Connect with us

ជីវិតកម្សាន្ដ

អស់​ចម្ងល់ ! សូ ដា​នី​តា ប្រាប់​ពី​មូលហេតុ​មិនដែល​បង្ហោះ​រូបថត​ឱប​ថើប​ជា​មួយគូ​ដណ្តឹង​វ័យក្មេង

បានផុស

នៅ

ភ្នំពេញ​ ៖​ ដោយ​មានការ​ចោទសួរ​ពី​សំណាក់​មិត្តភក្តិ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​បន្ទាប់ពី​លេចឮ​ព័ត៌មាន​ថា ​តារា​ស្រី សូ ដា​នី​តា បាន​ភ្ជាប់ពាក្យ​ស្ងាត់ៗ​ជា​លើក​ទី​ពីរ​ជាមួយ​គូស្នេហ៍​វ័យក្មេង​ប៉ុន្តែ​កន្លងមក​គេ​មិនដែល​បានឃើញ​តារា​ស្រី​រូបនេះ​ ថតរូប​លក្ខណៈ​កៀកកើយ​ឬ​ឱបថើប​បង្ហោះ​សាធារណៈ​ជាមួយគ្នា​នោះ​ទើប​ធ្វើ​ឲ្យ សូ ដា​នី​តា ចេញមុខ​ឆ្លើយ​យ៉ាង​ខ្លី​ស្រាយ​មន្ទិល​មួយ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្តែង សូ ដា​នី​តា បាន​ឆ្លើយ​បញ្ជាក់​ខ្លឹមសារ​ប្រាប់​ឲ្យ​ដឹង​ដូច្នេះ​ថា​កន្លងមក​តែង​មាន​មិត្តភក្តិ​មួយចំនួន​តែង​សួរ​ខ្ញុំ​ថា​ ហេតុអ្វី​មិនដែល​បង្ហោះ​រូបភាព​ឱប​ថើប​ជាមួយ​គាត់​(​គូស្នេហ៍​)? ដូច្នេះ​ជា​ចម្លើយ​ខ្ញុំ​សូម​ប្រាប់​ទៅវិញ​តែមួយ​ឃ្លា​ទេ (​ការ​ស្រលាញ់​នៅក្នុង​ចិត្ត បេះដូង​និង​ពេលវេលា​ដែល​មាន​ឲ្យ​គ្នា​មិនមែន​ឋិត​នៅ​លើ​រូបភាព​ឱប​ថើប ​ប៉ុន្មាន​សន្លឹក​ដែល​បង្ហោះ​ឲ្យ​គេ​ឃើញ​ទើប​ថា​ស្រលាញ់​នោះទេ​។

សូ ដា​នី​តា បាន​បន្ត​ទៀត​ថា ​នេះ​ជា​ទស្សនៈ​របស់ខ្ញុំ​ទាំងពីរ​មិនបាច់​បង្ហាញ​រូបភាព​អញ្ចឹង​ទេ​ បើ​មិន​ស្រលាញ់​មិន​រស់នៅ​ជាមួយគ្នា​ឬ​ភ្ជាប់ពាក្យ​នោះ​ទេ​ (​បញ្ជាក់​និយាយ​តែ​រឿង​ខ្ញុំ មិន​ប៉ះពាល់​អ្នកណា )​ប្រកាស​ឲ្យ​ហើយ​ព្រោះ​មនុស្ស​ឥឡូវ​ចូល​ចិត្ត​រើស​ដាក់ខ្លួន​ណាស់​។​ ភ្លាមៗ​នៃ​ការ​លើកឡើង​របស់ សូ ដា​នី​តា ខាង​លើ​នេះ​ ក៏​ស្រាប់តែ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ឆ្លើយតប​ដែរ​ថា​ ជា​ការពិត​ពេលខ្លះ​អ្នក​ចង់​ឲ្យ​គេ​ឃើញ​រូប​ឱប​ថើប ជួនកាល​គឺជា​អ្នក​ចង់​អួត​ទាំង​ដែល​ធាតុពិត​មិន​ដូច​រូបភាព​ឬ​ជា​ក្តី​សុខ​បំភ័ន្ត​ភ្នែក​តែប៉ុណ្ណោះ​។

តាម​ការ​កត់សម្គាល់​តា​រា​សម្តែង​វ័យ​ជ្រេ សូ ដា​នី​តា ក្រោយពេល​បែកធ្លាយ​ដំណឹង​នៃ​ការ​ភ្ជាប់​ពាក្យ​ជាមួយ​គូ​ដណ្តឹង​វ័យក្មេង​ដែល​ស្ថិត​ក្នុង​រង្វង់​សិល្បៈ​ដូចគ្នា​រួចមក​នោះ​ជារឿយៗ​គេ​តែងតែ​ឃើញ​គូស្នេហ៍​របស់​ពួកគេ​ទាំងពីរ​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ស្នេហ៍​តាមរយៈ​ការ​បណ្តើរ​គ្នា​ចូលរួម​នៅ​តាម​បណ្តា​កម្មវិធី​តូចធំ​មួយចំនួន គ្រាន់តែ​ពេលខ្លះ​អ្នក​ទាំងពីរ​ពុំ​ធ្លាប់​ថតរូប​ឱប​ថើប​កៀកកើយ​បង្ហាញ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឡើយ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤៣ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤៥ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម