Connect with us

ជីវិតកម្សាន្ដ

ពិត​ទេ ! មរណភាព​របស់​តារា​ស្រី គង់ ម៉ូ​នី​កា មាន​ពាក់ព័ន្ធ​ការវះកាត់​ដើមទ្រូង​មិន​ប្រក្រតី?

បានផុស

នៅ

ភ្នំពេញ ៖ ដំណឹង​មរណភាព​របស់​តារា​សម្តែង​សិច​ស៊ី ក្នុង​បទ​«​ជូន​អូន​ទ្បើង​ផ្លូវ​ហាយ​វេ​»​កញ្ញា គង់ ម៉ូ​នី​កា ទាំង​វ័យក្មេង​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មាន ការភ្ញាក់ផ្អើល​ហើយ​សម្តែង​នូវ​ការសោកស្តាយ​ស្ទើ​គ្រប់គ្នា​ក្រោយ​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​និង​សោក សៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្តែង​ស្រី​វ័យក្មេង​កញ្ញា គង់ ម៉ូ​នី​កា បាន​ទ​ទួល​មរណភាព​នៅ​រសៀល​ថ្ងៃទី​០៦ ​ខែមិថុនា ​ឆ្នាំ២០២២​នេះ​ ដោយសារ​ជំងឺ​គាំងបេះដូង​។ ​នេះ​បើ​តាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​សម្តែង​គឺ​លោក សា​វិ​ន ហ្វី​លី​ព ជា​ជំ​ហ៊ាន​ដំបូង​។​ ចំណែក​មិត្ត​ភក្តិ​ជិតដិត​នាង​ក៏បាន​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Leak New​បាន​រៀបរាប់ថា​ «​ក្នុងនាម​ខ្ញុំ​ជា​មិត្ត​របស់ Kong Monika​ចង់​ប្រាប់ថា​mon ika នាង​ផុត​ទៅ​ដោយ​ជំងឺ​ប្រចាំ​កាយ​បេះដូង​និង​ក្រពះ​។​សូម​ចិត្ត​មនុស្ស​គិត​អវិជ្ជា​មាន​មួយចំនួន​តូច​ឱ្យតែ​ឮថា​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​គឺ​គាំង​ថ្នាំ​លេង​គ្រឿងញៀន​នោះ​…​នាង​ស្លាប់​ទៅហើយ​កុំ​ប ង្កើ​ត​រឿង​ឱ្យឈ្មោះ​អាក្រក់​ដល់​នាង​អី​ឱ្យ​គ្នា​ទៅ​ដោយ​ស្រស់ស្អាត​ឈ្មោះ​ល្អ​ផង​ចុះ​!

​ជាមួយគ្នានេះដែរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Reno Ki ng​ក៏បាន​បង្ហោះ​សារ​ដែរ​ថា​«​សូម​ប្អូនគេង​ចុះ​គេង​លក់​ឱ្យបាន​ស្កប់ស្កល់​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​មេរោគ​ក្នុង​ក្រពះ​ដោយ​ពិសា​ថ្នាំ​មិនបាន​ញ៉ាំ​អាហារ​គ្រប់គ្រាន់​ត្រឹម​តែមួយ​វិនាទី​ចុក​ឆ្អល់​ទាល់តែ​ផុតដង្ហើម​»​។

ដោយឡែក​ស្រាប់តែ​នៅ​យប់​ថ្ងៃនេះ​លោក​ហេង ឡុង ដែល​ជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​បង្ហោះ​សារ​ដោយ​ដាក់​ការ​សង្ស័យ​ថា មរណភាព​របស់​តារា​ស្រី គង់ ម៉ូ​នី​កា មាន​ពាក់ព័ន្ធ​ការវះកាត់​ដើមទ្រូង​មិន​ប្រក្រតី​។ ​លោក​លើកឡើង​ដូច្នេះ​ថា​ ព័ត៌មាន​ក្រៅផ្លូវការ “​មរណភាព​របស់​ក ញ្ញា គង់ ម៉ូ​នី​កា មាន​ពាក់ព័ន្ធ​នឹង​ការវះកាត់​ដើម​ទ្រូង​មិន​ប្រក្រតី​”​។​ខ្ញុំបាទ​នឹងសិក្សា​លម្អិត​អំពី​បញ្ហា​នេះ​។​ សូម​វិញ្ញាណក្ខន្ធ​កញ្ញា​ទៅកាន់​សុខ​គតិ​ភព​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម