Connect with us

ជីវិតកម្សាន្ដ

លោក គួច ខេ​វិ​ន ធ្លាក់ខ្លួន​ឈឺ​ស្រកសាច់​អស់​៦​គីឡូ

បានផុស

នៅ

ភ្នំពេញ ៖ ផលិតករ​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​ដ៏​ល្បីឈ្មោះ​លោក គួច ខេ​វិ​ន បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់​ផ្ញើ​ល​គ្រប់គ្នា ​ខណៈ​ដែល​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ចូល​មន្ទីរ​ពេទ្យ​បន្ទាន់​។​ម្យ៉ាងទៀត​លោក​បញ្ជាក់ថា​ខ្លួន​ស្រកសាច់​អស់​ប្រមាណ​៦​គីឡូ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ខេ​វិ​ន បាន​ឲ្យ​ដឹង​ទៀត​ថា ​បន្ទាប់ពី​លោក​ចូល​សម្រាក​ព្យាបាល​ជំងឺ​នេះ ​គឺ​លោក​ត្រូវ​តម​អាហារ​ជាច្រើន​ហើយ​អាច​បរិភោគ​បានតែ​បបរ​និង​ដាក់​ស៊ី​រ៉ូម​ដែល​ធ្វើឱ្យ​លោក​ស្រកសាច់​អស់​ច្រើន។​ ជាមួយ​គ្នា​នេះ ​លោក​លើក​ឡើង​ថា «​ខ្ញុំបាទ​សូម​អរ​គុណ​មិត្តភក្តិ​បងប្អូន​ដែល​បាន​ផ្ញើ​សារ​លើកទឹកចិត្ត និង ជូនពរ​ឱ្យ​ខ្ញុំ​ឆាប់​ជា​ពេលនេះ​ខ្ញុំ​បាន​គ្រាន់បើ​ច្រើន​ហើយពី​ជំងឺ​រលាក​ពោះវៀន​ដែល​តម្រូវឱ្យ​តម​ច្រើន​ញាំ​តែ​បបរ​និង​ស៊ី​រ៉ូម​មានអី​អត់​កម្លាំង​រាង​កាន់តែ​ស្វែ​ល​អស់​៦​គីឡូ​បាត់​»។

លោក​បន្ថែម​ដែរ​ថា សូម​ជូនពរ​មិត្តភក្តិ​បងប្អូន​ទទួល​បាន​សុខ​ភាពល្អ​ជោគជ័យ​គ្រប់​ភារកិច្ច​មាន​សុភ មង្គល​នៅក្នុង​ក្រុមគ្រួសារ​ប៉ងប្រាថ្នា​អ្វី​បានសម្រេច​ដូច​បំណង​ដោយ​សេចក្តី​គោរព​ស្រឡាញ់​ពី​ខ្ញុំបាទ។​ តាមរយៈ​ដំណឹង​នេះ​គេ​ឃើញ​មហាជន​និង​អ្នក គាំទ្រ​បាន​ធ្វើ​ការ​ជូនពរ​ដល់​លោក​ឲ្យ​ឆាប់​ជា​សះ ស្បើយ​ពី​ជំងឺ​និង​មាន​សុខ​ភាពល្អ​ដូចដើម​វិញ​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអប់រំផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ខ្មែរ តាមរយៈបទភ្លេង ពិតជាមានសារៈសំខាន់ណាស់

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ៊ុយក្រែន វាយប្រហារនាវាទ័ពជើងទឹក រុស្ស៊ី ២ គ្រឿងនៅតំបន់គ្រីមៀ

សេចក្ដីជូនដំណឹង២៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារកីឡាគ្រប់ប្រភេទ សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនមែនព័ត៌មានវិទ្យា ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

អ៊ីស្រាអែល យល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៧០០នាក់

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម