Connect with us

ជីវិតកម្សាន្ដ

ភរិយា​លោកឧកញ៉ា ឌួង ឆាយ បន្ត​ទម្លាយ​សារ​មិន​ស្តាយ​ក្រោយ​ បន្ទាប់​ពីប្រកាស​ចែក​ផ្លូវ​គ្នា​

បានផុស

នៅ

​ភរិយា​របស់​លោក​ឧកញ៉ា ឌួង ឆាយ គឺ​អ្នកស្រី ដេ​ត ម៉ាលី​ណា កាលពី​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ការ​ភ្ញាក់ផ្អើល​ហើយ​កើតជា​មន្ទិល​គ្រប់គ្នា​ក្រោយ​ ពេល​ដែល​អ្នកស្រី​បាន​បង្ហោះ​សារ​ទម្លាយ​ប្រាប់​ពី​ការចែក​ផ្លូវ​គ្នា​ជាមួយ​ស្វាមី​លោក​ឧកញ៉ា ឌួង ឆាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណឹង​ដ៏​រសើប​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នាំ គ្នា​ទន្ទឹង​រង់ចាំ​តាមដាន​គ្រប់គ្នា​ដោយ​ចង់ដឹង​ថា ​តើ​នេះ​ជា​ព័ត៌មាន​ពិត​ឬមួយ​យ៉ាងណា​?​ ខ​ណៈ​ដែល​ឧក​ញ៉ា​ ឌួង ឆាយ​ ហាក់​មិន​មាន​ប្រតិកម្ម​ចំ​ករណី​នោះ​ឡើយ​។​ ដោយឡែក​បើ​ចាប់អារម្មណ៍​ទៅ​មើល​នៅ​លើ​Account Facebook​របស់​អ្នកស្រី ដេ​ត ម៉ា លី​ណា កាលពី​យប់មិញ​បាន​បង្ហោះ​សារ​ខ្លី​មួយ​ទៀត​បង្ក​ការចាប់អារម្មណ៍​សម្រាប់​មហាជន​ជាថ្មី​ម្តង​ទៀត​។​

​តាមរយៈ​ខ្លឹមសារ​របស់​ភរិយា​លោក​ឧកញ៉ា​ ឌួង ឆា​យ គឺ​អ្នកស្រី ដេ​ត ម៉ាលី​ណា បាន​រៀបរាប់​ថា​ខ្ញុំ​មិន​ស្ដាយក្រោយ​និង​អតីតកាល ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ពេល​វេលា ​ដែល​ចំណាយ​ទៅលើ​មនុស្ស​ខុស​អ្នកដទៃ​មើលម​ក​អ្នកជា​មនុស្ស​បែប​ណា​មិន​សំខាន់​ទេ ​អ្វី​ដែល​សំខាន់​អ្នកធ្វើ​ខ្លួន​បែប​ណា​ឲ្យ​គេ​មើល​។​ ពេលខ្លះ​ហត់​នឿយ​ណាស់​ តែ​មិន​អាច​ឈប់​បានទេ​ ព្រោះ​ខ្លួន​ឯង ​គឺ​ត្រូវ​ពឹង​ខ្លួនឯង Deth Malina​។​

​ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​នេះ ​គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២ ០២០​នេះ​ គេ​នៅ​មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណា​មួយ​ពី​សំណាក់​លោក​ឧកញ៉ា ឌួង ឆាយ នៅឡើយ​ទេ​ ខ​ណៈ​មាន​អ្នកគាំទ្រ​មួយ​ចំនួនធំ​កំពុង​រង់​ចាំ​កា​របកស្រាយ​ដោយ​ទាល់​មាត់​ពី​លោក​ឧកញ៉ា​ឌួង ឆាយ និង​ភរិយា​ដោយហេតុថា ​មាន​មតិ​ខ្លះ​មិន​ទាន់​មាន​ជំនឿ​រលើ​ករណី​នេះ​ និង​ខ្លះ​ទៀត​ដាក់​សង្ស័យ​ថា​ គណនី​ហ្វេ​ស​ប៊ុ​ក​ភរិយា​លោក​ឧកញ៉ា​ ឌួង ឆាយ អាច​ត្រូវ​បាន​គេ​លួច​ហេ​ក​ទៅ​គ្រប់​គ្រង​ក៏​ថា​បាន​។​

​សូម​ជម្រាប​ដែរ​ថា ​កាលពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២០ ​កន្លងទៅ​ភរិយា​លោក​ឧកញ៉ា​ ឌួង ឆាយ បាន​ប្រកាស​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ពី​ការ​លែង​លះ​គ្នា​ ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​។ ​ខ្លឹមសារ​នោះ ​ត្រូវ​បាន​អ្នកស្រី ដេ​ត ម៉ាលី​ណា លើក​ឡើង​ថា​ សូម​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​ ជួយ​ទទួល​ដឹងឮ​ចាប់ពី​ថ្ងៃនេះ​តទៅ​នាង​ខ្ញុំ​និង ឌួង ឆាយ បាន​ព្រមព្រៀង​លែង​លះគ្នា​រួចរាល់​ហើយ ​អញ្ចឹង​ចាប់​ពី​ពេលនេះ​តទៅ ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង ឌួង ឆាយ ​ហើយ​និង​គ្រួសារ​គាត់​ គឺ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​នាង​ខ្ញុំ​ត​ទៀត​ទេ។​ សូម​អរគុណ​១៣.១៣.២០២០(Deth Malina)៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ឆ្លងកាត់​បទពិសោធន៍​! លោក សា​វិ​ន ហ្វី​លី​ព ចែករំលែក​ចំណេះដឹង​ ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម