Connect with us

ជីវិតកម្សាន្ដ

ឡាយ លក្ខិណា ប្រើ​ជីវិត​ឡូយឆាយ​លើ​ទឹកដី​កាណាដា​ ខណៈ​មានការ​សង្ស័យ​ថា​សម្ងំ​ស្នេហ៍​ថ្មី​

បានផុស

នៅ

​តារា​ចម្រៀង​ស្រី​អ្នកនាង ឡាយ លក្ខិណា គិត​រហូត​មក​ទល់​ពេល​នេះ ​បាន​ឈាន​ជើង​ចាក់​ចេញពី​ទឹកដី​ប្រទេស​កំណើត​កម្ពុជា​ ដើម្បី​ទៅ​ច្រៀង​និង​បង្អួត​សម្រស់​លើ​ទឹកដី​ប្រទេស​កាណាដា​មាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ​ ខណៈ​ដំណឹង​នៃ​ការ​វិល​ត្រឡប់​មក​ខ្មែរ​វិញ​នៅ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​ណា​នៅឡើយ​ទេ​ក្រោយពេល​ជាប់​គាំង​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​ចាំ​បាន​ថា ឡាយ លក្ខិណា បាន​ចេញទៅ​ច្រៀង សម្ដែង និង​ថត​សំឡេង​ឲ្យ​ផលិតកម្ម Sandapl Production ជា​លើក​ទី​២​នៅ​ប្រទេស​កាណាដា​កាលពី​ថ្ងៃ​ទី​១៣ ​ខែ​សីហា ​ឆ្នាំ​២០១៩ ​ហើយ​តាម​គម្រោង​នាង​ត្រូវ​វិល​មកដល់​ស្រុក​វិញ​កាលពី​ថ្ងៃ​ទី​៣១​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ពោល​គឺ​ការ​ចេញទៅ​កាណាដា​លើក​នេះ​មាន​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ​។​ ប៉ុន្ដែ​មកដល់ពេលនេះ​ មាន​រយៈពេល​១៤​ខែ​ទៅ​ហើយ​ ដែល​គេ​នៅតែ​មិន​ឃើញ ឡាយ លក្ខិណា វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ទេ​។​

​ដោយសារតែ​ហេតុផល​នេះ​ហើយ​ទើប​មានការ​សង្ស័យ​ជាថ្មី​ថា ឡាយ លក្ខិណា កំពុងតែ​រស់នៅ​សាង​ស្នេហ៍​ថ្មី​លើ​ទឹកដី​កាណាដា​ ខណៈ​គូស្នេហ៍​ជា​អ្នក​ធានារ៉ាប់រង​នាង​គ្រប់​បែប​យ៉ាង​ទាំងអស់​ទើប ល​កិ្ខ​ណា មិន​ខ្វល់​ពី​ការ​ផុត​កំណត់​លិខិតឆ្លងដែន​។​ ប្រភព​ព័ត៌មាន​បា​នបង្ហើប​ថា​ ការ​បន្ត​ស្នាក់នៅ​ប្រទេស​កាណាដា​លែង​ចង់​វិល​មកវិញ​ពី​សំណាក់​តារា​ស្រី​វ័យ​ជ្រេ​រូប​នេះ ​ប្រហែល​កំពុង​ជួប​គូស្នេហ៍​ថ្មី​នៅ​លើ​ទឹកដី​កា​ដា​ណា​ទើប​ដំណើរ​វិលត្រឡប់​មកវិញ​ ត្រូវ​បាន​ខកខាន​ក្រោម​ហេតុផល​ថា​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​។

​ប្រភព​បាន​បន្ត​និយាយ​ទៀត​ថា​ ការ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កាណាដា​លើក​នេះ​ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ពេលវេលា​សម្ងំ​សាង​ស្នេហ៍​ជាមួយ​គូស្នេហ៍​ថ្មី​នៅ​លើ​ទឹកដី​នោះ​តែម្ដង​ ព្រោះតែ​ការ​ជាប់​គាំង​មិន​ឃើញ​វិល​មក​កម្ពុជា​វិញ​នេះ ​គឺ​មាន​រយៈពេល​១​ឆ្នាំ​និង​២​ខែ​(១៤​ខែ​)​ឯណោះ ខណៈ​ដែល​កន្លងមក​តា​រា​ចម្រៀង​រូប​នេះ​កម្រ​នឹង​បាន​ចាក​ចេញទៅ​ច្រៀង​-​សម្តែង​នៅ​ប្រទេស​កាណា​ដា​។​ កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ នេះ​មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​នាង​បាន​នៅឡើយ​ទេ ​ខណៈ​បច្ចុប្បន្ន ឡាយ លក្ខិណា កំពុង​បន្ត​រស់នៅ​ប្រើ​ជីវិត​ឡូយឆាយ​លើទឹក​ដី​ប្រទេស​កាណាដា​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​សោភា ទេពី ព្រួយ​បារម្ភ​ខ្លាំង ក្រោយ​កើត​ជំងឺ​អុតស្វាយ​ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២១ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម