ជីវិតកម្សាន្ដ
ដឹងមូលហេតុ នៃមរណភាពរបស់តារា ចិន ជើងចាស់ ៨ រូប ធ្លាប់សាងស្នាដៃល្បីរន្ទឺ
នឹកឃើញកាលពី១០ឆ្នាំមុន ទស្សនិកជនកម្ពុជាគ្រប់រូប សុទ្ធតែចូលចិត្តមើលរឿងចិនតាមទូរទស្សន៍ ឬហាងកាហ្វេនានាមិនខាន។ មកដល់បច្ចុប្បន្ននេះ ក៏នៅតែមានអ្នកទស្សនានៅភាពយន្តចិនតាមទូរស័ព្ទ បើទោះបីជារឿងដដែលៗក៏ដោយ។
ទន្ទឹមនោះ អ្វីដែលគេស្ងោចសរសើរខ្លាំង គឺតួល្បីៗដែលសម្ដែងក្នុងសាច់រឿងនេះតែម្ដង។ ប៉ុន្តែជាអកុសល មានតារាសម្ដែងខ្លះ បានបាត់បង់ជីវិត បន្សល់ទុកត្រឹមស្នាដៃ សម្រាប់អ្នកគាំទ្ររបស់ខ្លួនតែប៉ុណ្ណោះ។
១. ឡេសលី ឆាង (Leslie Cheung)

លោក ឆាង បាត់បង់ជីវិតនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០០៣ ក្នុងអាយុ៤៦ឆ្នាំ ដោយសារតែជំងឺបាក់ទឹកចិត្ត ទើបគាត់លោតសម្លាប់ខ្លួនពីសណ្ឋាគារជាន់ទី២៤មក។
២. ប៊្រុស លី (Bruce Lee)

តារាសម្ដែងក្បាច់គុនរូបនេះ បាត់បង់ជីវិតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៧៣ ក្នុងអាយុ៣២ឆ្នាំ ដោយសារតែហើមខួរក្បាល ដែលកាលណោះគេសន្និដ្ធានថា លោកអាចបណ្ដាលមកពីប្រតិកម្មថ្នាំបំបាត់ការឈឺចាប់។
៣. រីកគី ហ៊ុយ (Ricky Hui)

គាត់បាត់បង់ជីវិតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១១ ក្នុងអាយុ៦៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
៤. គ្រូម៉ៅ (Lam Ching-ying)

លោក ឡាំ បាត់បង់ជីវិតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ក្នុងអាយុ៤៤ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។
៥. ពូតាត (Ng Man Tat)

តារាកំប្លែងដៃគូលោកទិនហ្វី បាត់បង់ជីវិតនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ ក្នុងអាយុ៦៩ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។
៦. វូ ម៉ា (Wu Ma)

លោកជាតួសម្ដែងរឿងខ្មោចឆៅជាមួយគ្រូម៉ៅដែរ ហើយគាត់បាត់បង់ជីវិតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ក្នុងអាយុ៧១ឆ្នាំ ដោយសារជំងឺមហារីកសួត។
៧. អានីតា ម៊ុយ (Anita Mui)

អ្នកនាងបាត់បង់ជីវិតនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៣ ក្នុងអាយុ៤០ឆ្នាំ ដោយសារខូចថ្លើមដែលបណ្ដាលមកពីមហារីកមាត់ស្បូន។
៨. ស៊ីងហ្វុយអុង (Shing Fui-On)

គាត់បាត់បង់ជីវិតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៩ ក្នុងអាយុ៥៤ឆ្នាំ ដោយសាររោគរលាកថ្លើមប្រភេទ B ដែលបណ្តាលឱ្យកើតជំងឺមហារីកថ្លើម៕
ប្រែសម្រួល៖វារី
ចុចអាន៖២១ ឆ្នាំកន្លងផុតទៅហើយ តើសមាជិកក្រុម F4 ចិន- តៃវ៉ាន់ បច្ចុប្បន្នចាប់អាជីពអ្វីខ្លះ?
ចុចអាន៖តារាស្រី ចិន ១០ រូប គ្រងឈុតបុរាណក្នុងរឿងភាគ ត្រូវអ្នកគាំទ្រដាក់នាមថា ជាស្រីស្អាតប្រចាំប្រទេស
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


