​យ៉ាង​ដូច្នេះ​ទៅវិញ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ផលិតកម្ម​អង្គរវត្ត​ ប្រកាស​ស្វែងរក​ឯកសារ​សិល្បៈ​ខ្មែរ​ ពី​ឆ្នាំ​១៩៨០-២០២០ ​ដើម្បី​ចងក្រង​រក្សាទុក​ កុំ​ឲ្យ​បាត់បង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម