Connect with us

ជីវិតកម្សាន្ដ

រំភើប​ពេក ! ទេព បូ​ព្រឹ​ក្ស និយាយ​អួលដើមក​ខណៈ​ទទួលបាន​ការយកចិត្តទុកដាក់​ពី​ឪពុក​និង​ម្តាយក្មេក

បានផុស

នៅ

ភ្នំពេញ ៖​ តារាចម្រៀង​ស្រី​កញ្ញា ទេព បូ​ព្រឹក្ស បានបង្ហាញ​ពី​អារម្មណ៍​រំភើប​ស្ទើរតែ​ទប់​អារម្មណ៍​ទឹកភ្នែក​ពុំបាន​ខណៈដែល​តារាចម្រៀង​ស្រី​ធ្មេញ​ជំ​ពើ​សរូប​នេះ​ទទួលបាន​ការស្រលាញ់​និង​យកចិត្តទុកដាក់​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ឪពុក​ហើយនឹង​ម្តាយក្មេក​ខាង​អ​នា​គត់​ស្វាមី​គឺ​លោក G-Devith​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ឱកាស​ថ្ងៃ​ខួបកំណើត​គម្រប់​ខួប​២៧​ឆ្នាំ​របស់​តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស ត្រូវ​បាន​គេ​សង្កេតឃើញ​ថា ​ក្រៅ​តែ​ទទួល​បានការ​ជូនពរ​ពី​សំណាក់​មហាជន​និង​គូស្នេហ៍​លោក​G-Devith យ៉ាង​ពិសេស​នោះ​គឺ​នាង​ក៏​ទទួល​បាន​ភាពកក់ក្តៅ​ផងដែរ​ពី​សំណាក់​លោកឪពុក​និង​ម្តាយក្មេក​ដែល​យកចិត្តទុកដាក់​និង​ផ្តល់​កម្លាំងចិត្ត​សម្រាប់​ខ្លួន​។

ចាប់អារម្មណ៍​ទៅ​មើល​នៅ​លើ​ខ្លឹមសារ​នៃ​សំណេរ​ជូនពរ​ម្តាយ​ក្មេង​របស់​តារាចម្រៀង​ទេព​បូ​ព្រឹក្ស បាន​លើកឡើងថា​ សម្រាប់​ម៉ាក់​ក្មេក​ម្នាក់នេះ បើជា​ពាក្យ​ជូនពរ​វិញ​គឺថា​ប៉ិន​មេឃ​ធំ​ជាង​ធរណី ជ្រៅ​ជាង​មហាសមុទ្រ គឺ​ប្រាថ្នា​ឲ្យ​តែ​កូន​បាន​សុខ​,​សំណាងល្អ​,​រកស៊ី​មានបាន​,​លុយ​ចូល​ច្រើនៗ​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​,​ជាពិសេស​សុខភាព​ល្អ​អាយុ​វែង​១០០​ឆ្នាំ​?​។ HBD, Queen​របស់​ម៉ាក់​តែមួយ​?​អគុណ​ដែល​កូន​ចូលមកក្នុង​គ្រួសារ​របស់​ម៉ាក់​។

ទន្ទឹមគ្នា​នេះដែរ​លោកឪពុក​របស់លោក G-Devith និង​ត្រូវជា​ឪពុកក្មេក​កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​ថ្លែង​សារ​មកកាន់​កូនប្រសា​រថា​រីករាយ​ថ្ងៃកំណើត សូមអោយ​កូន​មាន​សុខ​ភាពល្អ កើត​គំនិត​ច្នៃប្រឌិត​ខ្ពស់ បើ​អន្ទិត​ធ្វើអោយ​ពិបាកចិត្ត​ត្រូវ​ទូរស័ព្ទ​មក​ប្រាប់​ឪ​។​បន្ទាប់ពី​ឃើញ​ការ​ជូនពរ​យ៉ាង​កក់ក្តៅ​នេះ​មិន​ត្រឹមតែ​សាមីខ្លួន ទេព បូ​ព្រឹក្ស នោះទេ​ដែល​សម្តែង​អារម្មណ៍​រំភើប​ខ្លាំង​សូម្បីតែ​អ្នកគាំទ្រ​មួយចំនួនទៀត​ក៏​សរសើរ​និង​ខ្លះទៀត​ច្រណែន​ផងដែរ ដែល បូ​ព្រឹក្ស មាន​ឪពុក​-​មា្ត​យ​ក្មេក​ស្រលាញ់​កូនប្រសារ​បែបនេះ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម