ជីវិតកម្សាន្ដ
នាយ ក្តឹប ទទួលបានថវិកាឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ដើម្បីដោះបំណុលជំពាក់គេ
តារាកំប្លែងជើងចាស់មានប្រជាប្រិយភាពនាយ ក្តឹប និងភរិយាពេលនេះត្រូវបានសម្ដេចតេ ជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ឧបត្ថម្ភថវិកាប្រមាណជាង៣ពាន់ដុល្លារដើម្បីសងបំណុលគេ។
ការឧបត្ថម្ភពីសំណាក់សម្តេចទាំងទ្វេរ គឺធ្វើឡើងបន្ទាប់ពីមើលឃើញក្តីអាណិតអាសូរនិងការលំបាករបស់ក្រុមគ្រួសារនាយ ក្តឹប ដែលកំពុងខ្វះខាត ហើយជំពាក់បំណុលថ្លៃទិញកង់បីឲ្យកូនប្រុស ប៉ុន្តែជា អកុសលក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍(កូនប្រុស) បណ្តាលឲ្យស្លាប់កាលពីថ្មីៗកន្លងទៅនេះ។ចំពោះថវិការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ដល់ក្រុមគ្រួសារនាយ ក្តឹប នេះ បានធ្វើឡើងតាមរយះសមាគមសិល្បករខ្មែរ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងបញ្ជាក់ថា សូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកា“៣, ៤៧៤ដុល្លារ” តាមរយៈ “មូលនិធិសិល្បករចាស់ជរា” ដើម្បីសងបំណុលជំនួសតារាកំប្លែង នាយក្ដឹប ដែលកូនប្រុសគាត់បានខ្ចីទិញកង់បីរត់ដើម្បីផ្គត់ ផ្គង់ជីវភាព តែជាអកុសលកូនប្រុសរបស់គាត់ក៏ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតស្លាប់បាត់បង់ជីវិតហើយបន្ទុកធ្លាក់មកលើ នាយក្ដឹប វិញ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមទៀតថា សូមបួងសួងទេវតានិងវត្ថុស័ក្ដិសិទ្ធតាមជួយថែរក្សា«សម្តេចទាំងពីរដ៏ខ្ពង់ខ្ពស់» និងក្រុមគ្រួសារឲ្យមានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដល់កូនចៅសិល្បករសិល្បការិនី និងប្រជាពលរដ្ឋខ្មែរទាំងអស់ ។
សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ដែលបានឧប ត្ថម្ភថវិកា៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ