ជីវិតកម្សាន្ដ
រ៉ាប៊ី រំភ្លើបខ្លាំងក្រោយផ្ទុះការគាំទ្របទថ្មី
តារាចម្រៀងស្រីរូបស្រស់ល្បីល្បាញតាមរយះបទ មាន់ស្រែ កញ្ញា រ៉ាប៊ី បានបង្ហាញអារម្មណ៍រំភើប ចិត្តខ្លាំងក្រោយដែលបទថ្មីរបស់នាងកំពុងផ្ទុះការគាំទ្រ និងមានការលើលសរសើរច្រើនពីសំណាក់មហាជនគ្រប់វ័យ។
បទថ្មីរបស់តារាចម្រៀងកញ្ញា រ៉ាប៊ី ទើបត្រូវបានបញ្ចេញផ្សព្វផ្សាយលើបណ្តាញសង្គមនោះមានចំ ណងជើងថា មីខ្មៅ ។ ភ្លាមៗនៃការចេញបទថ្មីរបស់កញ្ញា រ៉ាប៊ី នេះដែរគឺមានចំនួនអ្នកចូលគាំទ្រនិងបន្តចែករំលែកច្រើនស្ទើរនឹកស្មានមិនដល់ផងដែរ។

ដោយសារហេតុផលនេះហើយទើបធ្វើឲ្យសាមីខ្លួនកញ្ញា រ៉ាប៊ី សម្តែងនូវអារម្មណ៍រំភើបហើយសប្បា យចិត្តខ្លាំង។ ជាចំណាប់អារម្មណ៍របស់ រ៉ាប៊ី នាងបានថ្លែងឲ្យដឹងថា ខ្ញុំពិតជាអរគុណរាល់ការគាំទ្ររបស់បងប្អូនមហាជនព្រមទាំងមិត្តៗយុវវ័យដែលរក្សាការគាំទ្ររហូតមក។

តារាស្រី រ៉ាប៊ី បាននិយាយទៀតថា អរគុណFanសំណព្វ រ៉ាប៊ី ទាំងអស់ដែលចូលComment សរសើរបទ មីខ្មៅ គ្រប់គ្នា ។ ក្រុមហ៊ុនមិនបានទុក រ៉ាប៊ី ចោលទេតែមកពី រ៉ាប៊ី មិនចង់ចេញបទដោយខ្លួនឯង តែបើចេញហើយបទនោះត្រូវតែអោយហ្វេនពេញចិត្តស្ដូក គុណភាពសំខាន់ជាងបរិមាណ មីខ្មៅ h ope it hit soon។ យ៉ាងណាមិញគេ គត់សម្គាល់ឃើញថាទីផ្សារចម្រៀងរបស់កញ្ញា រ៉ាប៊ី បច្ចុប្បន្ននៅតែរក្សាបានការចាប់អារម្មណ៍និងគាំទ្រច្រើនពីមហាជនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


